ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត ២០​នាក់ ឈ្នះ​រង្វាន់​ធំ​ពី​ស្រា​បៀរ​កម្ពុជា

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អតិថិជន​ស្រា​បៀរ​កម្ពុជា​សរុប​១៧​នាក់ បាន​ឈ្នះ​រង្វាន់​ធំ​រហូត​ដល់​១០,០០០​ដុល្លារ នៅ​ដើមខែ​សីហា​នេះ​។ ពិធី​ប្រគល់​រង្វាន់ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ ក្នុង​

រាជធានីភ្នំពេញ ៖ អតិថិជន​ស្រា​បៀរ​កម្ពុជា​សរុប​១៧​នាក់ បាន​ឈ្នះ​រង្វាន់​ធំ​រហូត​ដល់​១០,០០០​ដុល្លារ នៅ​ដើមខែ​សីហា​នេះ​។ ពិធី​ប្រគល់​រង្វាន់ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ ក្នុង​កម្មវិធី​សម្ពោធ​ការ​ប្រគំ​តន្ត្រី Barrley Black Wonderland នៅ​កោះ​ពេជ្រ​។

រង្វាន់​ធំ​ដែល​ស្រា​បៀរ​កម្ពុជា​ប្រគល់​ជូន​អតិថិជន​រួម​មាន ១០,០០០​ដុល្លារ​ពីរ​រង្វាន់ ២,២០០​ដុល្លារ​ប្រាំមួយ​រង្វាន់ ១,២០០​ដុល្លារ​ប្រាំបួន​រង្វាន់​។

លោក ម៉ាត់ រ៉ស់​ម៉ា​ន់ អ្នក​ឈ្នះ​រង្វាន់​ធំ 10000 ដុល្លារ ពី​ស្រា​បៀរ​កម្ពុជា បាន​ឲ្យ​លើក​ឡើង​ទាំង​រំភើប​ថា «​គ្រាន់តែ​ខ្ញុំ​គាស់​កំប៉ុង​ទី​២ ហើយ​ឃើញ​ថា​ខ្ញុំ​ឈ្នះ​១០,០០០​ដុល្លារ​ភ្លាម ខ្ញុំ​សប្បាយចិត្ត​ស្រែក​ផើ្អ​ល​ពេញ​បន្ទប់​។ មិត្តភក្តិ​ផឹកស៊ី​ជាមួយ​គ្នា​ហ្នឹង គ្រាន់តែ​ដឹង​ភ្លាម​ក៏​ស្រែក​ដែរ ផ្អើល​ដល់​អ្នក​ជិតខាង គេ​ចេញ​មក​មើល​។

លោក​បន្ត​ថា «​អ្នកខ្លះ​ក៏​ជួយ​អបអរ​ដែរ ហើយ​អ្នកខ្លះ​ទៀត​ក៏​រអ៊ូ​រថា មិន​ដែល​ត្រូវ​រង្វាន់​ធំ​ដូច​ខ្ញុំ​សោះ​»​។

គួរ​បញ្ចា​ក់ថា ស្រា​បៀរ​កម្ពុជា ផ្តល់​រង្វាន់​ជូន​អតិថិជន​ជា​ប្រាក់សុទ្ធ រហូត​ដល់ 10000​ដុល្លារ​សរុប​ប្រាំ​រង្វាន់​រៀងរាល់ថ្ងៃ​៕