ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​! ស្រី​ស្អាតតូ​តា ជូនពរ​ស្រី​ស្រស់ គង់វង្ស យ៉ា​ទី មួយ​ឃ្លា​យ៉ាង​ចាក់​ដោត

1 ឆ្នាំ មុន
  • ភ្នំពេញ

ជា​រៀង​រាល់​ឆ្នាំ​អតីត​តារា​សម្តែង​នាង ម៉ាក់ សែន​សូ​នី​តា ហៅ តូ​តា តែងតែ​ចូលរួម​ប្រារព្ធ​ពិធី​ខួបកំណើត​ទៅ​កាន់ គង់វង្ស យ៉ា​ទី ដែល​ជា​មិត្តភក្តិ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​។ ដោយឡែក​មិន​ខុស​ពី​ឆ្នាំ​កន្លង​ទៅ

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​អតីត​តារា​សម្តែង​នាង ម៉ាក់ សែន​សូ​នី​តា ហៅ តូ​តា តែងតែ​ចូលរួម​ប្រារព្ធ​ពិធី​ខួបកំណើត​ទៅ​កាន់ គង់វង្ស យ៉ា​ទី ដែល​ជា​មិត្តភក្តិ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​។ ដោយឡែក​មិន​ខុស​ពី​ឆ្នាំ​កន្លង​ទៅ តូ​តា បាន​រៀបចំ​នំ​ខេ​ក ដើម្បី​ពញ្ញាក់​អារម្មណ៍​មុន​ថ្ងៃ​ខួបកំណើត​ដល់ គង់វង្ស យ៉ា​ទី កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​។

អ្វី​ជា​ការ​កត់សម្គាល់​ក្នុង​ថ្ងៃ​ខួបកំណើត​ឆ្នាំ​នេះ តូ​តា បាន​បង្ហោះ​សារ​ជូនពរ​ទៅ​កាន់ គង់វង្ស យ៉ា​ទី យ៉ាង​ចាក់​ដោត ដោយនៅ​ក្នុង​នោះ​នាង​ចង់​ឲ្យ គង់វង្ស យ៉ា​ទី មាន​ស្វាមី​នៅ​ក្នុងឆ្នាំនេះ​។ តូ​តា បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា «Happy pre birthday pouk mak គង់វង្ស យ៉ា​ទី ជូនពរ​ឆាប់​បាន​ប្តី​ឆ្នាំ​ហ្នឹង តែ​ឆ្នាំ​នឹង​អត់​យកប្តី​ទេ ឈប់​រាប់រក​ហើយ ល្មម​ៗ​យក​ទៅ កុំ​រើស​ពេក​»​។

សារ​ជូនពរ​ពី តូ​តា ខាងលើ​នេះ ហាក់​បង្ហាញ​តម្រុយ​មួយ​ថ្មី​ថា តារា​សម្តែង និង​ពិធី​ការិនី​នាង គង់​វង្ស យ៉ា​ទី ទំនងជា​អាច​ចូល​រោងការ​នៅ​ក្នុងឆ្នាំនេះ ស្រប​ពេល​ដែល​នាង​ធ្លាប់​ប្រកាស​នឹង​ចូល​រោងការ​អោយ​បាន​មុន​អាយុ​៣០​ឆ្នាំ​។

កន្លង​មក គង់វង្ស យ៉ា​ទី ធ្លាប់​បាន​លើក​ឡើង​ថា នាង​នឹង​សម្រេច​ចូល​រោងការ​នៅ​មុន​អាយុ​៣០ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នាង​ក៏​មាន​វ័យ​ជិត​ឈាន​ដល់​អាយុ​ដែល​បាន​កំណត់​ហើយ​ដែរ​។ គង់វង្ស យ៉ា​ទី ធ្លាប់​បាន​លើក​ឡើង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ថា វង្ស​យ៉ា​ទី នាង​នឹង​ចូល​រោងការ​៥​ឆ្នាំ​ខាង​មុខ​ទៀត ពោល​គឺ​មិន​ឱ្យ​លើស​ពី​អាយុ​៣០​ឆ្នាំ​ឡើយ​។

នាង​បញ្ជាក់​ថា អំឡុង​ពេល​នេះ នាង​មិន​អាច​បង្ហាញមុខ​អនាគត​ស្វាមី​បាន​ទេ ព្រោះ​មិន​ទាន់​ច្បាស់លាស់​ជាមួយ​គ្នា ប៉ុន្តែ​នាង​បង្ហើប​ថា ដាច់ខាត​ម្ចាស់​បេះដូង​របស់​នាង​ត្រូវ​តែ​មិនមែន​ជា​ប្រុស​ក្មេង​ស្ទាវ​នោះ​ទេ គឺជា​បុរស​ម្នាក់​នៅ​វ័យ​កណ្តាល ហើយ​មាន​អាយុ​បង​នាង​យ៉ាង​ហោច​ណាស់​ក៏​ចាប់ពី​៥​ឆ្នាំ​ឡើង​លើ​ដែរ​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ស្នេហា​នោះ កន្លង​មក​ពី​ការ​បង្ហើប​ក្រៅផ្លូវការ​ថា គង់វង្ស យ៉ា​ទី កំពុង​បង្កើត​ទំនាក់ទំនង​ជាមួយ​បុរស​ពោះម៉ាយ​មួយ​រូប ដែល​ជា​មន្ត្រី​ថ្នាក់​ធំ​។ ក្រោយ​ពី​ជំពប់​ស្នេហ៍​ជាមួយ​មន្ត្រី​ធំ​នោះ​មក យ៉ា​ទី បាន​ជីវភាព​ហ៊ឺហា​យ៉ាង​ឆាប់រហ័ស ដូច​ជា ទិញ​បាន​ផ្ទះ​វីឡា​ដ៏​ប្រណីត និង​ជិះ​រថយន្ត​ទំនើប​២​គ្រឿង តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​។ បច្ចុប្បន្ន​ក្រៅពី​អាជីព​ពិធី​ការិនី គង់វង្ស យ៉ា​ទី ហាក់​មិន​ទទួល​ការ​ថត​ភាពយន្ត​បន្ត​ទៀត​ឡើយ ដោយ​នាង​បាន​ងាក​ទៅ​ព​ង្រឹ​ក​មុខ​ជំនួញ​ផ្ទាល់ខ្លួន​អោយ​ពេញដៃ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ