ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ដដែល​របស់​ក្រុម​ដៃ​មឹក ធ្វើ​ស៊ី​ញឹក​នៅ​ផ្សារ​ផេ​ន​សល​មាត់ទន្លេ ចាប់​បាន​ស្ត្រី​ម្នាក់ បញ្ជូន​ទៅ​តុលាការ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌដូនពេញ គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ជា​ក្រុម​ដៃ​មឹក ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្អែក​នេះ ក្រោយ​ពី​លេងល្បិច…

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌដូនពេញ គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ជា​ក្រុម​ដៃ​មឹក ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្អែក​នេះ ក្រោយ​ពី​លេងល្បិច និង​ស្ទីល​ដដែល​ៗ ធ្វើ​ជា​អ្នកលក់​នៅ​ផ្សារ​ផេ​ន​សល​មាត់ទន្លេ ហើយ​បញ្ជា​ទិញ​គ្រឿងអលង្ការ តាម​អន​ឡាញ ដែល​មាន​តម្លៃ​សរុប​ជិត ៥,០០០​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​មានឈ្មោះ សឿ​ម ធា​រី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥ ផ្លូវ​បេតុង ភូមិ​៥ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ថា កាល​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ បាន​សហការ​ប៉ុ​ស្ត៍​រដ្ឋបាល​ចតុមុខ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ព​ន្ធ័​ករណី​លួច​គ្រឿងអលង្ការ ដែល​មាន​តម្លៃ​សរុប​ជាង​៤,៦៥០​ដុល្លារ​អា​មេ​រិ​ក នៅ​ចំណុច​ក្នុង​ផ្សារ​ផេ​ន​សល់​មាត់ទន្លេ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ភូមិ​១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​គ្រឿង​អ​ល​ង្គា​រ​ពី​ជន​រង​គ្រោះ​ឈ្មោះ ជាប ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុ​រ​ខរ​ប​ដឹក​អ៊ី​វ៉ា​ន ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​ព្រះ​មុន្ន​វង្ស ភូមិ​២ សង្កាត​ស្រះ​ចក ខណ្ឌ​ដូន ពេញ ។

ក្នុង​នោះ​ដែរ​សមត្ថកិច្ច បាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖

  • លោហៈធាតុ​ព​ណ៍​ទង់ដែង ១​ឈុត មាន​តម្លៃ​សរុប ៤,៦៥០​ដុល្លារ​អា​មេ​រិ​ក ។
  • ទូរ​សព្ទ​ដៃ​ម៉ាក Xaoml ព​ណ៍​ខ្មៅ ១​គ្រឿង
  • នាឡិកាដៃ​ម៉ាក MICHAEL KORS ព​ណ៍​មាស ១​គ្រឿង ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ដើមចម នៃ​ការ​ចាប់ខ្លួន​ក្រុម​ដៃ​មឹក​ខាងលើ​នេះ នៅ​វេលា​ម៉ោង​ប្រមាណ​០៣​រសៀល​ថ្ងៃខែ​ខាងលើ​នេះ ជន​រង​គ្រោះ បាន​ដឹក​អីវ៉ាន់​គ្រឿងអលង្ការ​លោហៈធាតុ​ពណ៌​ទង់ដែង (​ខ្សែ​.​ក តម្លៃ​៤,៦៥០​ដុល្លារ​អា​មេ​រិ​ក​) ដែល​ជនសង្ស័យ​បានក​ម្ម៉​ង់​តាម​ផេ​ក​ឈ្មោះ​ហាង​លក់​គ្រឿងអលង្ការ​យូ​និក យក​មក​ឲ្យ​នៅ​ចំនុច​ផ្សារ​ផេ​ន​សល ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ភូមិ​១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពេល​យក​អីវ៉ាន់​មក​ដល់ ជនសង្ស័យ សុំ​ពិនិត្យ​មើល​ខ្សែ​.​ក គ្រឿងអលង្ការ​លោហៈធាតុ​ពណ៌​ទង់ដែង មុន​ប្រគល់​ប្រាក់​។

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ត​ថា ពេល​បាន​អីវ៉ាន់​ដល់​ដៃ ជនសង្ស័យ​បាន​ប្រើ​ល្បិច​ថា បាញ់​លុយ​តាម ABA ចំនួន​២,០០០​ដុល្លារ​អា​មេ​រិ​ករួច​ហើយ នៅ​សល់​ឲ្យ​គិត​ជា​លុយ​ខ្មែរ នៅ​តូប​របស់​ខ្លួន​(​ជនសង្ស័យ​) ក្នុង​ផ្សារ​ផេ​ន​សល ពេល​នោះ​ជនសង្ស័យ បាន​ឲ្យ​ជន​រង​គ្រោះ​យក​ម៉ូតូ​ទៅ​ផ្ញើ​កន្លែង​ផ្ញើ​ម៉ូតូ បន្ទាប់​មក ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន ខណៈ​ពេល​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ មិនឃើញ ទើប​នាំ​គ្នា​ផ្អើល​ឆោឡោ​ឡើង ហើយ​សន្តិសុខ​ផ្សារ​ផេ​ន​សល ក៏​ធ្វើការ​ឃាត់ខ្លួន​បាន និង​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ ដើម្បី​នាំ​យក​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ខ្សែ​.​ក គ្រឿងអលង្ការ​លោហៈធាតុ​ពណ៌​ទង់ដែង ទៅ​សាកសួរ​តែ​ម្តង ។

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទៅ​ដល់​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍ ទើប​ដឹង​ថា ចោរ​ស្ត្រី​វ័យ​កណ្តាល​រូប​នោះ ជា​មុខសញ្ញា​ចាស់ ធ្លាក់​បាន​ធ្វើ​សកម្មភាព​លួច​វត្ថុ​មាន​តម្លៃ ជា​ច្រើន​លើក​មក​ហើយ សរុប​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ តាម​ល្បិច និង​ស្ទីល​ដដែល​នេះ ។

អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ​បានជា​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នោះ ចំណែក​វត្ថុ​តាង បាន​ប្រគល់​ជូន​ទៅ​ជន​រង​គ្រោះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ