ម្ចាស់ទូដែកស្នើសុំទ្រព្យសម្បត្តិមកវិញ ខណៈជនសង្ស័យនៅក្រៅឃុំ
ខេត្តកំពង់ស្ពឺ ៖ ករណីបាត់ទូដែកហើយរកឃើញទូ ព្រមទាំងដកហូតបានមាសដែលបាត់បង់មួយចំនួន
ខេត្តកំពង់ស្ពឺ ៖ ករណីបាត់ទូដែកហើយរកឃើញទូ ព្រមទាំងដកហូតបានមាសដែលបាត់បង់មួយចំនួន
ខេត្តកំពង់ស្ពឺ ៖ ករណីបាត់ទូដែកហើយរកឃើញទូ ព្រមទាំងដកហូតបានមាសដែលបាត់បង់មួយចំនួន ខណៈក្រុមជនសង្ស័យត្រូវបានតុលាការអនុញ្ញាតដោះលែងឲ្យនៅក្រៅឃុំកាលពីអំឡុងថ្ងៃបុណ្យភ្ជុំនោះ ពេលនេះម្ចាស់ទូដែក ទាំងប្តីប្រពន្ធបាននដាក់ពាក្យស្នើសុំយកទ្រព្យសម្បត្តិ(មាស និងលុយ) របស់ខ្លួនដែលដកហូតពីក្រុមជនសង្ស័យមកគ្រប់គ្រងវិញតែលោកចៅក្រមនៅមិនទាន់អនុញ្ញាតនោះទេ ដោយសម្អាងថាកំពុងបន្តនីតិវិធី។ ជួបជាមួយអ្នកយកព័ត៌មាននៅថ្ងៃទី២៨ កញ្ញា ២០១៧ នៅមុខតុលាការកំពង់ស្ពឺ បុរសជាប្តីឈ្មោះ ប៉ែន សាវឿន បានរៀបរាប់ថា លោកបានបាត់ទូដែកកាលពីថ្ងៃទី១០ កញ្ញា២០១៧ ខណៈនាំប្រពន្ធ និងកូនទៅកម្សាន្តនៅខេត្តព្រះសីហនុ លុះពេលត្រលប់មកវិញ ស្រាប់តែបាត់ទូដែកដែលពីក្នុងផ្ទះ ធ្វើឲ្យលោក និងភរិយាមានការសោកស្តាយជាខ្លាំង ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ស្រាវជ្រាវរក។
លោក ប៉ែន សាវឿន បន្តថា រហូតដល់ថ្ងៃទី១២ កញ្ញា ២០១៧ ក្រោមការស្រាវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ ព្រមទាំងដកហូតបានមាសពីអ្នកទិញចំនួន៥តម្លឹ ង៧ជី និងលុយ១៣.០០០ដុល្លារ។ មូលហេតុដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ និងអ្នកទទួលផលនេះបានដោយសារតែអ្នកទទួលផលនោះ ពេលទិញមាសពីជនសង្ស័យមិនមានលុយគ្រប់គ្រាន់ហើយក៏ទៅខ្ចីលុយអ្នកដទៃដើម្បីយកមកទិញមាស។ ម្ចាស់ទូដែកបានប្រាប់ថា មាសរបស់លោកដែលទុកនៅក្នុងទូរួមមានប្លាទីនមួយចំនួន លុយខ្មែរ៣២លានរៀល និងលុយដុល្លារ២.០០០ដុល្លារ។ ពេលនេះទោះជាក្រុមជនសង្ស័យត្រូវបានតុលាការឲ្យនៅក្រៅឃុំក្តី លោកមិនថានោះទេ តែលោកបានដាក់ពាក្យស្នើសុំយកទ្រព្យសម្បត្តិរបស់លោក(មាស និងលុយ) មកគ្រប់គ្រងវិញបើទោះជាការដកហូតនេះមិនទាន់គ្រប់ចំនួនក៏ដោយ។
ក្នុងនាមលោកជាជនរងគ្រោះសូមសំណូមពរដល់ស្ថាប័នពាក់ព័ន្ធជាពិសេសលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ សូមជួយអន្តរាគមន៍ចំពោះករណីរបស់លោកនេះផង ព្រោះជនសង្ស័យ និងអ្នកទទួលផលត្រូវបានដោះលែងអស់ហើយ លោកគ្រាន់តែសុំយកមាស និងលុយដែលដកហូតពីក្រុមជនសង្ស័យមកវិញតែប៉ុណ្ណោះ បើទោះជាមិនទាន់គ្រប់ចំនួននៃការបាត់បង់ក៏ដោយ ព្រោះថាពេលនេះលោកមិនមានសេសសល់អ្វីឡើយ។ ជាងនេះទៅទៀតចាប់តាំងពីក្រុមជនសង្ស័យត្រូវបានតុលាការឲ្យនៅក្រៅឃុំកាលណាមក ប្រពន្ធ និងកូនរបស់លោកហាក់មានការភិតភ័យបារម្ភអំពីសុវត្ថិភាពជាខ្លាំង។ ពាក់ព័ន្ឋនឹងការលើកឡើងខាងលើនេះដែរ លោក ពេជ្រ ចិន្តា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានបដិសេធមិនធ្វើអត្ថាធិប្បាយតាមទូតាមស័ព្ទឡើយ។
សូមរំលឹកថា កាលពីថ្ងៃទី១១ កញ្ញា ២០១៧ មានករណីចោរមួយក្រុមបានលួចចូលកាត់សោផ្ទះលួចយកទូរដែកដាក់លុយ និងមាស ក្នុងពេលដែលម្ចាស់ផ្ទះទៅលេងកំពង់សោម។ ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ប៉ែន សាវឿន ប្រុសអាយុ៣៦ឆ្នាំ នៅផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ មុខរបរអាជីវករ។ សម្ភារបាត់បង់រួមមាន៖ មាសចំនួន២០តម្លឹងលុយដុល្លារ ២០០០ដុល្លារ លុយខ្មែរ ៣២លានរៀល។ ក្រោយមក២ថ្ងៃ សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ឈ្មោះ សុន សុខជា ប្រុសអាយុ៣៣ឆ្នាំ នៅភូមិចេក ឃុំស្តុក ស្រុកគងពិសី ជាអ្នកយកមាសទៅលក់ ឲ្យជាងមាសម្នាក់ឈ្មោះ ស្រា លឹមហៀង ប្រុសអាយុ៣២ឆ្នាំ នៅផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ចំនួន៨តម្លឹង៧ជី សរុបទឹកប្រាក់ចំននួន១៣ ៧០០ដុល្លារ(មាសពីដុំ)។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានមាស និងឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានជាបន្តបន្ទាប់ ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្ត។ គួរបញ្ជាក់ផងដែរថា ក្រោយសមត្ថកិច្ចបញ្ជូនក្រុមជនសង្ស័យ និងអ្នកទទួលផលចោរកម្មមកដល់តុលាការមិនបានប៉ុន្មានម៉ោងផង តុលាការក៏ដោះលែងក្រុមជនសង្ស័យឲ្យនៅក្រៅឃុំទាំងអស់គ្នាតែម្តង៕
ចែករំលែកព័តមាននេះ