ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ រថយន្តធុនធំ​ដឹក​ទំនិញ​ពន្លះ​ពេញទំហឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​បី​នាក់​ជិះ​ម៉ូតូ​ឆ្លង​បញ្ច្រាសទិស​ទៅ​ចរាចរណ៍ ត្រូវ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទំនិញ​បើក​ចុះ​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស ចាប់​ហ្វ្រាំង​មិន​ទាន់ បាន​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ បុរស​បី​នាក់​ជិះ​ម៉ូតូ​ឆ្លង​បញ្ច្រាសទិស​ទៅ​ចរាចរណ៍ ត្រូវ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទំនិញ​បើក​ចុះ​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស ចាប់​ហ្វ្រាំង​មិន​ទាន់ បាន​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អូស​ម៉ូតូ​ចូល​ក្រោម​រថយន្ត​ជិត​១០​ម៉ែត្រ និង​ធ្វើ​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ស្រាល​បី​នាក់ ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ត្រើយ​ខាងកើត ផ្លូវជាតិ​លេខ​១ កែង​និង​ផ្លូវ​៣៦៩ សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​បី​នាក់​មិនដឹង​ថា​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CM-២៥២៨ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៦៩ ហៅ​ផ្លូវ​ព្រែក​ប្រា ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង​ឆ្លង​បញ្ច្រាស​ផ្លូវ​ឡើង​ទៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​វិញ ស្រប​ពេល​នោះ​ដែរ ក៏​ស្រាប់តែ​បុរស​ម្នាក់​បាន​បើករថយន្ត​សណ្តោង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៩១៧២ ធ្វើ​ដំណើរ​ចុះ​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​វិញ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ចាប់​ហ្រាំ​ង​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​អូស​ចូល​ក្រោម​រថយន្ត​១០​ម៉ែត្រ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត ។ ចំណែក​ម្នាក់​ទៀត​រង​របួស​ដាច់​មុខដាច់​មាត់​ស្រាល ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ចំនែក​ម៉ូតូ​វិញ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ កល់​ជាប់​នឹង​ក្រោម​រថយន្ត ។

ដោយឡែក​ខាង​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​បន្តិចបន្តួច ចំណែក​អ្នកបើកបរ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បា​អំពៅ ។ ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ​ព្រមទាំង​អ្នក​បើក ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕