ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្ស​នៈកិច្ច​សិក្សា​កងទ័ព​តាម​ព្រំដែន

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ទោ ខាត់ ជន់ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ទោ ខាត់ ជន់ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ បាន​ដឹកនាំ​នាយទាហាន​ប្រមាណ​៧០​នាក់​មក​ពី​តាម​បណ្តា​អង្គភាព​ផ្សេង​ៗ ចុះ​ធ្វើ​កម្មវិធី​ទស្សនៈកិច្ច​សិក្សា​តាម​បណ្តា​អង្គភាព​កងទ័ព នៅ​តាម​ជួរ​ព្រំដែន​ក្នុង​ទីបញ្ជាការ​វរ​សេនា​តូច​វិស្វកម្ម យោធភូមិ​ភាគ​ទី​៥ ស្ថិត​ភូមិ​គីឡូ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ស្តី​ពី​ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​ប្រចាំឆ្នាំ ឆមាស​ទី​១ ឆ្នាំ​២០១៧ ។

លោក​វរសេនីយ៍ទោ ឈឹ​ម សា​រឿ​ន មេបញ្ជាការ​វរ​សេនា​តូច​វិស្វកម្ម បាន​ឡើង​រាយការណ៍​ពី​ទីតាំង​លក្ខណៈ​ភូមិសាស្ត្រ​តំបន់​ព្រៃ​ភ្នំ ដែល​បាន​ឈរជើង​តាំងពី​សម័យ​មាន​សង្គ្រាម​មករ​ហូត​ដល់​ពេល​នេះ កម្លាំង​ទ័ព​មួយ​ចំនួន បាន​ចូល​និវត្តន៍ និង​មានការ​កែសម្រួល​កម្លាំង​ទ័ព​ដែល​ពេល​នេះ គ្មាន​ការ​ប្រយុទ្ធ​គ្នា​ទៀត​នោះ មក​ចូលរួម​កសាង​ការពារ​សម្រាប់​ទាំងអស់​គ្នា​វិញ សំខាន់​ជំរុញ​ពង្រឹង​ការ​ចិញ្ចឹម​ទ័ព និង​ធានា​ជីវភាព​ក្នុង​គ្រួសារ​ទ័ព​ក្នុង​អង្គភាព​មិន​ឲ្យ​ជួប​ការ​លំបាក បន្ទាប់​ពី​មានការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ កន្លង​មក​ជា​ប្រចាំ ។

បន្ទាប់​មក​មាន​មតិ​ចូលរួម​ពី​តាម​បណ្តា​អង្គភាព​ផ្សេង​ៗ​រួច​មក លោក​ឧត្តមសេនីយ៍ត្រី ស្វាយ អឿ​ន នាយ​រង​សេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​រំលឹក​អំពី​ប្រវត្តិសាស្ត្រ និង​ស្នាដៃ​របស់​កង​វិស្វកម្ម​តាំងពី​អតីត​កាលដែល​គ្មាន​អី​សោះ ហើយ​ពេល​នេះ​បាន​កសាង​អគារ​សម្រាប់​ធ្វើការ ជំរុញ​ការ​ដាំ​ដុះ និង​មាន​សាមគ្គីភាព​ផ្ទៃ ក្នុង​សហការ​ជាមួយ​មូលដ្ឋាន​បាន​យ៉ាង​ល្អ​ប្រសើរ ។

ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ទោ ខាត់ ជន់ បាន​ថ្លែង​ថា ៖ ដោយ​ពិនិត្យ​មើល​តាម​របាយការណ៍ និង​សកម្មភាព​កន្លង​មក ឃើញ​មាន​ភាពល្អ​ប្រសើរ​ច្រើន ក្នុង​អង្គភាព​នេះ សំខាន់​ក្នុង​ការ​បែងចែក​ភារកិច្ច និង​អង​នុ​វត្ត​ន៍​បន្ត​តាម​បទបញ្ជា​ថ្នាក់ដឹកនាំ​ដែល​ថ្នាក់លើ បាន​ប្រគល់​មក​បន្ថែម​ទៀត ។

លោក​បាន​បន្ត​ទៀត​ថា ៖ គោលបំណង​របស់​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដែល​បាន​ដាក់​ផែនការ​កម្មវិធី​ទស្សន​សិក្សា​កន្លង​មកនេះ គឺជា​កម្មវិធី​ដើម្បី​ស្វែង​យល់​ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយទៀត ឲ្យ​មានការ​ប្រឡងប្រណាំង​ស្វែងរក​ការ​រីក​ចំរើន ដោយ​ខ្លួនឯង ក្នុង​អង្គភាព​បន្ថែម​ទៀត ហើយ​លោក​បាន​ផ្តាំផ្ញើ​សូម​ឲ្យ​មានការ​គ្រប់គ្រង​ត្រួតពិនិត្យ​ថែរ​រក្សា​អាវុធ​យុទ្ធ​ភ័​ណ្ឌ និង​សម្ភារ​ទ័ព​ផ្សេង​ៗ​ទៀត​ឲ្យ​បាន​ល្អ ដើម្បី​ចៀសវាង​ទប់ស្កាត់​រាល់​ការ​លួច​មានការ​លក់ដូរ​អាវុធ​ឆ្លងកាត់​ព្រំដែន ហើយ​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​ប្រឆាំង​ភេរវកម្ម លុប​បំបាត់​គ្រឿងញៀន​តាម​ព្រំដែន ទប់ស្កាត់​បាតុកម្ម​ខុសច្បាប់ ចូលរួម​សហការ​ជាមួយ​មូលដ្ឋាន​រក្សា​ឲ្យ​បាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព ហើយ​ប្រឹងប្រែង​លើ​ការងារ​អប់រំ​ចិត្តសាស្ត្រ ការងារ​ចិញ្ចឹម​ទ័ព ធានា​ជីវភាព​ទាំង​គ្រួសារ​កងទ័ព ក្នុង​អង្គភាព​បន្ថែម​ទៀត ៕