ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ស្រុក​គងពិសី បង្ក្រាប​ល្បែង​អាប៉ោង​មួយ​កន្លែង ឃាត់ខ្លួន​ ៩​នាក់

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​គងពិសី នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍ ឆ្មក់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​អាប៉ោង​) ឃាត់​មនុស្ស​ចំនួន ៩​នាក់…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​គងពិសី នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍ ឆ្មក់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​អាប៉ោង​) ឃាត់​មនុស្ស​ចំនួន ៩​នាក់ និង​ដកហូត​សម្ភារ​មួយ​ចំនួន​ទុកជា​វត្ថុ​តាង នៅ​ចំណុច​ដីចម្ការ​ស្វាយ ស្ថិត​ភូមិ​ព្រៃ​តា​លឹ​ម ឃុំ​ជង្រុក ស្រុក​គងពិសី ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា អ្នក​ញៀន​ល្បែង​ទាំង​៩​នាក់ រួម​មាន ៖
១- ឈ្មោះ ថូ សុខ​ជា ហៅ​អូ​ច ប្រុស​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​តា​លឹ​ម ឃុំ​ជង្រុក ស្រុក​គងពិសី (​ម្ចាស់ផ្ទះ​)
២- ឈ្មោះ ផេង ឈៀង​កាំ​ង ប្រុស​៧២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រសាំង​ជី​ម៉ែ ឃុំ​វាល ស្រុក​គងពិសី (​អ្នកជំនាញ​បាញ់​មេអាប៉ោង​)
៣- ឈ្មោះ សោម រ៉ាត់ ប្រុស​៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សោកម៉ោក ឃុំ​អង្គ​ពពេល ស្រុក​គងពិសី (​អ្នកជំនាញ​បាញ់​មេអាប៉ោង​)
៤- ឈ្មោះ កុយ ដេ​ត ប្រុស​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រសាំង​ជី​ម៉ែ ឃុំ​វាល ស្រុក​គងពិសី
៥- ឈ្មោះ យ៉ុ​ក យ៉​ន ប្រុស ៧៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្បូវ ឃុំ​ជង្រុក ស្រុក​គងពិសី
៦- ឈ្មោះ ជុន ចាន់​ធួន ប្រុស ៧១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ខ្លុង ឃុំ​វាល ស្រុក​គងពិសី
៧- ឈ្មោះ ជា ជឿន ប្រុស ៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្បូវ ឃុំ​ជង្រុក ស្រុក​គងពិសី
៨- ឈ្មោះ បូ លាស់ ប្រុស ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាំង ឃុំ​ជង្រុក ស្រុក​គងពិសី
និង​៩- ឈ្មោះ ម៉​ម ពុធ ប្រុស ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​រមាស ឃុំ​ជង្រុក ស្រុក​គងពិសី ។

កម្លាំង​សមត្ថកិច្ច ដកហូត​វត្ថុ​តាង រួម​មាន ៖
-​ម៉ូតូ​ចំនួន ០៣​គ្រឿង
-​មេអាប៉ោង ចំនួន ៥​គ្រាប់
-​ចាន​អាប៉ោង ចំនួន ២
-​ផ្តិល​គ្រប​ចំនួន ២
-​កំរាល​មួយ និង ប្រាក់​រៀល​ចំនួន ៥៣៤,០០០​រៀល ។

បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល បាន​បញ្ជូន​ជនសង្ស័យ​ទាំង​០៩​នាក់ មក​កាន់​ការិយាល័យ​ជំនាញ​ខេត្ដ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ