រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ តារាសម្ដែងស្រីអ្នកនាងទឹម រដ្ឋា បានចេញមុខមកបង្ហោះរូបប៉ុន្មានសន្លឹកដ៏គួរអោយទាក់ទាញស្វីតជាមួយនឹងស្វាមីរបស់អ្នកនាងនិយាយរៀបរាប់អំពីចំណងស្នេហ៍ដែលបានស្រលាញ់គ្នា រហូតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ដោយអ្នកនាងបានភ្ជាប់ជាមួយនិងសារប៉ុន្មានឃ្លាយ៉ាងភ្ញាក់ផ្អើលប្រាប់ទៅកាន់ពុកម៉ែបងប្អូនអោយបានដឹង។
ក្នុងសារខាងលើនេះអ្នកនាងទឹម រដ្ឋាបានសរសេរថា«ថ្ងៃទី២៥ ខែ មិនា ២០២២ឆ្នាំមុន និងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ឆ្នាំនេះ រីករាយថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំរបស់យើងទាំងពីរណាស្វាមីដ៏ប្រពៃដែលគ្មានអ្វីប្រៀបបាន ក្រោយពីរៀបការអស់រយៈពេលមួយឆ្នាំសល់បានកូនទន្សាយតូចមួយក្នុងពោះខ្ញុំ ហើយនាងក៏និងចេញមកមើលពិភពលោកឆាប់ៗខាងមុខនេះដែរ»។
បន្ទាប់ពីបានឃើញតារាស្រីរូបនេះបង្ហើបដូច្នេះរួចមកក៏មានអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ជាពិសេសហ្វេនៗក៏ដូចជាអ្នកគាំទ្ររបស់នាងផ្ទាល់តែម្ដង ដោយបាននាំគ្នាចូលរួមត្រេកអរ និងរំភើបយ៉ាងខ្លាំង។
ដោយក្នុងនោះ ពួកគេបាននាំគ្នាចូលទៅខមិនអបអរសាទរដោយក្ដីសប្បាយរីករាយយ៉ាងដូច្នេះថា «Happy Anniversary បងស្រី ជូនពរអោយបងស្រីមានសេចក្ដីសុខតរៀងទៅ» ចំណែកហ្វេនខ្លះទៀតបានបង្ហើបបែបនេះថា«ស្គាល់ idol លើកដំបូងតាមរយៈសៀវភៅរឿងអប់រំរបស់អង្កា រ៉ាក់ ស្រលាញ់តាំងពីនោះរហូតដល់លូវ ចូលជាង១៥ឆ្នាំហើយ» ។ ភ្លាមៗនោះ តារាសម្ដែងស្រីអ្នកនាង ទឹម រដ្ឋា ក៏បានចេញមុខមកឆ្លើយតបទៅវិញថា«អរគុណច្រើនអូន ដែលបាន គាំទ្របងតាំងពីដើមរហូតមកដល់ឥឡូវនេះ» ។
ចំណែកអ្នកខ្លះទៀតក៏បានលើកឡើងថា«សូម Idol មេត្តាឧស្សាហ៍ចូលជួបពិនិត្យ ពិគ្រោះយោបល់ជាមួយ លោកវេជ្ជបណ្ឌិតឲ្យបានហ្មត់ចត់ទៀងទាត់តាមវេជ្ជៈបញ្ជា សូមគប្បីកុំធ្វេសប្រហែស» ហើយមួយចំនួនទៀតក៏បានពោលថា«អាយដលគួរអោយស្រលាញ់ខ្លាំងណាស់ ទាំងសម្រស់នៅតែស្អាត និងក្មេងជាងវ័យដដែលមិនឃើញចាស់ទៅណាទាល់តែសោះឡើយ។ជាចុងក្រោយ ហ្វេនម្នាក់នេះ សូមជូនពរអោយបងស្រីមានសុខភាពល្អទាំងម្ដាយទាំងកូនណា ជាពិសេសអោយក្រុមគ្រួសាររបស់អាយដលកាន់តែមានសុភមង្គលទៅៗ»។
ហ្វេនបន្តថា«បងស្រីក៏ស្រស់ស្អាតបងប្រុសក៏ស្រស់សង្ហា ចោះទម្រាំតែកូនកើតមកទៀតនោះមិនដឹងថា គួរអោយស្រលាញ់យ៉ាងមិចទេលោកអើយ»។
យ៉ាងណាមិញ ក្រោយពេលបានដឹងថា តារាសម្ដែងស្រី អ្នកនាងទឹម រដ្ឋា មានផ្ទៃពោះរួចមក ក៏ឃើញថា មានប្រិយមិត្ត និងអ្នកគាំទ្ររបស់អ្នកនាងហាក់សម្ដែងការអបអរខ្លាំងណាស់ ជាពិសេសសមាជិកក្រុមគ្រួសារទាំងសងខាងនិងមិត្តភក្តិជិតដិតតែម្ដង។
ដែលតារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីឈ្មោះអ្នកនាងទឹមរដ្ឋាបានសម្រេចបំណងរបស់ខ្លួនពពោះកូនដំបូងដែលខំទន្ទឹងរង់ចាំជាយូរណាស់មកហើយ ។ អាចនិយាយបានថា នេះជាកាដូឆ្នាំថ្មីដ៏មហាសែនរីករាយរបស់គូស្នេហ៍ខុស ជាតិ សាសន៍នេះ ដែលខំស្រឡាញ់គ្នារហូតឆ្លងកាត់ងារជាមាតាបិតានាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រីអ្នកនាងទឹម រដ្ឋា បានប្ដូរឈ្មោះពីកញ្ញាក្លាយទៅជាអ្នកនាងរយៈពេល១ឆ្នាំមកហើយ ដោយតារាស្រីរូបនេះបានរៀបការយ៉ាងអធិកអធមជាមួយស្វាមីជាជនជាតិបរទេស កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២កន្លងទៅក្រោមវត្តមានសិល្បករ សិល្បការិនីដ៏ល្បី ជាច្រើនដួងបានចូលរួមផងដែរ ។ ហើយអ្នកនាងទឹម រដ្ឋា ក៏បាន លើក ឡើង បន្ថែមយ៉ាងបែបនេះថា យើងទាំងពីរពិតជាមានមោទនៈភាពជាខ្លាំងដែលមិនមានអ្វីអាចប្រៀបផ្ទឹមបានឡើយ ព្រោះយើងទាំងពីរបានក្លាយជាប៉ា និងម៉ាក់ឆាប់ៗខាងមុខនេះហើយ៕ សុភា ដាណេត
ចែករំលែកព័តមាននេះ