ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឡុ​ង ឌី​ម៉​ង់​៖ ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់ សប្បាយ​រីករាយ​នៅ​កូរ៉េ

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ ៖ ឯកអគ្គ​រាជ​ទូក​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​១ ខែតុលា​នេះ​ថា

រាជធានីភ្នំពេញ ៖ ឯកអគ្គ​រាជ​ទូក​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​១ ខែតុលា​នេះ​ថា ក្រុម​បាតុកម្ម​ប្រឆាំង និង​ចំណាត់ការ​តុលាការ ហើយ​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា នោះ មាន​ប្រមាណ​០,៥% ប៉ុណ្ណោះ ក្នុង​ចំណោម​ពលរដ្ឋ និង​ពលករ ប្រមាណ​៦​ម៉ឺន​នាក់​។ លោក ឡុ​ង ឌី​ម៉​ង់ បាន​បញ្ជាក់​ក្រុម​បាតុកម្ម​នៅ​ទីក្រុង​សេ​អ៊ូ​ល មាន​ចន្លោះ​ពី​៣០០​នាក់ ទៅ​៣៥០​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​បងប្អូន​ពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​កូរ៉េ ប្រមាណ​៦​ម៉ឺន​នាក់​។

លោក ឡុ​ង ឌី​ម៉​ង់ បាន​បន្ត​ទៀត​ថា “​ថ្ងៃនេះ​ក្រសួង​ការងារ​កូរ៉េ បាន​រៀបចំ​ឲ្យ​ពលករ​ស្ត្រី​រៀប​ការ​នៅ​កូរ៉េ ចម្រុះ​ជាតិ​សាសន៍ ចំនួន​១៦​ជាតិ​សាសន៍ ធ្វើបុណ្យ​ប្រចាំឆ្នាំ ដោយ​មានការ​ហែរ​ព្យុះ​ហយា​ត្រា បង្ហាញ​ពី​វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​របស់​ជាតិ​សាសន៍​ខ្លួន​។ ឆ្លៀតឱកាស​នោះ ក្រុម​បាតុកម្ម​នៅ​សេ​អ៊ូ​ល បាន​កៀងគរ​ពលករ​ខ្មែរ និង​ស្ត្រី​រៀប​ការ​នៅ​កូរ៉េ ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម ជាមួយ​ក្រុម​គេ ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា ប៉ុន្តែ​អ្នកចូលរួម​មាន​ប្រមាណ​៣០០​នាក់​ប៉ុណ្ណោះ​”​។

បើ​តាម​លោក​ឯកអគ្គរាជទូត​ប្រាប់​ថា ពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់​នៅ​កូរ៉េ ពួក​គាត់​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ក្រុម​បាតុកម្ម​មួយ​ចំនួន​តូច​នេះ គឺ​ធ្វើ​ឡើង​ពោល​ពេញ​ដោយ​ភាព​ញុះញង់ ជេរ​ប្រមាថ ចោទប្រកាន់​រាជរដ្ឋាភិបាល​ដោយ​គ្មាន​ភស្តុ​តាង​៕