ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុក្កតា​យក្ស ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន​កុះករ

1 ឆ្នាំ មុន
  • សៀមរាប

ដោយសារ​តែ​មាន​បញ្ហា​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ជាស​កល​នៅ​លើ​ពិភពលោក គម្រោង​តុក្កតា​យក្ស ត្រូវ​បាន​អាក់ខាន​។ ក្រោយ​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​

ខេត្តសៀមរាប ៖ ដោយសារ​តែ​មាន​បញ្ហា​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ជាស​កល​នៅ​លើ​ពិភពលោក គម្រោង​តុក្កតា​យក្ស ត្រូវ​បាន​អាក់ខាន​។ ក្រោយ​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បិតា​សន្តិភាព​នៅ​កម្ពុជា បាន​ធ្វើការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ចាប់ពី​ដូ​ស​មូលដ្ឋាន​រហូត​ដូ​ស​បន្តបន្ទាប់ ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ដោយ​ឥត​គិតថ្លៃ ។

បន្ទាប់​ពី​ពេល​កម្ពុជា​មាន​ភាព​ធូរស្រាល និង​ការ​បើក​ប្រទេស​ឡើង​វិញ​នោះ គម្រោង​តុក្កតា​យក្ស​ឆ្នាំ​២០២៣ បាន​រៀបចំ​ឡើង​វិញ ដោយ​បាន​ដង្ហែ​នៅ​តាម​ដង​វិ​ថី​នៅ​ក្នុង​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៣ ដោយ​មានការ​ចូលរួម​គាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​ផង​ដែរ​។ កម្មវិធី​នេះ ចាប់ផ្តើម​ពីមុខ​វត្ត​ដំណាក់​អម​តាម​ដងស្ទឹង ឆ្ពោះទៅ​កាន់​សួនច្បារ ព្រះរាជ​ដំណាក់ ដើម្បី​ជួបជុំ​គ្នា​ធ្វើការ​សម្តែង​សិល្បៈ​ផ្សេង​ៗ​ផង​ដែរ ។

លោក អ៊ុ​ន សាវ៉ា​ន់ អ្នកគ្រប់គ្រង​គម្រោង​តុ​ក្ត​តា​យក្ស​បាន​លើក​ឡើង​ថា លោក​មាន​សេចក្តី​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ដែល​នឹង​រៀបចំ​ការ​ដង្ហែ ដោយ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ដែល​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​មាន​ភាព​សប្បាយ​រីករាយ​។ លោក​បន្ត​ថា សម្រាប់​ក្រុមការងារ​ដែល​រៀបចំ​ដង្ហែ​ទាំងអស់​មាន​ចំនួន​៦០០​នាក់ បូក​រួម​ជាមួយនឹង​សិល្បករ​ហ្វារ​ផង​ដែរ ។

លោក អ៊ុ​ន សាវ៉ា​ន់ ក៏​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្តសៀមរាប ស្នងការ​នគរបាល​ខេត្ត ដោយ​មាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដែល​បាន​សម្រួល​ដល់​កម្មវិធី​ដំណើរ​ទៅ​យ៉ាង​រលូន​។ ហើយ​លោក​ក៏​សង្ឃឹមថា ព្រឹត្តិការណ៍​នេះ នៅ​ឆ្នាំ​ក្រោយ​នឹង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប ចូលរួម​យ៉ាងច្រើន​កុះករ​ជាង​នេះ​ទៅ​ទៀត បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ បាន​ខកខាន​រៀបចំ​រយៈពេល​២​ឆ្នាំ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។

លោក​បាន​បញ្ជាក់​ថា គោលបំណង នៃ​ការ​រៀបចំ​គម្រោង​តុក្កតា​យក្ស​ឆ្នាំ​២០២៣ មាន​ចំនួន​៧​រូប ក្នុង​នោះ​ផង​ដែរ​មាន​រូប​សត្វ​ពពូលទឹក (​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​), រូប​កសិករ (​គឺ​ចង់​លើក​តម្លៃ​កសិករ ព្រោះ​បើ​អត់​កសិករ​ច្បាស់​ណាស់​ថា ប្រជាពលរដ្ឋ​នឹង​ពិបាក​ក្នុង​ការ​រស់នៅ ព្រោះ​យើង​ត្រូវការ​អង្ករ បន្លែ ត្រី សាច់ ដែល​កសិផល​ផ្សេង​ៗ​យក​មក​បម្រើ​នៅ​តាម​ទីផ្សារ​។ រូប​អ្នក​ម្តាយ សត្វ​ពស់ ត្រី​គល់រាំង រូប​ព្រះ​វេស្សន្តរ និង រូប​សត្វ​កម្រ​មួយទៀត ។ គម្រោង​ខាងលើ​នេះ​ដែរ នា​ពេល​កន្លង​មក ក៏​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប​ផង​ដែរ ។

លោក វិ​ន ឈូ ដែល​ជា​សិល្បករ​ហ្វារ បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​ធំ​ៗ​បែប​នេះ គឺ​ខកខាន​រៀបចំ​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​នេះ​ក៏​ជា​ព្រឹត្តិការណ៍​ធំ​មួយ​ដែល​បាន​រៀបចំ​បន្ទាប់ ពី​ជំងឺ​កូ​វី​ដ​-១៩​ផង​ដែរ ។ សម្រាប់​លោក​នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក​បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​តុក្កតា​យក្ស ដោយ​លើក​ទី​១ នៅ​ខេត្តបាត់ដំបង់ និង​លើក​ទី​២ នៅ​ខេត្តសៀមរាប​នេះ ។

ជាមួយ​នេះ​ដែរ លោកស្រី ផា រី​ន ដែល​បាន​ចូលរួម​អបអរសាទរ​ក្នុង​ពិធី​ដង្ហែ​តុក្កតា​យក្ស​ឆ្នាំ​២០២៣​នេះ បាន​លើក​ថា លោកស្រី​មាន​សេចក្តី​សប្បាយ​រីករាយ​ជា​ខ្លាំង ដោយ​បានឃើញ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​មក​ចូលរួម​អបអរ​ក្នុង​ព្រឹត្តិការណ៍​ដង្ហែ​តុក្កតា​យក្ស​នេះ​។

លោកស្រី​ក៏​បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ដាស់សតិ​អារម្មណ៍​ដល់​យុវជន​យើង​ជំនាន់​ក្រោយ ឲ្យ​យល់​ពី​សាសនា ដឹងគុណ​មាតាបិតា អាណាព្យាបាល ថែរក្សា​បរិស្ថាន និង​ស​ម្ប​តិ្ដ​ធម្មជាតិ ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​បាន​គង់វង្ស​យូរ អង្វែង​តទៅ​ទៀត​។ ម្យ៉ាងទៀត ក៏​បាន​ធ្វើការ​អប់រំ​ដល់​យុវជន​កម្ពុជា​យើង ឱ្យ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀ​.​ន និង​គោរព​នូវ​ច្បាប់​ចរាចរណ៍ ព្រមទាំង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​កុំឱ្យ​កើត​មាននូវ​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ​នៅ​ក្នុង​សង្គម និង​ខិតខំ​សិក្សា​ឲ្យ​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ដែល​ជា​សសរស្តម្ភ​ដ៏​រឹង​មាំ ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​មានការ​អភិវឌ្ឍន៍​រីក​ច​ម្រើ​ទៅ​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ