ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលឹក​ពី​អ្នកស្រី​សន ចរិយា អតីត​អ្នកចម្រៀង​ល្បីឈ្មោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​សន ចរិយា ជា​អតីត​តារាចម្រៀង និង​តារា​សម្តែង​ល្បីឈ្មោះ​កាលពី​ច្រើន​ឆ្នាំ​មុន ។ អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកនេះ អ្នកស្រី​

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​សន ចរិយា ជា​អតីត​តារាចម្រៀង និង​តារា​សម្តែង​ល្បីឈ្មោះ​កាលពី​ច្រើន​ឆ្នាំ​មុន ។ អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកនេះ អ្នកស្រី​សន ចរិយា បាន​ចេញ​ទៅ​សាង​អនាគត​ថ្មី​នៅ​លើ​ទឹកដី​អូស្ត្រាលី និង​មាន​ស្វាមី​នៅ​ទីនោះ ។

អ្នកស្រី​សន ចរិយា ជា​តារាចម្រៀង​ធ្លាប់​មានឈ្មោះ​ល្បី​រួម​ជំនាន់​ជាមួយ​អ្នកស្រី​ឆោម ឆ​វិ​ន និង​អ្នកស្រី​សុខ សុខុម ជាដើម  ។ មាន​ស្នាដៃ​ជា​ច្រើន​ដែល​អ្នកស្រី​សន ចរិយា សាង​ក្នុង​ពិភព​សិល្បៈ​មុន​ពេល​ចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ។

បច្ចុប្បន្ន​ក្នុង​វ័យ​ចំណាស់​ទឹកដម​សំឡេង​របស់​អ្នកស្រី​សន ចរិយា នៅ​តែ​ពីរោះ ដោយ​ឧស្សាហ៍​ច្រៀង​លេង​ជា​លក្ខណៈ​គ្រួសារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​មហាជន​បាន​ស្តាប់ ។
អ្នកស្រី​សន ចរិយា ជា​អតីត​ភរិយា​របស់​អ្នកចម្រៀង​ល្បីឈ្មោះ​លោក​ប៊ុ​ន ចាន់​ថន ម្ចាស់​បទ​«​អា​នី​ដួងចិត្ត​»​ដែល​បាន​លាចាក​លោក​ទៅ​ហើយដោយ​ជំងឺ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន។

ក្រៅពី​សិល្បៈ​ចម្រៀង អ្នកស្រី​សន ចរិយា ធ្លាប់​សម្តែង​ភាពយន្ត​មួយ​ចំនួន​ថ្វាយ​ជូន​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហ​នុ ។

កាលពី​រស់នៅ​ក្នុង​ប្រទេស​អ្នកស្រី​សន ចរិយា តែងតែ​ចូលរួម​ច្រៀង​តាម​កញ្ចក់​ទូរទស្សន៍​ជា​ញឹកញាប់ ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។ បទ​ល្បី​របស់​អ្នកស្រី​សន ចរិយា ដូច​ជា​បទ «​ពាក្យ​ថា​ស្នេហ៍​» ជាដើម រៀបរាប់​ពី​ទឹកចិត្ត​នារី​ម្នាក់​ស្រឡាញ់​បុរស​ម្នាក់​ពេញ​បេះដូង​អស់​មួយ​ជីវិត ។

អ្នកស្រី​សន ចរិយា ធ្លាប់​មក​លេង​ស្រុក​កំណើត​បាន​ប៉ុន្មាន​លើក​មក​ហើយ តែ​អ្នកស្រី​មិន​បាន​បង្ហាញមុខ​តាម​ទូរទស្សន៍​ឲ្យ​មហាជន​បានដឹង​ទេ ៕