ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាលក្រម​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ស្ត្រី​ម្នាក់​​មក​ដាក់​ពន្ធនាគារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​សមត្ថ​កិច្ច​តាម​ចាប់ខ្លួន​ស្ត្រី​ម្នាក់ នាំ​មក​ដាក់​ពន្ធនាគារ​២​ឆ្នាំ​ពាក់ព័ន្ធ​ពី​បទ​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ។ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ជំនុំជម្រះ​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣…


រាជធានី​ភ្នំពេញ ៖ តាម​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​សមត្ថ​កិច្ច​តាម​ចាប់ខ្លួន​ស្ត្រី​ម្នាក់ នាំ​មក​ដាក់​ពន្ធនាគារ​២​ឆ្នាំ​ពាក់ព័ន្ធ​ពី​បទ​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ។

ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ជំនុំជម្រះ​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ផ្នែក​យុត្តិធម៌​ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​អនុវត្ត​ដីកា​នៃ​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ិ​ន រចនា អាយុ​៣៤​ឆ្នាំ ជាមួយ​រថយន្ត​ម៉ាក​ព្រួស​មួយ​គ្រឿង នៅ​ចំណុច​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយរៀង ។

ក្រោយ​ចាប់ខ្លួន​ជនជាប់ចោទ ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​មួយ​យប់ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ ទើបបាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី ។

ការ​ចាប់ខ្លួន​ស្ត្រី​ខាងលើ​នេះ ត្រូវ​បាន​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៥៤៣ ក​១ ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​២២ ខែធ្នូ ២០២២ របស់​លោក ហុ​ក ពៅ ចៅក្រម​ជំនុំ ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ឈ្មោះ ហ៊ិ​ន រចនា មាន​ទីលំនៅ​ភូមិ​អ​ង្វះ​មួយ​រយ ឃុំ​អ​ន្សោ​ង ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ជាប់ចោទ​ពី​បទ​ឆបោក​និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែសីហា ឆ្នាំ​២០២១ ។

សាលក្រម​បាន​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​ខ្លួន​ពិរុទ្ធជន​ទៅ​បង្ហាញខ្លួន​ក្នុង​រយៈពេល​ខ្លី​ផុត​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា និង​នាំ​បុគ្គល​នោះ​ទៅ​ដាក់​ពន្ធនាគារ និង​បង្គាប់​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​២(​ម​២)​ទទួល​ឃុំខ្លួន​ពិរុទ្ធជន​ដែល​មាន​អត្តសញ្ញាណ​ដូច​ខាងលើ​តាម​ដីកា​បង្គាប់​នេះ ។

អត្ថបទសរសេរ ដោយ