រាជធានីភ្នំពេញ ៖ ថ្មីៗនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពាសពេញបណ្ដាញសង្គម ជាពិសេសនៅលើបណ្ដាញទំនាក់ទំនងសង្គម Tik Tok តែម្ដង។ ដោយឃើញថា មានមហាជនជាច្រើនបាននាំគ្នាសម្រុកយកវីដេអូទៅបង្ហោះបន្តពីមួយទៅមួយ និងថែមទាំងសរសើរមិនដាច់ពីមាត់ទៅលើកុមារីល្អហួស។
ហើយគ្រប់គ្នាតែងតែនិយាយថា នាងមានមុខមាត់ដូចទៅនឹងកំពូលតារាសម្ដែងស្រីថៃ ប្រចាំប៉ុស្តិ៍លេខ៣របស់ថៃ នោះគឺកញ្ញា Yaya Urassaya ហៅថា យ៉ាយ៉ាទី២នេះ បានធ្វើអោយពុកម៉ែបងប្អូន ហាក់សម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលបានឃើញល្អហួស បង្ហាញខ្លួន ដោយបញ្ចេញនៅក្បាច់រាំដ៏ល្អឯក ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត ដងខ្លួនដ៏ស្រឡូន ទឹកមុខញញឹមប្រិមប្រិយបែបទន់ភ្លន់ កាយវិការរស់រវើកប្លែកភ្នែកតែម្ដង។ នេះបើយោងទៅតាមរយៈគណនី Tik Tok ដែលមានឈ្មោះថា «Kimsan» បានបង្ហោះវីដេអូបង្ហាញអំពីសកម្មភាពរបស់កុមារីវ័យក្មេងល្អហួស ដ៏គួរអោយទាក់ទាញខ្លាំងបំផុត។
គ្រាន់តែបង្ហោះវីដេអូខាងលើនេះ មិនទាន់បានប៉ុន្មានផង ក៏មានមហាជនមិនតិចនាក់នោះឡើយ បាននាំគ្នាចូទៅខមិនបញ្ចេញមតិសរសើរមិនដាច់ពីមាត់បែបនេះថា «មានសំណាងខ្លាំងណាស់ ដែលមានកូនស្អាតគ្រប់បែបយ៉ាង ដោយគ្មានកន្លែងទាស់» «ស្អាតខ្លាំងណាស់ កូននឹងបានម៉ាចប់» «រូបសម្រស់បានគ្រប់ជ្រុង សមត្ថភាពក៏មាន ល្អហួស ពិតៗ» «ល្អហួស ចូល K-pop សមខ្លាំងណាស់ រាំលះល្អណាស់ កូនស្រីស្អាតគ្មានទាស់» «និយាយតាមត្រង់ បង ចង់ឃើញយ៉ាយ៉ា ចូល K-pop ណាស់ និយាយទៅខ្ញុំស្រម៉ៃម្នាក់ឯងរហូតថា យ៉ាយ៉ា ចូល K-pop» «ស្រលាញ់គ្រប់ពេលម៉ងកូន ពូកែណាស់ បើបានចេះពីបីភាសាទៀត កាន់តែឡូយ កូនបានលើកមុខប្រទេសយើង»។
អ្នកខ្លះទៀតបាននិយាយថា «ឆាប់ធំណាក្មួយ តំណែងបវរកញ្ញាលំដាប់លេខ១ រង់ចាំក្មួយ» «ពហុជំនាញនារីស្រស់ស្អាតបំផុតក្នុងសម័យកាល២០២៣»« ស្រស់ស្អាតតាំងពីតូច ដល់ធំកាន់តែស្អាតទៀត» «បើល្អហួស បានសម្តែង MV ក្នុងបទណាមួយ រួមជាមួយតិចម៉េង មិនដឹងល្អយ៉ាងណាទេ»។ ចំណែកមួយចំនួនទៀតក៏បានពោលថា «មិននិយាយមិនបាននោះទេលោកអើយ ទាំងសម្រស់ សមត្ថភាព ចំណេះដឹង ពិតជាអស្ចារម្យមិនធម្មតានោះឡើយ ជូនពរអោយក្មួយជោគជ័យគ្រប់ភារៈកិច្ចនៅក្នុងក្ដីស្រម៉ៃរបស់ក្មួយណា» និងនៅមានពាក្យខមិនជាច្រើនទៀតដែលយើងមិនអាចលើកយកមករៀបរាប់អស់បាននោះឡើយ។
សូមជំរាបផងដែរថា កាលពីកកន្លងទៅនេះ ល្អហួស នឹងចូលរួមការប្រកួតប្រជែងកម្មវិធីប្រឡងសម្រស់មួយនាពេលខាងមុខនេះ ស្របទៅនឹងទិសដៅដែលនាងគ្រោងទុក ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតកញ្ញាឯកចក្រវាទ្បនាពេលអនាគត។
ជាការកត់សម្គាល់ ល្អហួស ត្រូវបានក្រុមគ្រួសារបង្ហាញគោលបំណងចង់ឱ្យនាងចូលរួមតំណាងកម្ពុជា ក្នុងកម្មវិធី Miss universe នាពេលអនាគត ខណៈពេលនេះ នាងកាន់តែធំពេញវ័យ។ ល្អហួស ត្រូវបានមហាជាច្រើនកោតសរសើរនូវរូបសម្រស់ និងទេពកោសល្យសិល្បៈរបស់នាងតាំងពីកុមារភាព ហើយមុខមាត់របស់នាង ក៏ត្រូវបានគេប្រៀបធៀបស្អាតដូចទៅនឹងនាង យ៉ាយ៉ា តួឯកថៃផងដែរ។
ដោយមើលឃើញពីទេពកោសល្យ រូបសម្រស់ ការសិក្សាបានល្អ រួមទាំងមានការគាំទ្រផងនោះ ក្រុមគ្រួសាររបស់នាងបានបង្ហាញគោលដៅ និងធ្វើការបណ្តុះបណ្តាលឱ្យនាងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្នែកសម្រស់នាពេលអនាគត។ បច្ចុប្បន្ន ក្រុមគ្រួសារបាននិងកំពុងតែជួលគ្រូខ្មែរ និងគ្រូបរទេស មកបង្វឹកភាសាអង់គ្លេលអោយ ល្អហួស ចេះនិយាយបានឆ្អិនក្នុងរយៈពេលនេះ រហូតទៅដល់ពេលដែលនាងពេញវ័យ និងផ្គត់ផ្គង់ចំណេះដឹងក្នុងស្រុក និងក្រៅស្រុក។
ហើយមួយទៀត គឺនាងញ៉ាំវីតាមីនជំនួយឆ្អឹង ហែលទឹកជារៀងរាល់សប្តាល៍ ដើម្បីអោយលូតលាស់ពេញវ័យ កម្ពស់របស់នាងប្រហាក់ប្រហែលនឹងបវកញ្ញាស្រុកគេ។ ជាពិសេស ល្អហួស ក៏ត្រូវសិក្សា និងស្វែងយល់ពីវប្បធម៌អរិយធម៌របស់ខ្មែរឱ្យបានច្បាស់លាស់ ព្រមជាមួយនឹងការហាត់រៀនជំនាញសិល្បៈមួយចំនួនទៀត ក្នុងគោលដៅចូលរួមការប្រកួតសម្រស់ធំ និងអាចក្លាយជាបវរកញ្ញាតំណាងកម្ពុជានាពេលអនាគត៕ ដោយ ៖ សុភា ដានេត
ចែករំលែកព័តមាននេះ