ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាណិកជនសង្ស័យ​​សម្លា.ប់​ប្រពន្ធ ​​​​​បានបដិសេធចម្លើយចោទប្រកាន់​​ទាំងអស់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជា​ឃា.តករ ពាក់​ពន្ធ​ករណី​សម្លា.ប់​ប្រពន្ធ ដោយ​អំពើ​ឃោ​ឃៅ​ទៅ​តុលាការ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ គួររំលឹកថា កូនស្រី​ទម្លាយ​រឿង​ឪពុក​ជា​អាណិកជន ផ្តាច់ជីវិត​ម្តាយ​ដាក់​វ៉ា​លី និង​ប៉ង​ទាំង​ជីវិត​នាង​ទៀត

ជនសង្ស័យ​ឈ្មោះ មូល នេ​ត ហៅ MOUL NEATH KARL ភេទ​ប្រុស អាយុ​៧០ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​អា​មេ​រិ​ក កាន់​លិខិតឆ្លងដែន សហរដ្ឋអាមេរិក មានស្រុក​កំណើត​នៅ​ឃុំ​ឪឡោក ស្រុក​អង្គស្នួល ខេត្តកណ្តាល ស្នាក់​នៅផ្ទះ​លេខ​៤៦C ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​បាន​ស្ថិត​នៅ​លោក សុង ប៊ុ​ណ្ណា​រិ​ទ្ធិ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដំណើរការ​សាកសួរ ដែល​សំណុំរឿង​នេះ​គឺ​លោក សុង ប៊ុ​ណ្ណា​រិ​ទ្ធិ ចៅក្រម​ស៊ើបសួរ ជា​អ្នក​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ។ ក្នុង​ដីការ​បង្គាប់​ឲ្យ​សមត្ត​កិច្ច​ចាប់ខ្លួន​ជនសង្ស័យ បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ឃា.តកម្ម​គិត​ទុកជា​មុន​ ​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​A១១ ផ្លូវ​បេតុង ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ ។ បើ​យោង​តាម​មាត្រា​ខាងលើ​នេះ​ជនជាប់ចោទ​និង​ត្រូវ​ជាប់គុ.ក​អស់​មួយ​ជីវិត ។

ក្រោយ​ពី​សាកសួរ​ចៅក្រម​ស៊ើបសួរ និង​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើក​សវនាការ​កាត់ទោស​នៅ​ពេល​ក្រោយ ។

ខាងក្រោម​នេះ​ជា​ចម្លើយ​ដោះសារ​របស់​ជនសង្ស័យ​នៅ​សមត្ថកិច្ចសំណួរ ៖

គាត់​(​ជន​រង​គ្រោះ​)​ត្រូវជា​អ្វី​នឹង​អ៊ំ?

ចម្លើយ ៖ គាត់​ គេ​ហៅ​ថា​ប្រពន្ធ​ខ្ញុំ ក៏​ប៉ុន្តែ​មិនមែន​ជា​ប្រពន្ធ​រៀប​ការ​ឯណា គឺជា​ស្រី​កំ​ណាន់
សំណួរ ៖ ចុះ​កូន​២​នាក់
មិនមែន​កូន​ខ្ញុំ​ទេ កូន​២​ផ្សេង​ទៀត​ទេ​បានកូន​ខ្ញុំ ដែល​ម្តាយ​គេ​បាន​ស្លា.ប់​បាត់​ហើយ ។

ខ្ញុំ​និយាយ​ពី​មូលហេតុ ៖ ខ្ញុំ​មក​កម្ពុជា​នឹង​គឺ​ចង់​មក​យក​កូន​ខ្ញុំ​ដើម្បី​ឲ្យ​ជួស​ឈាម ធានា​យក​ទៅ​រស់នៅ​ជាមួយ ហើយ​មក​ដល់​និង​ក៏​សុំ​គាត់​(​ស្រី​កំ​ណាន់​)​និយាយ​រឿង​តេ​ឡេ​ហ្វូ​ន​គាត់​មិន​លើក ។ ដំបូង​គាត់​សួរ​ថា នែ​ឮ​ថា​ក្រុមហ៊ុន​ដែល​ខ្ញុំ​ដាក់​លុយ​ឲ្យ​១៣.០០០ ដុល្លារ ដែល​សុំ​ខ្ញុំ​ដើម្បី​ទិញ​ផ្ទះ​សម្រាប់​ថ្ងៃ​យើង​ទាំង​ពីរ​ក្រោយ​នោះ​ម៉េច​ហើយ លុយ​នោះ​ខ្ញុំ​បាន​ដាក់​ឲ្យ​១​ខែ​៥០០ៗ ដែល​ជា​ការ​ទុកចិត្ត​គាត់ រឿង​ដែល​ខ្ញុំ​ចង់បាន​គាត់​គឺ​រឿង​អ​ញ្ចឹ​ង​ទេ មុន​មក​គាត់​មានគំនិត តែ​ដល់​ក្រោយ​មិនដឹង​យ៉ាងម៉េច​ទេ ។

សំនួរ ៖ ចុះ​មូលហេតុ​អី​បាន​សម្លា.ប់​គាត់
​អូ​ខេ! រឿង​និង​ចាំ​ខ្ញុំ​និយាយ អា​រឿង​និង​ដែល​ខ្ញុំ​ប៉ង​មក​ជួប​គាត់ ដល់​ហើយ​ខ្ញុំ​បាន​អង្គុយ​និយាយ​ជាមួយ​គាត់ នៅ​កន្លែង​តុ​បាយ ហើយ​គាត់​អង្គុយ​ខាង​រាវចាន ខ្ញុំ​បាន​អង្គុយ​ក្បែរ​គ្នា ហើយ​គាត់​ក៏​ចាប់​ទាញ​ម្ហូប​ ដៃ​មានកាំបិ.ត​មួយ កាំបិត​និង​មិនដឹង​ជា​គេ​ថត​ឬ​មិន​ថត​ទេ (​ដាក់​នៅ​លើ​ជិត​កុងម៉ា​) ពេល​នោះ​ខ្ញុំ​សួរ​ចុះ​ឯង​យក​លុយ​បញ្ចាំ​ឡាន លុយ​ដែល​ខ្ញុំ​ឲ្យ​មួយ​ខែ​៥០០ៗដុល្លារ ដើម្បី​យក​ទៅ​បង់​តាម​ដំណាក់កាល ដែល​ខ្ញុំ​បង់​ជិត​១៨ ០០០ ដុល្លារ នោះ​មាន​ក្រដាស់ អ​ញ្ចឹ​ង​ទៅ​គាត់​ថា គាត់​មិនដឹង ចាយ​ៗៗៗ ចាយ​យ៉ាងម៉េច ដល់​អ​ញ្ចឹ​ង​ទៅ​បាន​ខ្ញុំ​ខឹង​តឺង ហើយ​ខ្ញុំ​ក៏​សុំ​កុង​ABA​គាត់ ចង់ទៅ​ចែក​មើល តើ​អ្នកឯង​យក​ទៅ​ណា​អស់ ។

ដល់​អ​ញ្ចឹ​ង​គាត់​មិន​ឲ្យ ហើយ​គាត់​ចេះ​តែ​គ្រ​​វី​កាំបិ.ត​ដាក់​មុខ​ខ្ញុំ ខ្ញុំ​ក៏​ថា នែ​ឈប់​ៗ កុំ​លែង​អ​ញ្ចឹ​ង ដល់​ហើយ​គាត់​ចេះ​តែ​យក​កាំបិ.ត​មក​ល​ៗ​មុខ​ខ្ញុំ ខ្ញុំ​ក៏​ក្រោក​ចេញ រួច​ខ្ញុំ​បាន​ចាប់​គាត់​ពីក្រោយ ហើយ​គាត់​អោន​ចំតិត​ចង់រក​ចាក់​ខ្ញុំ ដល់​អ​ញ្ចឹ​ង​ខ្ញុំ​ទាញ​ដៃ​គាត់​ធ្វើ​ម៉េច​ឲ្យ​ឈ្នះ ដើម្បី​ឲ្យ​ធ្លាក់​កាំបិ.ត ហើយ​ខ្ញុំ​បាន​ស្រែក​ឲ្យ​គេ​ជួយ ជួយ​ៗ ម៉ោ​ៗ​យក​កាំបិត​ពី​ម៉ែ​ឯង​ទៅ កូន​និង​ក៏​រត់​មក​ទាញ​កាំបិត ហើយ​ខ្ញុំ​ក៏​លែងដៃ​ទៅ គាត់​ក៏​រត់ឡើង​ទៅ​លើ ខ្ញុំ​ដេញ​ឲ្យ​ទៅ ពេល​នុង​មិន​ទាន់​វៃ​គ្នា​ទេ ក៏​ប៉ុន្តែ​គាត់​ធ្លាក់​កាំបិ.ត​ហើយ ។ ខ្ញុំ​សួរ​សិន មើល តើ​ទៅ​ណា​លុយ គាត់​ក៏​ស្ទុះ​រត់​តែ​ខ្ញុំ​ចាប់​ទាញ​ដៃ ដើម្បី​និយាយ​គ្នា គាត់​ក៏​រត់​ទៅ​ចូល​ក្នុង​បន្ទប់ ហើយ​ខ្ញុំ​ទៅ​ទាន់​រុញ​ទ្វារ​ចូល​គាត់​ក៏​រត់​ចុះ​វិញ បាន​ដល់​កាំជណ្តើរ​ទី​២​គាត់​ក៏​ដួល ឃើញ​អ​ញ្ចឹ​ង​ខ្ញុំ​បាន​ទាញ​គាត់​ដាក់​ក្បែរ​បន្ទប់ទឹក រួច​ខ្ញុំ​បាន​ចេញពីផ្ទះ​និង​ទៅ ។

ទាក់ទិន​និង​ការ​សម្លា.ប់​ជន​រង​គ្រោះ ដោយ​ការ​វា.យ​ដុំ ចាក់​និង​កាំបិ.ត រួម​ទាំង​ប្រើ​ខ្សែភ្លើង​ឆ.ក់ ជនសង្ស័យ​បាន​ឆ្លើយ​បដិសេធ​ទាំងអស់ថា​ ខ្លួន​មិន​បាន​សម្លា.ប់​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ