ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​លោក ព្រាប សុវត្ថិ ចេញ​មុខ​បញ្ជាក់​ច្បាស់​ពី​ទំនាក់ទំនង​កូនប្រុស​ជាមួយ រ៉េ​ត ស៊ូ​ហ្សា​ណា​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​ផ្ទុះ​ការ​សង្ស័យ​ពី​ចំណង​ស្នេហ៍​ក្រៅ​ឆាក​រវាង​តារាចម្រៀង​កូនប្រុស​លោក ព្រាប សុវត្ថិ គឺ​លោក សុវត្ថិ មុនី​នាគ និង​កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា មិន​ទាន់​បាន​ប៉ុន្មាន​ផង​នោះ ពេល​នេះ​ភរិយា​របស់​លោក ព្រាប សុវត្ថិ បាន​ចេញ​មុខ​មក​បញ្ជាក់​ច្បាស់​ៗ​ពី​ទំនាក់​ទង​របស់​ពួក​គេ​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្ទុះ​ការ​សង្ស័យ​ពី​ចំណង​ស្នេហ៍​ក្រៅ​ឆាក​រវាង​តារាចម្រៀង​កូនប្រុស​លោក ព្រាប សុវត្ថិ គឺ​លោក សុវត្ថិ មុនី​នាគ និង​កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា មិន​ទាន់​បាន​ប៉ុន្មាន​ផង​នោះ ពេល​នេះ​ភរិយា​របស់​លោក ព្រាប សុវត្ថិ បាន​ចេញ​មុខ​មក​បញ្ជាក់​ច្បាស់​ៗ​ពី​ទំនាក់​ទង​របស់​ពួក​គេ​ជា​សាធា​រណៈ​ហើយ​។

ភរិយា​របស់​លោក ព្រាប សុវត្ថិ និង​ជា​ម្តាយ​របស់ សុវត្ថិ មុនី​នាគ បាន​លើក​ឡើង​ថា «​ទំនាក់​ទំនាក់​រវាង​កូនប្រុស​របស់​ខ្លួន​ជាមួយ រ៉េ​ត ស៊ូ​ហ្សា​ណា គឺ​មិន​មាន​អ្វី​លើស​ពី​មិត្តភាព និង​ការ​រួមការ​ងារ​ជាមួយ​គ្នា​ធម្មតា​ប៉ុណ្ណោះ​»​។

តាម​រយៈ​បណ្តាញ​សង្គម Tik Tok ភរិយា​លោក ព្រាប សុវត្ថិ បាន​អះអាង​ថា «​ខ្ញុំ​ចង់​បញ្ជាក់​ថា​កូន​នាគ និង​ក្មួយ​ស្រី រ៉េ​ត ស៊ូ​ហ្សា​ណា មិន​មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា​ទេ ដូច្នេះ​សុំ​បងប្អូន​កុំ​យល់​ច្រឡំ​ទៀត​អី​។ ហើយ​បើសិន​មានការ​យល់​ច្រឡំ​ទៀត កូន​នាគ លែង​មាន​សង្សារ​ហើយ​មើលទៅ ព្រោះ​អ្វី​ក្មួយ​ៗ​ផ្សេង​ៗ​គាត់​លែង​ស្រលាញ់​កូន​នាគ ព្រោះ​ពួក​គាត់​នឹកឃើញ​ថា ប្រហែល​មាន​អ្វី​ពិសេស​ជាមួយ​ក្មួយ រ៉េ​ត ស៊ូ​ហ្សា​ណា ហើយ​មើលទៅ​»​។

ភរិយា​តារាចម្រៀង​លោក ព្រាប សុវត្ថិ បាន​បន្ថែម​ថា «​ពួក​គាត់​ទាំង​ពីរ​ពុំ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ទេ ដូច្នេះ​បើ​បងប្អូន​បាន​មើល​វី​ដេ​អូ​នេះ​ហើយ ច្បាស់​ជា​យល់​ច្បាស់ ព្រោះ​ស្គាល់គ្នា​ត្រឹមតែ​ក្នុង​កិច្ច​ការងារ​ធម្មតា​ៗ​ប៉ុណ្ណោះ​ទេ​»​។

យ៉ាងណា បើ​តាម​ភរិយា​លោក ព្រាប សុវត្ថិ ថា ប្រសិនបើ​ទស្សនិកជន​មាន​ច​ម្ង​ល់​ទៅ​លើ​រឿង​មួយ​នេះ គឺ​អាច​សួរ​អ្នក​នាង​បាន ខណៈ​ពេល​ដែល​អ្នក​ស្នើ​អោយ​មហាជន​កុំ​មានការ​ភាន់ច្រឡំ​»​។

យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​សម្តែង​ការ​សោកស្តាយ ប្រសិនបើ​វា​ជា​រឿង​ពិត ក្នុង​ពេល​ដែល​ពួក​គេ​ចាត់​ទុក សុវត្ថិ មុនី​នាគ និង រ៉េ​ត ស៊ូ​ហ្សា​ណា ជា​គូស្នេហ៍​វ័យក្មេង និង​សាក​សម​បំផុត​។

ជា​ការ​កត់សម្គាល់ មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា សុវត្ថិ មុនី​នាគ កំពុង​សាង​ទំនាក់ទំនង​ក្រៅ​ឆាក​ជាមួយនឹង​តារាចម្រៀង​វ័យក្មេង​នាង រ៉េ​ត ស៊ូ​ហ្សា​ណា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​រួមការ​ងារ​ជាមួយ​គ្នា​ក្នុង​ផលិតកម្ម​ហង្ស​មាស​។ ជា​ធម្មតា អ្នក​ទាំង​ពីរ​បាន​បង្ហាញ​រូបភាព​រួម​គ្នា​ជា​បន្តបន្ទាប់​មិន​ថា សកម្មភាព​នៅ​ក្នុង​សិល្បៈ និង​ក្រៅ​សិល្បៈ​នោះ​ឡើយ ហើយ​រូបភាព​សកម្មភាព​ទាំង​អស់នោះ ក៏​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អ្នកគាំទ្រ​ផង​ដែរ​។

គេ​នៅ​ចាំ​បាន​ថា កន្លង​មក ទស្សនិកជន​ក៏​ធ្លាប់​ដាក់​ការ​សង្ស័យ​ដែរ​ថា រ៉េ​ត ស៊ូ​ហ្សា​ណា ទំនងជា​មាន​ទំនាក់ទំនង​ពិសេស​ក្រៅ​ឆាក​ជាមួយ​តារាចម្រៀង​រួម​ទ្រនំ គឺ​លោក នី​កូ ក្រោយ​ពី​ពួក​គេ​បាន​ចាប់​ដៃគូ​គ្នា​ទាំង​ការ​ច្រៀង និង​សម្តែង​ភាពយន្ត​។ យ៉ាងណា ក្រោយ​រឿងរ៉ាវ​មួយ​នេះ បាន​ស្ងប់​តារាចម្រៀង​​ស្រី​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ឃើញ​ងាក​មក​ស្និទ្ធស្នាល​ជាមួយនឹង​កូនប្រុស​លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនី​នាគ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​៕

https://www.youtube.com/watch?v=vO1J-tbCLDo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ