ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ម៉ៃ យ៉ា ​ក្លាយ​ជា​ម្ចាស់​​មកុដ​Miss Queen Cambodia 2023

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កម្មវិធី ប្រឡង​បវរកញ្ញា​ភេទ​ទី​៣ ឆ្នាំ​២០២៣ ឬ Miss Queen Cambodia

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កម្មវិធី ប្រឡង​បវរកញ្ញា​ភេទ​ទី​៣ ឆ្នាំ​២០២៣ ឬ Miss Queen Cambodia 2023 បាន​បន្ត​បោះ​ជំ​ហ៊ាន ចូល​ទៅ​កាន់​វគ្គ​បន្តបន្ទាប់ ដោយ​មាន​បវរកញ្ញា​ភេទ​ទី​៣ ជា​ច្រើន​ដួង បាន​មក​ផ្តុំ​គ្នា ប្រើ​សមត្ថភាព​រៀង​ៗ​ខ្លួន ដើម្បី​ប្រជែង​គ្នា​លេចធ្លោ និង​ធ្វើ​តួឯក​ ។ ​ចុង​ក្រោយ​នេះ កម្មវិធី នឹង​ចូល​តម្រូវ​អោយ​ប្រកួត​នូវ ឈុត​តំណាង​ជាតិ ឈុត​លម្ហែកាយ និងឈុត​រាត្រី ស​មោ​លស ក្រោម​ការ​ច្នៃ​របស់​អ្នក​ឌី​ហ្សា​ញ​។ ឈុត​តំណាង​ជាតិ​នេះ​ត្រូវ​លើក​មក​បង្ហាញលើ​វេទិកា នា​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២៣ ហើយក៍​ជា​វគ្គ ផ្តាច់​ព្រ​ត្រ័ សម្រាប់​កម្មវិធី​បវរកញ្ញា​ភេទ​ទី​៣​វ​កម្ពុជា រដូវ​កាល​ទី​៣​។

ការ​ប្រកួតបវរកញ្ញា​ភេទ​ទី​៣ កម្ពុជា ឬ Miss Queen Cambodia 2023 បាន​បិទ​បញ្ចប់​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២៣ នា​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា រាជធានី​ភ្នំពេញ​។ បេក្ខភាព​បវរកញ្ញា​ភេទ​ទី​៣ រដូវ​កាល​ទី​៣​របស់កម្ពុ​ជា​ចំនួន​១២​រូប​ត្រូវ​បាន​ឆ្លង​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោម​ការ​ចម្រាញ់​យ៉ាង​ផ្ចិតផ្ចង់​។ នា​ឱកាស​បិទ​បញ្ចប់​នោះ ឃើញ​ថា ស្តែង​ដោយ​បរិយាកាស​អ៊ូរ​អរ កក្រើក​កម្មវិធី ទាំង​មិន​នឹក​ស្មាន ព្រោះ​ទស្សនិកជន​រាប់រយ​នាក់ បាន​មក​ចូលរួម​អបអរ​លើកទឹកចិត្ត​កម្មវិធី​និង ក្រុម​បវរកញ្ញា ដែល​ជា​ហ្វេ​ន​ៗ​រៀងខ្លួន​។

ការ​ប្រព្រឹត្តិ​ទៅ​បាន​ស្តែង ដោយ​បរិយាកាស​សប្បាយ​រីករាយ ព្រោះ មាន​តារា​កិត្តិ​យស​ជា​អ្នកចម្រៀង និង​បវរកញ្ញា​ល្បី​ៗ​ទើប​ឈ្នះ​មកុដ អន្តជាតិ ផ្តល់​វត្តមាន ដូច​ជា កញ្ញា​សួន ពិសី ម្ចាស់ ជ័យ​លា​ភី និង​កញ្ញា រតនា សុ​ខាវ​ត្តី ជ័យ​លា​ភី 3rd Runner Up Miss Eco International 2023 ពី​ប្រទេស អេ​ស្ស៊ី​ប​។ ចំពោះ​គណៈ​ក​ម្មា​ការ​ទាំង​១០ រូប ត្រូវ​បាន ជ្រើស រើស ដាក់​ពិន្ទុ ហើយ​ត្រូវ​បាន​គេ​ស្គាល់ មាន ហង្ស ម៉ា​នី​តា សារី ស្រី​ពេជ្រ អតីត​បវរកញ្ញា ភព​ផែន ដី​ន​សូរ្យ អេ​ណា បវរកញ្ញា​ភេទ​ទី​៣​សៃ ហ្វុ​ន និង​ម្ចាស់​មកុដ​បវរកញ្ញា​ភេទ​ទី​៣ ២០២២ កញ្ញា វ៉ា​ន់ ប៊ី ជាដើម​។

ម្ចាស់​មកុដ ជា​តួឯក រដូវ​កាល​ទី​៣​នេះ​ដែល​បាន​ទៅ​លើ កញ្ញា ម៉ៃ យ៉ា បេក្ខភាព​តំណាង​ខេត្តកំពង់ធំ ត្រូវ​បាន មហាជន​អ្នកលេង​បណ្តាញ​សង្គម​គាំទ្រ​ណាស់ តាំងពី​ដើម​ទី​នៃ ការ​ប្រកួត​។ ម្ចាស់​មកុដ​នេះ ធ្លាប់​ចូលរួម​ប្រកួត​បវរកញ្ញា ភេទ​ទី​៣ ម្តង​ហើយ កាលពី​ឆ្នាំ​២០២២ ដោយ​ទទួល​បាន ចំណាត់ថ្នាក់​លេខ​៣​។ ដោយ​ចង់​សម្រេច​ក្តីស្រ​ម៉ៃ ម៉ៃ យ៉ា បាន​ដាក់​ទិស​ដៅ​មក​ល្បង​ម្តងទៀត ជាមួយ​ភាព​ជឿជាក់​ជា​ថ្មី ក្រោម​ការ​រៀបចំ​ខ្លួន​យ៉ាង​ល្អ​ជាង​មុន​។ ម្ចាស់​មកុដ​ថ្មោងថ្មី​រូប​នេះ​ត្រូវ​បាន ហ្វេ​ន​ៗ​លើក​សរសើរ​ថា មានចិត្ត​តស៊ូ អត់ធន់ និង​ការងារ ហើយ​ចង់​ចាប់​យក អោយ​បាន​តំណែង មកុដ​នេះ ដើម្បី​អោយ​អស់ចិត្ត ទើប​មក​ម្តងទៀត​។

នៅ​ទីបំផុត ម៉ៃ យ៉ា បាន​ក្រសោប​តំណែង បាន​ដោយ​ទេព​កោសល្យ​ពិតប្រាកដ ជាមួយ​ការ​ឆ្លើយ សំណួរ​បាន​ល្អ ត្រូវ​ចំ​បេះដូង​គណៈ​ក​ម្មការ រហូត​ប្រកាស​អោយ​ក្លាយជា​រាជ​នី មកុដ​ភេទ​ទី​៣ ធ្វើ​អោយ​សាមីខ្លួន ហូរ​ទឹកភ្នែក ព្រោះ​បំណង និង​ការ​តស៊ូ ព្យាយាមបាន​សម្រេច ហើយ​ប្រាថ្នា​ដំណើរ បន្ត​ទៅ​កាន់​ឆាក​អន្តរជាតិ ក៏សម​តាម​បំណង​បង​ចង់បាន​។

ការ​ប្រកួត​ជម្រុះ​ពី​១២​រូប មក​ចំនួន​៨ រូប​ដែល​មហាជន កាន់តែ​សប្បាយ​ហូរ ចង់​ភ្លាត់​សំឡេង​គឺ ៨​រូប​មាន តារា​ហ្វេ​ស​បុក សោ​ភ័​ណ្ឌ កក្កដា ចូល​មក​ជាមួយ និង​បាន​ឈ្នះ មកុដ តំណាង​អោយ​ហាង រក្សា​សម្រស់​មួយ មើលឃើញ ហើយ​ជ្រើស​ជា​តំណាង​តារា​ប្រចាំ​ហាង​។ ចំណាត់ថ្នាក់​ទាំង 5 មាន កញ្ញា​Miss Queen Cambodia 2022 MQC017 Maiya 1st Runner Up MQC 012 Devina 2nd Runner up MQC016 Davikah 3rd Runner Up MQC001 Slerk Chher 4th Runner Up MQC023 Phim Phim ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ