ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែសន្លប់តាមគ្នា​៤៨នាក់… តែ​អត់ដឹង​មូលហេតុសោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ​ LUCIDA ​ប្រមាណ​៤៨​នាក់ ​បាន​ដួល​សន្លប់​​​បន្ត​បន្ទាប់​គ្នា ដោយ​មិនដឹង​ពី​​មូលហេតុខ​ណៈ​​​កំពុង​​បំពេញការងារ​ ស្ថិត​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​ក្រាំង​ដូន​តី សង្កាត់​

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ​ LUCIDA ​ប្រមាណ​៤៨​នាក់ ​បាន​ដួល​សន្លប់​​​បន្តបន្ទាប់គ្នា ដោយ​មិនដឹង​ពី​​មូលហេតុខ​ណៈ​​​កំពុង​​បំពេញការងារ​ ស្ថិត​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​ក្រាំង​ដូន​តី សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៥ ​សីហា ​នេះ ។ ពេលភ្លាមៗ ​តំណាង​​រោងចក្របាន​ជួយ​​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​​នៅគ្លីនិក​​ឯកជន​មូល​មិត្ត ​ហើយ​ជាង​១​ម៉ោង​ក្រោយ ​ទើប​បង្ក​​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ចុះ​ទៅ​ពិនិត្យ​ ​។

បើតា​ម​កម្មករ​បាន​និយាយ​ថា នៅ​ក្នុង​រោងចក្រ​ខាងលើ មាន​កម្មករ​កម្មការិនី​បម្រើ​ការងារ​សរុប​ចំនួន​ជាង​៤០០​នាក់ ហើយ​បាន​ដំណើរ​ការ​ជា​ច្រើន​ឆ្នាំ​​មក​ហើយ មិន​​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​​ដូច​​ការ​ដួល​សន្លប់​នេះ​ទែ ​។ ​ដោយឡែក​ នៅ​ថ្ងៃ​កើតហេតុ​​​ខណៈ​ពេល​កម្មករ​ទាំងអស់​កំពុងធ្វើការ​ ស្រាប់តែ​មានកម្ម​ការិនី​ម្នាក់​​ដួល​សន្លប់​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោ​​ឡោ​ពេញ​ក្នុង​រោងចក្រ​ ​។

ប្រភព​ដដែល​​បន្ត​ថា ​ខណៈនោះ​កម្មការិនី​ផ្សេង​ៗ​ទៀត​ ហាក់​មាន​អារ​ម្មណ៍​​តក់ស្លុត​និង​រន្ធត់​ខ្លាំង​ពេក ក៏​​ដួល​សន្លប់​​​បន្តបន្ទាប់​គ្នា​រដូក​រណែល​ បង្កឱ្យ​​មានការ​ជ្រួលច្របល់​ពេញ​ក្នុង​រោងចក្រ​តែម្តង ។​ ​