រាជធានីភ្នំពេញ ៖ មួយរយៈមុននេះ មានការលេចឮថា អតីតម្ចាស់មកុដ Miss Grand Cambodai 2021 ស្រីស្រស់ ប៉ូគីមថេង សុតធីតា សម្រេចចិត្តត្រឡប់មកធ្វើជាបេក្ខនារីប្រកួតជែងមកុដជាថ្មី នៅក្នុងកម្មវិធីប្រឡង Miss &Mister Supranational Cambodai 2023 ។
ដំណឹងខាងលើនេះ បានធ្វើអោយមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា នាងជាបវរកញ្ញាដែលសម្បូរទៅដោយបទពិសោធន៍ ស្គាល់ជាតិប្រឡងច្រើនដង ទាំងកម្រិតជាតិ និងអន្តរជាតិ ហើយនោះនៅតែចិញ្ចឹមចិត្តមកជាថ្មីទាំងនឹកស្មានមិនដល់។
យ៉ាងណាមិញ កម្មវិធីថ្មីនេះ បានសម្រេចជ្រើសរើស បានបេក្ខជន និងបេក្ខនារី រដូវកាលថ្មី បានជាច្រើនរូប និងបានដំណើរការប្រកួតប្រជែងនៅលើវេទិកាបានប៉ុន្មានដងមកហើយក្រោមការឃ្លាំមើលពីគណៈកម្មាការជាច្រើនរូប។
ហើយជាការមើលឃើញ កញ្ញាដ៏ស្រស់សោភា ប៉ូគីមថេង សុតធីតា មិនបានក្លាយជាបេក្ខជនសម្រាប់បំពេញភារៈកិច្ចការងារនោះទេ។ នាងបានតម្រូវអោយជ្រើសរើសជាគណៈកម្មាការដាក់ពិន្ទុក្នុងព្រឹត្តិការណ៍ប្រកួតដ៏សំខាននេះវិញ ដោយយោងទៅលើ ការងារ និងប្រវត្តិបទពិសោធន៍ឆ្អិនឆ្អៅ ដឹងតាក់តិច របៀបប្រឡង មិនថានៅក្នុងស្រុក និងនៅក្រៅស្រុកឡើយ។
លើសពីនេះ គេបែរជាឃើញកញ្ញាសាច់.សរលោង ដើមទ្រូងស្អាត លីវ ជីលី ឯណេះវិញ បានក្លាយជាបេក្ខភាពប្រកួតយកស្នាដៃម្តងទៀត ពីកម្មវិធី Miss supranational Cambodai 2023។
គួរបញ្ជាក់ថា ចាប់តាំងពីល្បីឈ្មោះលើផ្នែកបវរកញ្ញាមក ស្រីស្រស់ សុតធីតា ក៏ផ្ទុះទីផ្សារលើផ្នែកសិល្បៈជាបន្តបន្ទាប់ ។ មិនត្រឹមតែជាប់ឈ្មោះជាអ្នកដាក់ពិន្ទុះលើផ្នែកជ្រើសរើសសម្រស់ស្រីស្រស់ ប្រុសសង្ហានោះទេ។ នាងក៏វិវត្តន៍ខ្លួនជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍មួយរូបផងដែរ។ ជាពិសេសនាងបានក្លាយជាតារាសម្តែងនៅក្នុងខ្សែភាពយន្តមួយចំនួន និងទើបតែក្លាយជាតួអង្គសំខាន់ម្នាក់ដែរ នៅក្នុងខ្សែភាពយន្តខ្នាតធំបែបប្រវត្តិសាស្ត្ររឿង «អប្សរាមហាអង្គរ» ក្រោមស្នាដៃដឹកនាំរឿងរបស់លោក ហ្វៃ សំអាង។
ហើយស្រីស្រស់ សុតធីតា ក៏ធ្លាប់បញ្ជាក់ដល់ប្អូនៗរលកក្រោយថា បើស្រឡាញ់អ្វីមួយ ត្រូវតស៊ូយកឈ្នះ ហើយត្រូវព្យាយាម នោះនឹងទទួលបាននូវភាពល្អប្រសើរ មិនយូរមិនឆាប់មិនខាន។
ចែករំលែកព័តមាននេះ