ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងមេះ…! គ្រប់គ្នាស្មានថាអគ្គិភ័យ ការពិតដុតខ្លួនឯង​សោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់​ពី​បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ឆេះ​រោល​រលាក​រលេះរលួយ​ពេញ​ខ្លួនប្រាណ​ដោយ​សារ​រូបគេ​យក​សាំង​ចំនួន​២​លី​ត្រមក​ចាក់​ដុត​សម្ភារ​ក្នុង​បន្ទប់​ផ្ទះ​ជួល ហើយ​ចាក់​សាំង​ដុត​ខ្លួនឯង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង​ស្មានថា​ជា​ករណី​អគ្គិភ័យ ដល់ពេល​ពិនិត្យ​ជាក់ស្តែង ទើប​ដឹង​ថា ម្ចាស់​បន្ទប់​ចាក់​សាំង​ដុត​ខ្លួនឯង​សោះ​។

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ ​បន្ទាប់​ពី​បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ឆេះ​រោល​រលាក​រលេះរលួយ​ពេញ​ខ្លួនប្រាណ ​ដោយ​សារ​រូបគេ​យក​សាំង​ចំនួន​២​លី​ត្រ មក​ចាក់​ដុត​សម្ភារ​ក្នុង​បន្ទប់​ផ្ទះ​ជួល ហើយ​ចាក់​សាំង​ដុត​ខ្លួនឯង​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង​ស្មានថា​ ជា​ករណី​អគ្គិភ័យ ដល់ពេល​ពិនិត្យ​ជាក់ស្តែងទើប​ដឹង​ថា ម្ចាស់​បន្ទប់​ចាក់​សាំង​ដុត​ខ្លួនឯង​សោះ ​។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង០​៧​ព្រឹក​ថ្ងៃ​ទី​១០ សីហា នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​គ្មាន​លេខ​មួយ​កន្លែង ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ បុរស​ដែល​ដុត​ខ្លួនឯង​នេះ​ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​ក្រោយ​កើតហេតុ​ត្រូវ​កម្លាំង​​នគរបាល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត ​ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​វេលា​ខាងលើ​ គេ​ឃើញ​បុរស​នោះ​​បាន​ទិញ​សាំង​២​លី​ត្រ​ ដើរ​សំដៅ​ចូល​ទៅ​ក្នុង​បន្ទប់ ។ លុះ​មួយ​សន្ទុះ​ក្រោយមក​ ស្រាប់តែ​មាន​ហុយផ្សែង​ចេញពី​ក្នុង​បន្ទប់ ហើយ​ឃើញ​បុរស​នោះ​រត់​ចេញ​មក​ខាងក្រៅ​ក្នុង​ស្ថានភាព​រលាក​ពេញ​ខ្លួនប្រាណ ជា​ហេតុ​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ស្មានថា​ជា​ករណី​ទុ​ស្សេ​ចរន្ត​ភ្លើង​បង្ក​ជា​អគ្គិភ័យ​ឆេះ​ក្នុង​បន្ទប់ ក៏​រាយ​ការណ៍​ទៅ​នគរបាល​មូលដ្ឋាន​ឱ្យ​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ។ ប៉ុន្តែ​ក្រោយ​ការ​ចុះ​អន្តរាគមន៍ និង​សួរនាំ​ព័ត៌មាន​យ៉ាង​លម្អិត​រួច​មក ទើប

សមត្ថកិច្ច​បញ្ជាក់​ថា​ពុំ​មែន​ជា​ករណី​អគ្គិភ័យ​នោះ​ទេ តែ​ជា​ការ​ដុត​បំផ្លាញ​សម្ភារ​និង​ដុត​ខ្លួនឯង​ពី​សំណាក់​បុរស​ម្ចាស់​បន្ទប់​នោះ ។ នាយ​ប៉ុស្តិ៍​នគរបាល​លោក ម៉ៅ សា​វឿន បាន​បញ្ជាក់​ថា ក្នុង​ការ​អន្តរាគមន៍​ជាក់ស្តែង បុរស​នេះ​ហាក់ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ព្រោះ​និយាយ​មិនសូវ​ដឹង​ទិស​តំបន់​អ្វី​ទេ ។

ដោយឡែក ​បើ​តាម​អ្នក​រស់នៅ​ក្បែរ​ខាង​បាន​អះអាង​ថា បុរស​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ​យ៉ាង​​ងប់ងុល ។ ទោះបីជា​បែប​ណា មិន​ទាន់​មាន​ប្រភព​ផ្លូវការ​ណាមួយ​ប្រាប់​ឱ្យ​ដឹង​ថា ការ​ដុត​បំផ្លាញ​សម្ភារ​និង​ដុត​ខ្លួនឯង​នេះ​តើ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ​នោះ? ​