ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍​កម្រ​សត្វ​ប្រើស​ត្រូវ​រថយន្ត​ទេសចរណ៍​…

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កម្រ​មួយ

ខេត្តមណ្ឌលគិរី​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កម្រ​មួយ​បាន​កើតឡើង​រវាង​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX330 មិន​ចាំ​ស្លាក​លេខ ដែល​ជា​រថយន្ត​របស់​អ្នកទេសចរ​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្តមណ្ឌលគិរី បាន​បើក​បុក​សត្វ​ប្រើស​១​ក្បាល​កំពុង​រត់​ឆ្លងផ្លូវ​ជាតិ​លេខ​៧៦ នៅ​ត្រង់​ចំណុច​ខាងកើត​ស្នាក់​ការ​អភិរក្ស​សីមា​ប្រមាណ​៣០០​ម៉ែត្រ ស្ថិត​ក្និ​ង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ដែនជម្រកសត្វព្រៃ​កែវ​សីមា បណ្ដាល​ឲ្យ​សត្វ​ប្រើស​១​ក្បាល​នោះ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។ ចំណែក​អ្នកបើកបរ​មិន​មាន​រង​របួស​ឡើយ គ្រាន់តែ​ក្រពឹត​ផ្នែក​ខាង​មុខ​រថយន្ត​បន្តិច​ប៉ុណ្ណោះ ។ ហេតុ​ការ​ណ៏​នេះ​បាន​កើត​នៅ​វេលា​ម៉ោង​១២​នឹង​០៥​នាទី​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧ ។

ក្រោយ​កើតហេតុ អ្នកបើកបរ​បាន​យក​រថយន្ត​របស់​ខ្លួន​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​។ រីឯ​សាកសព​សត្វ​ប្រើស​១​ក្បាល​ដ៏​កម្សត់​ត្រូវ​បាន​មន្ត្រី​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នាំ​យក​ទៅ​កប់​៕