ខេត្តស្ទឹងត្រែង៖ អ្នកតាមដានសង្គមហ្វេសប៊ុកបានភ្ញាក់ផ្អើលជាខ្លាំង ខណៈអតីតអភិបាលក្រុងស្ទឹងត្រែង គឺលោក ផឹក សុបិន បានបញ្ចេញសំណេររិះគន់ចំៗទៅលើការមិនយកចិត្តទុកដាក់ថែទាំសម្បត្ដិសាធារណៈ គឺសួនច្បារ ដែលមានកន្លងមក អោយមានសោភ័ណភាពស្រស់បំព្រង តែបែរក្លាយជាក្រៀមស្វិតងាប់និងឆេះភ្លើងដោយដុំ ។
![Picture]()
គេបានឃើញលម្អិតក្នុងការរៀបរាប់របស់អតីតអភិបាលក្រុងរូបនោះ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នេះថា «ស្ទឹងត្រែងបងអើយ គួរឲ្យសោកស្ដាយសមិទ្ធិផលដែលអភិបាលខេត្តជំនាន់មុនៗ បានធ្វើសួនច្បារជាច្រើនកន្លែងក្នុងក្រុងស្ទឹងត្រែងដែលមានផ្កាស្មៅស្រស់បំព្រង និងពណ៌ខៀវខ្ចី តែបច្ចុប្បន្នបែរជាប្រែក្លាយទៅជាពណ៌លឿងទុំ រហូតដល់ថ្នាក់ឆេះ ថែមទៀត ហើយរូបភាពទាំងនេះគឺនៅមុខសាលាខេត្ត និងមុខផ្សារ សម្ដេចតេជោទៀត ខ្ញុំមិនចង់ផុសបង្ហាញពីអ្វីដែរធ្វើឲ្យខេត្តអាប់អោនកេរ្តិ៍ឈ្មោះនោះទេ តែវាដូចជាជ្រុលពេក បើមិនបានអភិវឌ្ឍន៍អ្វីបន្ថែម សុំជួយតែថែររក្សាមរតកដែលគេបន្សល់ទុកឲ្យៗបានគង់វង្សទៅក៏គួរសមដែរ ភ្លើងបំភ្លឺសាធារណៈធ្លាប់តែភ្លឺចែងចាំងពេញក្រុង គ្រាន់តែដាច់អំពូលក៏មិនខ្ចីដូរដែរ (អត់យល់) គ្រាប់មីស៊ីលដែល រុស្សីបាញ់ធ្លាក់តែនៅអ៊ុយក្រែនទេ ហេតុអ្វីបានជាមកឆេះស្មៅសួន ច្បារនៅខេត្តស្ទឹងត្រែងទៅវិញ?»
![Picture]()
ទាក់ទិនការរិះគន់របស់អតីតអភិបាលក្រុងរូបនេះ បូករួមការអមដោយរូបភាពមួយចំនួនដែលលោកបានបង្ហោះលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់នោះទំនងសួនច្បារដែលធ្លាប់មានពណ៌ខៀវខ្ចី និងស្រស់បំព្រងគ្មាននណាខ្វល់ខ្វាយស្រោចទឹកថែទាំទេមើលទៅ ចំណែកអំពូលភ្លើងបំភ្លឺសាធារណៈក៏មិនខ្ចីដូរដែរ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ