ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត នៅ សូ​នី​តា លើក​ឡើង​ហេតុផល​មួយ ក្រោយ​ផ្ទុះ​រឿង​បែកបាក់​គ្រួសារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​នា​ពេល​នេះ ទាំងស្រី​ស្រស់ នៅ សូ​នី​តា និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​ណាមួយ​នៅឡើយ​ទេ ជុំវិញ​ព័ត៌មាន​ដែល​ផ្ទុះ​ឡើង​ពាក់ព័ន្ធ​នឹង​

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​នា​ពេល​នេះ ទាំងស្រី​ស្រស់ នៅ សូ​នី​តា និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​ណាមួយ​នៅឡើយ​ទេ ជុំវិញ​ព័ត៌មាន​ដែល​ផ្ទុះ​ឡើង​ពាក់ព័ន្ធ​នឹង​ការ​បែកបាក់​គ្នា​។ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ក្នុង​ពេល​ដែល​គេ​ឃើញ​តារា​ស្រី​នាង នៅ សូ​នី​តា បាន​បង្ហោះ​សារ​ប្លែក​ៗ ហាក់​បង្ហាញ​ពី​ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​របស់​នាង​កំពុង​ជួប​រឿង​ប្រះ​ឆា​។

ជាង​នេះ​ទៅ​ទៀត​ស្រី​ស្រស់ នៅ សូ​នី​តា ក៏​បាន​ប្រើ​ពាក្យ​ដាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា អ្នក​ម៉ាក់​នៅ​លីវ (Single Mom) ដែល​បាន​បញ្ជាក់​ថា ចំណងអាពាហ៍ពិពាហ៍​របស់​នាង និង​ស្វាមី​លោក ទិ​ត្យ ថា​វរិ​ទ្ធ អាច​ដល់​ផ្លូវបំបែក ហើយ​ពេល​នេះ​នាង​កំពុង​តែ​មានឈ្មោះ​ជា​អ្នក​ម៉ាក់​នៅ​លីវ​។

ដោយឡែក​អ្វី​ជា​ការ​កត់សម្គាល់​ទៀត​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ នៅ សូ​នី​តា ក៏​បាន​បញ្ចេញ​សារ​មួយ​ខ្លី​ដែល​ហាក់​បញ្ជាក់​ពី​ហេតុផល​សំខាន់​មួយ ដែល​នាំ​អោយ​គ្រួសារ​របស់​នាង​មាន​ភាព​ប្រះ​ឆា​នា​ពេល​នេះ​។

នៅ សូ​នី​តា បាន​លើក​ឡើង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​មនុស្ស​ស្រី​នៅ​ពេល​ដែល​នាង​រឹង​មាំ​ពេក តែងតែ​ខ្វះ​ការ​យកចិត្តទុកដាក់ ការ​ស្រលាញ់ និង​ភាព​កក់ក្តៅ ព្រោះ​គេ​តែងតែ​គិត​ថា នាង​អាច​ដោះស្រាយ​គ្រប់យ៉ាង​បាន​ដោយ​ខ្លួនឯង​ហើយ​»​។

តាម​រយៈ​សំ​ណេ​រ​នេះ​ខាងលើ​នេះ គេ​កត់សម្គាល់​ឃើញ​ថា នៅ សូ​នី​តា បាន​បង្ហាញ​អារម្មណ៍​នៅ​ក្នុង​ចិត្ត​មួយ​ដែល​នាង​បាន​ពើបប្រទះ​នៅ​ក្នុង​ជីវិត​គ្រួសារ​របស់​នាង ហើយ​ហេតុផល​មួយ​នេះ​ក៏​ទំនងជា​ដើមចម​នាំ​អោយ​នាង និង​ស្វាមី​ជួប​រឿង​ប្រះ​ឆា​។ រឿងរ៉ាវ​នៃ​ការ​បែកបាក់​នេះ កាន់តែ​ធ្វើ​អោយ​គេ​មើលឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត​នោះ គឺ​អំឡុង​ពេល​ខួបកំណើត​របស់​លោក ទិ​ត្យ ថា​វរិ​ទ្ធ គេ​មិន​បានឃើញ​ស្រី​ស្រស់ នៅ សូ​នី​តា មាន​វត្តមាន​រៀបចំ​អោយ​ដូច​ជា​បណ្តា​ឆ្នាំ​មុន​ៗ​ទៀត​ឡើយ​។

យ៉ាងណា បើ​ទោះបីជា​ផ្ទុះ​រឿង​បែកបាក់​នេះ​ក៏​ដោយ ប៉ុន្តែ​ទាំង នៅ សូ​នី​តា និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ នៅ​តែ​មានធុរៈ​ជួយ​មើល​បីបាច់​ថែរក្សា​កូនប្រុស​តែ​មួយ​រួម​គ្នា​ដដែល​។

លោក ទិ​ត្យ ថា​វរិ​ទ្ធ ក៏​ធ្លាប់​បាន​ព្រលយ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​អំឡុង​ទៅ​មើល​កូនប្រុស​ឈឺ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា «​មើល​មុខ​ក៏​ដឹង​ថា គាត់​ត្រូវជា​យ៉ាងម៉េច​នឹង​ខ្ញុំ​ដែរ ចេញពី​ធ្វើការ​ក៏​ត្រូវ​នៅ​កំដរ​កូន​ឯ​ពេទ្យ​ទៀត ព្រោះ​ម៉ាក់​ម៉ាក់​គាត់​ក៏​រវល់​ទៅ​ធ្វើការ​។ ថ្ងៃនេះ ជា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ គឺ​ស្រឡាញ់​គាត់​ដោយ​ការ​ទទួលខុសត្រូវ ពេល​ដែល​កូន​ឈឺ​»​។

ទោះបីជា​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ រឿងរ៉ាវ​ដែល​បាន​ផ្ទុះ​ជុំវិញ​ការ​បែកបាក់​គ្នា​រវាង​ស្រី​ស្រស់ នៅ សូ​នី​តា និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ ថា តើ​វា​ជា​ការ​ពិត ឬ​យ៉ាងណា​នៅឡើយ​ទេ? ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ ឬ​ប្រឆាំង​ទាស់​ជុំវិញ​ការ​ភ្ញាក់ផ្អើល​ណាមួយ​ឡើយ ចំពោះ​ការ​ចុះ​ផ្សាយ​រឿងរ៉ាវ​ខាងលើ​ពី​បណ្តាញសារព័ត៌មាន​ជា​បន្តបន្ទាប់​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ធ្លាយ​ដំណឹង​បែកបាក់​គ្រួសារ​នេះ​មក នៅ សូ​នី​តា ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​បាន​ចាប់ផ្តើម​អាជីព​សិល្បៈ​ជា​បណ្តើរ​ៗ​ឡើង​វិញ បន្ទាប់​ពី​ឃ្លាតឆ្ងាយ​មួយ​រយៈ​ក្រោយ​រស់នៅ​មាន​ងារ​ជា​ជំទាវ​មួយ​រូប​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ