ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត វ៉ា​ន់ នី​ឡា ទម្លាយ​ខ្ទេច​រឿង​គេ​មិន​ឱ្យ​តម្លៃ និង​មើល​ងា​.​យ​ខ្លួន

1 ឆ្នាំ មុន
  • ភ្នំពេញ

មិនដឹង​ថា តើ​មានរឿង​អ្វី​កើតឡើង​នោះ​ទេ? នៅ​សុខ​ៗ ស្រាប់តែ​តារាចម្រៀង​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត រាង​តូច​ច្រឡឹង មុខមាត់​មាន​មន្ត​ស្នេហ៍ គឺ​កញ្ញា វ៉ា​ន់​នី​ឡា បាន​ធ្វើ​អោយ​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក សម្ដែង​ការ

រាជធានី​ភ្នំពេញ ៖ មិនដឹង​ថា តើ​មានរឿង​អ្វី​កើតឡើង​នោះ​ទេ? នៅ​សុខ​ៗ ស្រាប់តែ​តារាចម្រៀង​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត រាង​តូច​ច្រឡឹង មុខមាត់​មាន​មន្ត​ស្នេហ៍ គឺ​កញ្ញា វ៉ា​ន់​នី​ឡា បាន​ធ្វើ​អោយ​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក សម្ដែង​ការ​ភ្ញាក់ផ្អើល ដោយ​នឹក​ស្មាន​មិន​ដល់​ស្ទើរតែ​គ្រប់​ៗ​គ្នា​។

ដោយ​ពួក​គេ​នាំ​គ្នា​សង្កេត​ឃើញ​ថា តារា​ស្រី​រូប​នេះ នាង​ហាក់ដូចជា​មាន​បញ្ហា​អ្វីមួយ​កំពុង​ធ្វើ​អោយ​នាង​មិន​សប្បាយចិត្ត រហូត​ទ្រាំ​មិន​បាន ក៏​សម្រេចចិត្ត​បង្ហោះ​សារ​ប៉ុន្មាន​ឃ្លា​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​តែ​ម្ដង​។ ហើយ​តារា​ស្រី​សំឡេង​មុត​រូប​នេះ បាន​រៀបរាប់​ឱ្យ​គ្រប់​គ្នា​ដឹង​ពាក់ព័ន្ធ​នឹង​រឿង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង និង​ចែករំលែក​នូវ​បទ​ពិសោធន៍​ខ្លះ​ៗ ដែល​ខ្លួន​ធ្លាប់​ជួប​នា​ពេល​កន្លង​មកនេះ​។

នៅ​ក្នុង​ខ្លឹមសារ​ដែល​នាង​សរសេរ​នោះ បាន​បង្ហើប​បែប​នេះ​ថា «​មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ផ្តល់​តម្លៃ​អោយ​ខ្ញុំ គេ​មើល​ងា​.​យ​ខ្ញុំ​ណាស់​! អ្នកខ្លះ​ទៀត ឃើញ​យើង​មិន​ទាំង​យក​ភ្នែក​មើល​យើង​ផង គេ​ថា​គេ​ស្គាល់​តារា​ល្បី​ៗ​ធំ​ៗ​ជា​ច្រើន ចឹ​ង​បើ​យើង​អត់​និយាយ​រក​គេ​មុន ក៏​គេ​អត់​និយាយ​រក​យើង​ដែរ​។ ប៉ុន្តែ​រឿង​នេះ អត់​បញ្ហា ! បញ្ហា​ត្រង់​ថា ទោះ​ខ្ញុំ​គ្មាន​កេរ្តិ៍ឈ្មោះ មិន​ល្បី ឬ​ខ្ញុំ​មក​ពី​ប្រភព​ណា​ក៏​ដោយ វា​គឺជា​ខ្ញុំ ! ខ្ញុំ​អាច​មាន​សមត្ថភាព​ទិញ​បាយ​ញ៉ាំ ខ្ញុំ​មានផ្ទះ​តូច​ល្មម​គ្រាន់​ទុក​ជ្រក​ភ្លៀង វា​ប្រសើរ​ណាស់​ទៅ​ហើយ ខ្ញុំ​អត់​ដែល​ទៅ​អំ​ពុល​ទុក្ខ​ដល់​អ្នក​ណា​ទេ​។ រៀន​ផ្តល់​តម្លៃ​អោយ​គេ​ខ្លះ​ៗ​ទៅ​ក៏​ល្អ ដរាបណា​ដែល​គេ​មិន​ដែល​ធ្វើ​អោយ​យើង​ក្តៅក្រហាយ ដោយសារ​គេ​ផង​នោះ​»​។

ភ្លាម​ៗ​នោះ ពេល​ឃើញ​កញ្ញា វ៉ា​ន់ នី​ឡា បង្ហោះ​សារ​បែប​នេះ​រួច​មក ក៏​មាន​អ្នកគាំទ្រ​ជា​ច្រើន​នាក់​នាំ​គ្នា​ចូល​ទៅ​បញ្ចេញមតិ​យ៉ាង​ដូច្នេះ​ថា «​បាទ អាយ​ដល កុំ​ខ្វល់​ពី​សម្ដី​គេ​ពេក ជីវិត​មនុស្ស​ម្នាក់​ម្នាក់​មិន​ដូច​គ្នា​ទេ សំខាន់​យើង​រស់នៅ​បែប​យើង មាន​សេចក្ដីសុខ​ទៅ​បាន​ហើយ​» «​ស្រលាញ់​បង​នី​ឡា​ណាស់ ឆ្លាត ស្អាត ហើយ​សំឡេង​ពីរោះ​ទៀត​» «​ប្រហែល​មេឃ​ក្តៅ​ពេក មនុស្ស​ខ្លះ toxic ទំនេរ​ៗ​លែង​បែងចែក​ល្អ​អាក្រក់ ខ្ញុំ​ក៏​ជួប​ដែរ​បង​» «​មិនបាច់​ខ្វល់​ទេ​ចែ ព្រោះ​មនុស្ស​អស់​នឹង​គ្មាន​តម្លៃ​ឲ្យ​ចែ​ខ្វល់​ដូច​គ្នា​»​។

ហ្វេ​ន​ៗ​មួយ​ចំនួន​ទៀត ក៏​បាន​បង្ហាញ​ហេតុផល​ថា «​ខ្ញុំ​ហ្វេ​ន​ចែ​តាំងពី​តូច រហូត​ដល់​ចែ​បាត់​ទៅ​យ៉ាង​យូរ ហើយ​ត្រឡប់​មក​វិញ ខ្ញុំ​នៅ​តែ​ជា​ហ្វេ​ន​ចែ​រហូត មាន​ហ្វេ​ន​ខ្លះ​ទៀត​ក៏​ដូច​ខ្ញុំ​ដែរ​។ ស​.​បញ្ជាក់​ឲ្យ​ឃើញ​ថា ទោះ​ចែ​មិន​ល្បី​ខ្លាំង ឬ​មិន​អស្ចារ្យ​សម្រាប់​អ្នក​ទាំងនោះ តែ​ចែ​នៅ​តែ​ជា​ម្ចាស់​បទ​ចម្រៀង​ដែល​តែងតែ​បំពេរ​ពួក​ខ្ញុំ​ឲ្យ​ទន់​ទោ​តាម​មនោសញ្ចេតនា និង​បំពេរ​ដួងចិត្ត​ពួក​ខ្ញុំ​ឲ្យ​បាន​ធូរស្បើយ​រហូត​ទៅ​»​។

អ្នកខ្លះ​ទៀត​ក៏​បាន​បញ្ចេញមតិ​ថា «​កុំ​ខ្វល់​អី បេះដូង​ស្រលាញ់​ខ្លួនឯង​ជា​ខ្លួនឯង មិនបាច់​ខ្វល់​ពី​អ្នក​ដទៃ​ពេក​ទេ ក្តី​សុខ​របស់​យើង ស្រលាញ់​និង​គាំទ្រ​ណាស់​ណ​ព្វ​» «​ប្រហែលជា​គាត់​គិត​ថា គាត់​អត់​យាយ​រក​គេ គេ​ដាច់ខ្យល់​ស្លា​.​ប់​ហើយ​មើលទៅ ខ្ញុំ​ស្អប់​បំផុត​អា​មនុស្ស​បែប​នឹង​» «​សង្គម​ឥឡូវ​គេ​រាប់អាន​សម្លឹង​ផលប្រយោជន៍​យើង មិនសូវ​មាន​ប្រយោជន៍​គេ​មើល​រំលង​ចឹ​ង​ហើយ idol» «​វា​អាច​និយាយ​បាន​ថា ពិបាក​ដែរ ក្នុង​ការ​ស្គាល់​មនុស្ស​អោយ​កាន់តែ​ច្បាស់​ស៊ូ​ៗ​ឡើង​បងស្រី ហ្វេ​ន​ម្នាក់​នេះ​នៅ​តែ​ស្រលាញ់ នៅ​តែ​គាំទ្រ​បងស្រី​ជា​និច្ច មិន​ថា​មានរឿង​អ្វី​កើតឡើង​ក៏​ដោយ នៅ​តែ​ចូល​ចិត្ត​រូប​បង​» «​យើង​ម្នាក់​មិន​អាច​ទៅ​ផ្គាប់ចិត្ត​គេ​គ្រប់​គ្នា​បាន​នោះ​ឡើយ គ្មាន​អ្វី​សំខាន់​ជាង​មាត់​របស់​យើង​នោះ​ទេ​»​។

សូម​ជំរាប​ផង​ដែរ​ថា តារាចម្រៀង​ស្រី វ៉ា​ន់ នី​ឡា ម្ចាស់​បទ «​គេ​សុំ​ជួប​សង្សារ​ចាស់​គេ​» «​មនុស្ស​បង​ធុញ​វិល​វិញ​បាន​ទេ​» «​បង​មិន​អន់​ទេ តែ​គេ​ល្អ​ជាង​» រូប​នេះ គឺជា​តារាចម្រៀង​មួយ​រូប​ដែល​មាន​ស្នាដៃ និង​ទេព​កោសល្យ​ពេញ​ខ្លួន​ទាំង​ការ​ច្រៀង ចេះ​បត់បែន​គ្រប់​កាលៈទេសៈ មិន​ថា​បទ​ចម្រៀង​បែប​ញាក់ បែប​សេ​ដ​ៗ​នោះ​ទេ តារា​ស្រី​រូប​នេះ អាច​ធ្វើ​បាន​គ្រប់​ទម្រង់​ទាំងអស់​។ ជា​ពិសេស បើ​និយាយ​ពី​បទ​ចម្រៀង​របស់​នាង​វិញ មិន​ថា​ចេញ​មក​បែប​ម៉េច​ទេ សុទ្ធសឹងតែ​ពីរោះ​ៗ​រណ្ដំ​មិន​ចេះ​ជិនណាយ ស្ដាប់​ហើយ​ចង់​ស្ដាប់​ទៀត មិន​ចេះ​ធុញ​សូ​ម្បី​បន្តិច រហូត​ដល់​ថ្នាក់​ធ្វើ​អោយ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​តែងតែ​និយាយ​សរសើរ​មិន​ដាច់​ពី​មាត់ រូប​សម្រស់​ក៏​បាន សំឡេង​ក៏​អ៊ែ​ម បាន​គ្រប់​ទម្រង់​តែ​ម្ដង មិន​សរសើរ​មិន​បាន​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ