ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើការ​ចល័ត​កងទ័ព និង​សព្វាវុធ​ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ យប់​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​សុំ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល អំពី​ការ​ចល័ត​យុទ្ធភណ្ឌ និង​កង​កងទ័ព ដែល​ត្រូវ​ចេញដំណើរ ទៅ​កាន់​សមរភូមិ​មុខ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​សុំ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល អំពី​ការ​ចល័ត​យុទ្ធភណ្ឌ និង​កង​កងទ័ព ដែល​ត្រូវ​ចេញដំណើរ ទៅ​កាន់​សមរភូមិ​មុខ ឆ្លងកាត់​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ នា​យប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ បន្តិចទៀត​នេះ​។ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ធ្វើការ​ចល័ត​ទ័ព ក៏​ដូច​ជា​យុទ្ធភណ្ឌ​កងទ័ព មាន​ដូច​ជា​រថយន្ត​ដឹក​ទ័ព និង​រថ​គ្រោះ​នឹង​ត្រូវ​ចេញពី​មូលដ្ឋាន​តា​ខ្មៅ ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​២ ចូល​ទៅ​ផ្លូវ​នរោត្តម ឆ្ពោះទៅ​កាន់​ស្ពាន​ជ្រោយចង្វារ សំដៅ​ទៅ​កាន់​ព្រំដែន កម្ពុជា​-​ឡាវ តាម​ផ្លូវជាតិ​លេខ​៦ ដោយ​លោក​អភិបាល​រាជធានី​ភ្នំពេញ អំពាវនាវ កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​។

លោក បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប​ថា នៅ​ពេលវេលា​បន្តិចទៀត​នេះ នឹង​មានការ​ចល័ត​កងទ័ព និង​យុទ្ធភណ្ឌ​មួយ​ចំនួន ចេញពី​មូលដ្ឋាន​នៅ​ក្រុង​តា​ខ្មៅ​ឆ្ពោះទៅ​ភូមិភាគ​ឥ​សាន​នៃ​ប្រទេស ដោយ​ត្រូវ​ឆ្លងកាត់​តម្រាយ​ផ្លូវ​មួយ​ចំនួន​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រួម​មាន​ផ្លូវជាតិ​លេខ​២ មហាវិថី​ព្រះ​នរោត្តម ស្ពាន​ជ្រោយចង្វារ និង​ផ្លូវជាតិ​លេខ​៦​។ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប និង​សូមកុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចល័ត​កងទ័ព​សំដៅ​ទៅ​ការពារ​ទឹកដី​នៅ​សមរភូមិ​មុខ​៕