រាជធានីភ្នំពេញ ៖ កូនស្រីច្បងរបស់តារាសម្តែងក្រមិចក្រមើម សារ៉ាយ សក្ខណា បានលេងម៉ាចាស់ដៃក្នុងស្ទីលថតរូប ហាក់មើលទៅលេងទឹកមុខ ដូចជាតារាបង្ហាញម៉ូដ។ អ្នកដែលបានឃើញរូបថតនេះហើយ ម្នាក់ៗហាក់ភ្ញាក់ផ្អើលដោយសារតែដំណក់ឈា.មរបស់ សក្ខណា កំពុងតែកាត់ទៅរកនាង ហើយក៏ជាផ្លូវមួយងាយស្រួលបណ្តុះបណ្តាល ព្រោះអ្នកម្តាយដ៏ស្រស់សោភារូបនេះ ក៏មានការយល់ដឹងច្បាស់ក្នុងការដើរលើវិថីសិល្បៈនេះផងដែរ។
![Picture]()
ធ្មិចបើកៗ កូនស្រីដ៏ស្រស់ស្អាតរបស់ សារ៉ាយ សក្ខណា កាន់តែពេញរូបរាងពីមួយថ្ងៃទៅមួយ ហើយបែកសាច់ឈា.មស្រស់ឡើងៗ។ កាន់តែធំពេញវ័យ មានមុខមាត់ដូចជាម្តាយជាលំដាប់ មើលទៅដូចបងប្អូនគ្នា។ ចំណែកអ្នកលេងបណ្តាញសង្គម សុទ្ធតែបានសម្តែងនូវការសរសើរថា ពេលនេះ សក្ខណា បានកូនម្នាក់ទៀតហើយ អុកឡុកសិល្បៈ ព្រោះទម្រង់មុខបាន មិនចាញ់ម្តាយឡើយ។
តារាសម្តែង សក្ខណា វិញ បានធ្លាប់និយាយថា អោយតែកូនមានដុងខាងណា នាងជួយជម្រុញ។ បើមាននិស្ស័យសិល្បៈវិញ នាងនឹងជម្រុញ តែក៏ងាកទៅបង្វែរទិសអោយរៀនសូត្រ ជាត្រីមុខចេះដឹង បើជាតារាមានចំណេះពេញខ្លួនទៀតរឹតតែពិសេស។
![Picture]()
អ្នកនាង សារ៉ាយ សក្ខណា បានត្រឡប់មកកាន់ប្រទេសកំណើតសាជាថ្មីទាំងក្រុមគ្រួសារ ដើម្បីមកបំពេញសំណូមពរលោក ហ្វៃ សំអាង ស្នើចូលរួមថតខ្សែភាពយន្តខ្នាតធំរឿង «អប្សរាមហាអង្គរ» ដែលប្រជុំដោយតារាគ្រប់ជំនាន់ រាប់ទាំងស្រីស្អាត ផ្នែកបវរកញ្ញាលំដាប់ប្រទេសមួយចំនួនរួមសម្តែងផងដែរ។
![Picture]()
ដោយយល់ថា ស្នាដៃផលិតរបស់លោក ហ្វៃ សំអាង មានភាពច្បាស់លាស់ និងសហការគ្នាសុទ្ធតែបុគ្គលមានស្នាដៃ ទើបធ្វើអោយតារាសម្តែងខ្មៅស្រអែមស្រស់រូបនេះ ប្រញាប់ហោះពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជាម្តងទៀត ដោយមិនអាចរំលងភាពយន្តប្រវត្តិសាស្ត្រនេះបានឡើយ។ បើត្រឡប់មកវិញ ឃើញថា នាងនៅតែមមាញឹកជាមួយកិច្ចការសិល្បៈ និងការចូលរួមកម្មវិធីជាច្រើនរបស់មិត្តសិល្បៈផងដែរ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ