ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយ​ជីវិត​កូនតូចណាស់​…

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការភ្ញាក់​ផ្អើលមួយ ក្រោយពី​​មាន​ក្មេងប្រុសម្នាក់​បានលង់​ក្នុង​​​ប្រឡាយ​ទឹក​​ស្លាប់​យ៉ាង​​អាណោច​​អាធ័ម កើត​ឡើង​​កាលពីវេលាម៉ោង០៧ និង​៣០នាទីព្រឹក​ថ្ងៃទី២៦ កញ្ញា នេះ ស្ថិត​​ត្រង់​ចំណុច​​ឈ្នូ​ល​ទ្រេត ក្នុងភូមិ​ឆ្កែ​ខាំ​ប្រើស  ឃុំ​​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍បន្តថា ក្មេង​ប្រុសរង​គ្រោះ​​ឈ្មោះ​ហ៊​ត ដេ​ត ​អាយុ២ឆ្នាំ ​រស់នៅ​​ក្នុង​​ចំណុច​​​ខាងលើ ។ ប្រភពបន្តទៀត​ថា ​មុន​ពេល​កើតហេតុ គ្មាន​នរ​ណាដឹងថា ក្មេងប្រុសរូបនេះ​​ចុះ​លេងទឹក ឬក៏ធ្លាក់​នោះទេ បានភ្ញាក់​ផ្អើល​ក្រោយ​​ឪពុក​ម្តាយ​​ចុះពីលើ​ផ្ទះ​មក​​បាត់​​កូន​ហើយ​ក៏​នាំ​គ្នា​ដើរ​​រក ។ ​មួយ​សន្ទុះក្រោយ​មក ក៏​បានប្រទះឃើញ​កូន​ប្រុស​​​ស្លាប់​ក្នុង​ប្រឡាយ​​ទឹក​បាត់ទៅហើយ ​។

បច្ចុប្បន្ន​ សាក​សពក្មេងប្រុស ​ត្រូវ​​បានឪពុក​ម្តាយ​ធ្វើបុណ្យ​តាម​ប្រពៃណី ។