ប្រទេសកូរ៉េ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ តារាសម្តែងកូរ៉េខាងត្បូងដ៏មានប្រជាប្រិយមួយរូប គឺអ្នកនាង Jun Ji Hyun បានធ្វើអោយមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើននាំគ្នាងាកក្រសែភ្នែកសម្លឹងមើលមិនដាក់នោះទេ នៅពេលដែលកំពូលតារាស្រីរូបនេះ នាងត្រៀមចាកចេញពីអាកាសយានដ្ឋាន Incheon ដើម្បីឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ ដើម្បីចូលរួមនៅកម្មវិធីបង្ហាញម៉ូដដ៏ល្បីមួយ។
ទន្ទឹមនឹងនោះ ថ្វីត្បិតតែមុខទទេក៏ដោយក្ដី ប៉ុន្តែតារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រហាក់សម្ដែងការភ្ញាក់ផ្អើលស្រឡាំងកាំងយ៉ាងខ្លាំងជាមួយនឹងរូបរាងដ៏ល្អឥតខ្ចោះ និងគួរអោយទាក់ទាញទាក់ទាញរបស់នាង។ មិនតែប៉ុណ្ណោះ Jun Ji Hyun ដែលត្រូវបានគេស្គាល់ថា នាងសម្តែងស្រីឆ្នើមមួយរូបនៅក្នុងរឿងភាគកូរ៉េល្បីៗជាច្រើនមានដូចជា រឿង «My Love from the Star» និង «Legend of the Blue Sea»។
នាងបានបង្ហាញសម្រស់ពីកំណើតរបស់នាងនៅពេលដែលនាងបានបង្ហាញខ្លួននៅព្រលានយន្តហោះជាមួយនឹងអាវធំ និងកាបូប Burberry ដ៏ប្រណីត។ ទាំងស្ទីល និងភាពប៉ិនប្រសប់របស់នាងបានទាក់ទាញចំណាប់អារម្មណ៍អ្នកមើល និងអ្នកប៉ាប៉ារ៉ាស៊ីដូចគ្នា។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់របស់តារាស្រី Jun Ji Hyun ជាងនេះទៅទៀតនោះ គឺសមត្ថភាពដ៏អស្ចារ្យរបស់នាងតែម្ដង នៅក្នុងការបញ្ចេញមន្តស្នេហ៍គួរឱ្យស្រឡាញ់ បើទោះបីជានាងមិនបានផាត់មុខក៏ដោយ។ នាងឈរដោយមានទំនុកចិត្តនៅពីមុខកាមេរ៉ា ដោយរក្សារូបភាពស្លូតត្រង់ និងក្មេងជាងវ័យ។
លើសពីនេះ បើទោះបីជាសក់របស់នាងត្រូវខ្យល់បក់ខ្លាំងយ៉ាងណាក្ដី ក៏នាងនៅតែរក្សាបាននូវរូបរាងដ៏ស្រឡូនស្អាត ដូចតារាធម្មជាតិរបស់នាងដដែល អមជាមួយនឹងទឹកមុខបញ្ចេញនៅស្នាមញញឹមដ៏ស្រស់ស្អាតដែលបំភ្លឺពេញអាកាសយានដ្ឋាន។ ខណៈពេលដែលហ្វេនៗអ្នកគាំទ្រកំពុងស្រឡាំងកាំងចំពោះរូបរាងដ៏ល្អឥតខ្ចោះរបស់កំពូលតារាសម្ដែងស្រី Jun Ji Hyun តួឯកស្រីនៅក្នុងរឿងដែលមានចំណងជើងថា «សង្សារខ្ញុំជាមនុស្សភពផ្កាយ»។
រហូតមិនអស់ចិត្ត ក៏ឃើញថា មានអ្នកនិយមលេងអ៊ីនធើរណេតដែលមានភ្នែកដូចសត្វឥន្ទ្រីបាននាំគ្នាកត់សម្គាល់ឃើញនៅអ្វីដែលគួរឱ្យចាប់អារម្មណ៍មួយ អំពីទូរស័ព្ទរបស់តារាស្រីរូបនេះ។ នៅពេលដែលកំពុងតែថតនាង ពួកគេក៏បានចោលភ្នែកត្រួតពិនិត្យមើលកាន់តែជិត រហូតពួកគេបានប្រទះឃើញដូចជាមានស្ទីគ័រមួយ នៃតួអក្សរដែលមានឈ្មោះថា «Pokémon “Oddish» ដែលស្ថិតនៅលើទូរស័ព្ទរបស់នាង។
រហូតដល់ថ្នាក់ទប់ចិត្តមិនជាប់ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាសន្និដ្ឋានថា ស្ទីគ័រនេះអាចនឹងត្រូវបានដាក់ដោយកូនប្រុសទាំងពីរនាក់របស់តារាស្រី Jun Ji Hyun ហើយមើលទៅ គឺមួយមានឈ្មោះថា «Won-woo» និងមួយទៀតឈ្មោះ «Pyeong-woo»។ បន្ទាប់ពីបានឃើញដូច្នេះរួចមក គ្រប់គ្នាក៏បានគិតថា សម្រាប់ការលះបង់របស់ Jun Ji Hyun ចំពោះគ្រួសាររបស់នាង គឺពិតជាធំធេងខ្លាំងណាស់ ហើយក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ដែរ ហើយអ្នកគាំទ្ររបស់នាងក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាងនេះទៅទៀតនោះ ដោយសារតែរូបភាពស្ទីគ័រមួយនោះ គឺប្រហែលជាអំណោយបានមកពីកូនៗរបស់នាងហើយ។
ទប់ចិត្តមិនបាន ភ្លាមៗនោះក៏មានអ្នកខ្លះថែមទាំងបាននិយាយបញ្ចេញមតិថា «តារាស្រី Jun Ji Hyun គឺជាគំរូមួយដែលអាចធ្វើឲ្យអាជីព និងជីវិតគ្រួសាររបស់នាងមានតុល្យភាពកាន់តែខ្លាំងឡើងៗ» «គ្រាន់តែឃើញស្ទីគ័រនេះភ្លាម ខ្ញុំមានអារម្មណ៍ថា រំភើបរីករាយត្រេកអជំនួសណាស់ ពេលដែលបានឃើញតារាស្រីរូបនេះ មានសេចក្ដីសុខ សុភមង្គលតាំងពីលេចលឺដំណឹងរៀបការ រហូតទទួលបានកូនជាចំណងដៃបែបនេះនោះ» «ជូនពរអោយអាយដលជួបតែសំណាងល្អ នៅក្នុងក្រុមគ្រួសាជារៀងរហូតតទៅណា»។
អ្នកខ្លះទៀតក៏បានលើកឡើងថា «តើពេលណាបានបងស្រីសម្ដែងរឿងភាគថ្មីទៅ? ខ្ញុំពិតជាចង់ឃើញបងស្រីសម្ដែងរឿងឆាប់ៗនេះខ្លាំងណាស់»។ មួយចំនួនទៀតក៏បានខមិនថា «ស្រស់ស្អាតម្ល៉េះទេ លោកអើយ ហេតុតែមុខស្អាតមកពីធម្មជាតិ ទោះបីជាមិនផាត់មុខក៏នៅតែលេចធ្លោដែរ សូមសរសើរបងដោយចិត្តស្មោះ ខ្ញុំនិយាយមែន ពិតជាសាកសមធ្វើជាម្ដាយដ៏ល្អ និងគំរូរបស់កូនមែន»៕ ដោយ ៖ សុភា ដាណេ







































ចែករំលែកព័តមាននេះ