ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រង​តំណែង​បាន​២​ថ្ងៃ ពេល​នេះ​កញ្ញា ដេ​វី​ណា សម្រេច​លាលែង​តំណែង​ហើយ តើ​មានរឿង​អ្វី​នឹង?

1 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទុះ​នូវ​រឿងរ៉ាវ​ជា​ថ្មី ដោយសារ​តែ​គេ​មិន​នឹក​ស្មានថា ម្ចាស់​ជ័យ​លា​ភី​លំដាប់​រង​ទី​១ បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដេ​វី​ណា នៅ​សុខ​ៗ​ស្រាប់តែ​បាន​ប្រកាស​លាលែង​ពី​តំណែង ដោយ​មិន​នឹក​ស្តាយ​ចំពោះ​ការ​ខំតស៊ូ​ប្រកួត​ទាល់តែ​សោះ​។ ការ​លាឈប់​នេះ អាច​បណ្តាល​មក​ពី​

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​នូវ​រឿងរ៉ាវ​ជា​ថ្មី ដោយសារ​តែ​គេ​មិន​នឹក​ស្មានថា ម្ចាស់​ជ័យ​លា​ភី​លំដាប់​រង​ទី​១ បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដេ​វី​ណា នៅ​សុខ​ៗ​ស្រាប់តែ​បាន​ប្រកាស​លាលែង​ពី​តំណែង ដោយ​មិន​នឹក​ស្តាយ​ចំពោះ​ការ​ខំតស៊ូ​ប្រកួត​ទាល់តែ​សោះ​។ ការ​លាឈប់​នេះ អាច​បណ្តាល​មក​ពី​ការ​អាក់​អន់ចិត្ត​ណាមួយ ក្នុង​ពេល​ដែល​ហ្វេ​ន​ៗ​ខ្លះ​ចង់អោយ​នាង​ក្លាយជា​ម្ចាស់​មកុដ ហើយ​បែរជា​មិន​បាន​។

លើស​ពី​នេះ អ្នកលេង​បណ្តាញ​សង្គម​នៅ​តែ​យល់​ថា អ្នក​ជាប់​មកុដ​ថ្មី​២០២៣​នេះ មាន​ខ្សែ​ប្រកាន់​បក្សពួក ទើប​ប្រគល់​មកុដ​អោយ​តែ​ម្តង​។ ចង់​១​ប្រទេស​ហើយ ដែល​លាន់មាត់​សរសើរ សម្រស់​បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដេ​វី​ណា ព្រោះ​តូចតន់​មួយ​នេះ គយគន់​យូរ ៗ​ពិតជា​គួរ​អោយ​ទាក់ទាញ មិន​ថា​ស្រី ឬ​ប្រុស​នោះ​ទេ​។ នាង​ស្អាត​លើស​មនុស្ស​ស្រី​ទៅ​ទៀត អ្នក​ណា​ឃើញ​ក៏​លង់​ដែរ​។ ប៉ុន្តែ​ស្តាយ​ដែល​នាង​មិន​អាច​គ្រង​មកុដ​បាន ខណៈ​មិត្ត​អ្នកគាំទ្រ​ស្តាយ​សម្រស់ និង​សមត្ថភាព ដោយ​ចុង​ក្រោយ​បាន​ត្រឹម​តួរង​។

មិន​បាន​១​អាទិត្យ​ផង ដេ​វី​ណា ស្រាប់តែ​សម្រេចចិត្ត​លាឈប់​បោះបង់​ចោល​តំណែង​នេះ​ភ្លាម​ៗ ជា​មួយ​ការ​បង្ហោះ​ពាក្យពេចន៍​ខ្លះ ទាំង​ធ្វើ​អោយ​អ្នក​តាមដាន​ចង់​ដឹង​ហេតុផល​ជ្រៅ​ជាង​នេះ និង​សុំ​ការ​បកស្រាយ​លម្អិត​។

ក្រោយ​មិន​បាន​ជាប់​តំណែង​ជា​ម្ចាស់​ជ័យ​លា​ភី មកុដ បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា កម្ពុជា ២០២៣ របស់ ដេ​វី​ណា បង្ក​អោយ​ក្រុម​អ្នកលេង​បណ្តាញ​សង្គម​មានការ​មិន​អស់ចិត្ត និង​នៅ​តែ​មើលឃើញ​ថា ដេ​វី​ណា ក៏​សម​ក្លាយជា​តួឯក​រដូវ​កាល​នេះ​។ អ្វី​ៗ​បាន​កើតឡើង​ហើយ ដោយ​លទ្ធផល​ប្រកាស​ពេញ​ទូ​ទាំង​ប្រទេស ម្ចាស់​មកុដ​ធំ​បាន​ទៅ​លើ កញ្ញា ម៉ៃ យ៉ា ដែល​មាន​ប្រវត្តិ​តស៊ូ​ប្រកួត​ប៉ុន្មាន​ដង ហើយ​ខិតខំ​៣​ឆ្នាំ​ទំ​រាំ​ឃើញ​ស្នាមញញឹម​ពិតប្រាកដ​។

នៅ​លើ​បណ្តាញ​សង្គម​របស់​កញ្ញា ដេ​វី​ណា បាន​បង្ហោះ​នូវ​ប្រយោគ​មួយ​ចំនួន​ថា «​នាង​ខ្ញុំ ដេ​វី​ណា ម្ចាស់​ពាន Miss queen cambodia 2023 ចំណាត់ថ្នាក់ first runner up ខ្ញុំ​បាន​លាលែង​ពី​តំណែង​ជា​ផ្លូវការ​ហើយ សូម​ថ្លែងអំណរគុណ​ម្តងទៀត ដល់​បងប្អូន​អ្នកគាំទ្រ មិត្តភក្តិ និង​ក្រុម​គ្រួសារ​ដែល​តែងតែ​មានការ​គាំទ្រ​លើកទឹកចិត្ត​រូប​នាង​ខ្ញុំ​»​។

ភាព​រំជើបរំជួល​ខាងលើ​នេះ មិនដឹង​ថា តើ​ខាង​ផ្នែក​អ្នកគ្រប់គ្រង​ការ​ប្រកួត​មាន​មតិយោបល់ ឬ​ប្រតិកម្ម​បែប​ណា​នោះ​ទេ? ដែល​ផ្ទុះ​ឡើង​រឿង​យ៉ាង​លឿន​បែប​នេះ ។ ឯ​អ្នក​ខម​មិន​ខ្លះ​សោកស្តាយ​ការ​តស៊ូ ចុង​ក្រោយ​បាន​ត្រឹមតែ បោះបង់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ