ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ! ទីតាំងផលិតទឹកឃ្មុំក្លែងក្លាយ ក្នុងផ្ទះ​សំណាក់​​មួយកន្លែង

1 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគិរី ៖ ទីតាំង​ផលិតទឹកឃ្មុំក្លែងក្លាយ​មួយ​កន្លែង​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ផែន​ប្រឆាំង​បទល្មើស

ខេត្ត​រតនគិរី ៖ ទីតាំង​ផលិតទឹកឃ្មុំក្លែងក្លាយ​មួយ​កន្លែង​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ផែន​ប្រឆាំង​បទល្មើស ​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស ចុះ​បង្ក្រាប ។

​ប្រតិបត្តិការ​​ចុះ​បង្ក្រាប​ករណី​ខាងលើ​​នោះ​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការ​រង ទទួល​ផែ​ន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ ​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង៧​យប់​ថ្ងៃ​ទី​១៥ ខែ កុម្ភៈ ឆ្នាំ ២០២៣ ​ត្រង់​ចំណុច​ផ្ទះសំណាក់​មិត្តភាព សំណាងល្អ ស្ថិត​ក្នុង​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុងបាន​លុង ខេត្ត​រតនគីរី ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​​ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម ងិ​ន ពេជ្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម សាលាដំបូង​ខេត្តរតនគិរី​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា បាន​បញ្ជាក់​ថា ក្រោម​កិច្ច​ចង្អុល​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ង សុភាព ស្នងការ​នគរបាល ខេត្ត​រតនគិរី ។

ការ​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ទឹកឃ្មុំ​ក្លែងក្លាយ​ខាងលើ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ បាន ចំនួន​១៥​នាក់ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា ម៉ូតូ​ចំនួន​១៥​គ្រឿង​, ទឹកឃ្មុំ​ផលិត​រួច​ប្រមាណ​២០០​លី​ត្រ​, វត្ថុធាតុដើម សម្រាប់​ការ​ផលិត​មួយ​ចំនួន​ទៀត​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​បាន​ឃាត់ខ្លួន និង​រក្សា​ទុក​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ