ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ ករណី​កូន​តុងទីន​កើប​លុយរាប់​សែន​ដុល្លារ​បម្រុង​រត់ តែ​គេច​មិន​ផុត

1 ឆ្នាំ មុន
  • ភ្នំពេញ

ទីបំផុត​លោក ថៃ គឹ​ម​មុនី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​កូន​តុងទីន ដែល​កើប​លុយរាប់​សែន​ដុល្លារ​បម្រុង​រត់គេច​ខ្លួន ដាក់

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ថៃ គឹ​ម​មុនី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​កូន​តុងទីន ដែល​កើប​លុយរាប់​សែន​ដុល្លារ​បម្រុង​រត់គេច​ខ្លួន ដាក់​ពន្ធនាគារ​ព្រៃ​.​ស PJ ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​បើក​សវនាការ​ទទួលទោស​តាម​ផ្លូវច្បាប់​។

តាម​ដីកាឃុំខ្លួន​បាន​សម្រេច​ដាក់​ឲ្យ​ជន​ត្រូវ​ចោទ ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​បញ្ញតិ​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ ។

សូម​ជម្រាប​ថា ៖ ស្ត្រី​ម្នាក់​ជា​អ្នកលេង​តុងទីន ដែល​ហៅ​ថា «​កូន​តុងទីន​» ត្រូវ​បានក​ម្លាំ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​កើប​លុយ​តុងទីន​បាន​រាប់​សែន​ដុល្លារ​អា​មេ​រិ​ក ហើយ​ព្យាយាម​រត់គេច​ខ្លួន​។ ស្ត្រី​រូប​នោះ​មានឈ្មោះ ភ័​ណ្ឌ ស៊ីវ​ម៉ី អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤៣៥B ផ្លូវ​លេខ​២១BT ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​រាជ ធានី​ភ្នំពេញ​។

ការ​ចាប់ខ្លួន​កូន​តុងទីន​ម្នាក់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​អនុត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ គង់ ណា​ក់​នី​ន ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២ ស្ថិត​នៅផ្ទះ​ជន​រង​គ្រោះ​លេខ​១៧៩ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឈ្មោះ ភ័​ណ្ឌ ស៊ីវ​ម៉ី ដែល​ជា​អ្នក​រាប់អាន​គ្នា បាន​ទៅ​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​ចំនួន ៣៣០ ០០០ ដុល្លារ​អា​មេ​រិ​ក ដោយ​បាន​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ត្រឹមត្រូវ​ថា យក​ទៅ​ពង្រីក​មុខរបរ​រកស៊ី​តាម​អន​ឡាញ ។

ជនសង្ស័យ​បាន​ធានា​អះអាង​ថា សង​ទៅ​ជន​រង​គ្រោះ​វិញ ក្នុង​១​ខែ ២ ០០០ ដុល្លារ គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែតុលា ដល់​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៣ ដោយសារ​តែ​ការ​ជឿ​ទុកចិត្ត​គ្នា ទើប​ដើមបណ្តឹង​យល់ព្រម​ឲ្យ​ឈ្មោះ ភ័​ណ្ឌ ស៊ីវ​ម៉ី ខ្ចីប្រាក់​រហូត​ដល់ ៣៣០ ០០០ ដុល្លារ​អា​មេ​រិ​ក​នោះ ។ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​គ្រប់​ចំនួន​ហើយ ឈ្មោះ ភ័​ណ្ឌ ស៊ីវ​ម៉ី បាន​ដាក់​តម្កល់​មូល​ប្ប​ទា​នប​ត្រ​១​សន្លឹក​របស់​ធនាគារ វឌ្ឍនៈ​អាស៊ី​ចំកាត់ ABA ចុះ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២ សម្រាប់​ទូទាត់​ប្រាក់​សង​ទៅ​ដើមបណ្តឹង​វិញ​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ឈ្មោះ ភ័​ណ្ឌ ស៊ីវ​ម៉ី មិន​បាន​គោរព​តាម​ការ​សន្យា​ទេ បែរជា​យក​ប្រាក់​នោះ​ទៅ​លេង​តុងទីន ដោយ​រយៈពេល​២​ខែ​មិនឃើញ​បង្វិល​ឲ្យ​ម្ចាស់បំណុល​ទេ ដោយ​អស់ជំនឿ ទើប​ម្ចាស់បំណុល​យក​មូល​ប្ប​ទា​នប​ត្រ​របស់​ឈ្មោះ ភ័​ណ្ឌ ស៊ីវ​ម៉ី ទៅ​បើកប្រាក់​ពី​ធនាគារ ហើយ​ខាង​ធនាគារ​ឆ្លើយ​តប​មក​វិញ​ថា «​ជា​សែក​ស្អុយ អត់​មាន​សាច់ប្រាក់​»​។

បន្ទាប់​មក​ទៀត ជន​រង​គ្រោះ​ក៏​បាន​ព្យាយាម​ទាក់ទង​ទៅ​ឈ្មោះ ភ័​ណ្ឌ ស៊ីវ​ម៉ី ជា​ញឹកញាប់​ដែរ ដើម្បី​ជួប​ដោះស្រាយ​រឿង​បំណុល​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ ប៉ុន្តែ​ឈ្មោះ ភ័​ណ្ឌ ស៊ីវ​ម៉ី មិន​បាន​ទៅ​ជួប​ដើមបណ្តឹង​ទេ ថែម​ទាំង​គេចខ្លួន​ទៀត​ផង​។ ដូច្នោះ​ទ​ង្វើ​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ដូច​រៀបរាប់​ខាងលើ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ដើម្បី​ឃាត់ខ្លួន​ឈ្មោះ ភ័​ណ្ឌ ស៊ីវ​ម៉ី យក​មក​អនុវត្ត​តាម​ច្បាប់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ ភ័​ណ្ឌ ស៊ីវ​ម៉ី បាន​សារភាព​ថា លុយ​ទាំង​អស់នោះ​ខ្លួន​បាន​ខ្ចី​គេ យក​ទៅ​រកស៊ី​តាម​អន​ឡាញ​ខ្លះ និង​លេង​តុងទីន​ខ្លះ ដែល​ការ​លេង​តុងទីន​បាន​កើប​លុយ​មេ​អស់ហើយ តែ​ដោយសារ​ចុង​ក្រោយ​រលាយ​ខ្សុល​ទើប​រត់គេច​ខ្លួន ។

គួរ​បញ្ជាក់​ថា ហើយ​កន្លង​មក​ឃើញ​ការ​ផ្សាយ​ព័ត៌មាន​ចាប់​តែ​មេ​តុងទីន​វេច​លុយ​រត់ ម្តងនេះ​កូន​តុងទីន​កើប​លុយរាប់​សែន​ដុល្លារ​បម្រុង​គេចខ្លួន ទីបំផុត​ជាប់ជុច​សមត្ថកិច្ច​ដូច​តែ​គ្នា​ទេ​។ ដូច្នេះ​ពាក់ព័ន្ធ​ក្នុង​ការ​បង់ប្រាក់ ដែល​ធ្វើ​ឲ្យ​មេ​តុងទីន​មាន​ផល​លំបាក និង​បង់​ជំនួស ឬ​សង​ទៅ​កូន​តុងទីន​ជា​ច្រើន​នាក់​កន្លង​មក គឺ​ដោយសារ​តែ​កូន​តុងទីន​មួយ​ចំនួន​តូច ទើប​ធ្វើ​ឲ្យ​មេ​តុងទីន​រង​នូវ​ពាក្យ​នូវ​បណ្តឹង​អត់​មាន​លុយ​សង​កូន​តុងទីន​ជា​ហូរហែ​មក​នោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ