ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​វិធី​ដ៏​អស្ចារ្យ​ពី​ក្រុម​ហ៊ុន​ទ្រូម៉ាន់​នី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទ្រូ​ម៉ា​នី​បាន​សូម​ចូលរួម​អបអរសាទរ​ដល់​អតិថិជន​របស់​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី​ទាំង​ពីរ​រូប​គឺ លោកស្រី សក្តិ សុ​ភ័​ក្រ ជា​អតិថិជន​ផ្ទេរ​ប្រាក់​ដែល​រស់​នៅ​ខេត្តសៀមរាប និង​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទ្រូ​ម៉ា​នី​បាន​សូម​ចូលរួម​អបអរសាទរ​ដល់​អតិថិជន​របស់​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី​ទាំង​ពីរ​រូប​គឺ លោកស្រី សក្តិ សុ​ភ័​ក្រ ជា​អតិថិជន​ផ្ទេរ​ប្រាក់​ដែល​រស់​នៅ​ខេត្តសៀមរាប និង​លោកស្រី អ៊ុ​ក មុំ​ម៉ា​នី ជា​អតិថិជន​ដក​ប្រាក់​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ដែល​គាត់​ទាំង​ពីរ​គឺជា​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ម៉ូតូ ហុងដា​ស៊េរី​២០១៧ ក្នុង​សបា្ត​ហ៍​ទី​មួយ​ជា​លើក​ដំបូង​ដែល​ក្រុមហ៊ុន​បាន​ធ្វើការ​ស្វែងរក​អ្នក​ឈ្នះ​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​ពី​គេហទំព័រ​Facebook ទ្រូ​ម៉ា​ន់​នី​កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៧ ។ ហើយ​សម្រាប់​អ្នក​ឈ្នះ​ទាំង​ពីរ​រូប ក្រុមហ៊ុន​បាន​ធ្វើការ​ប្រគល់​រង្វាន់​ម៉ូតូ ហុងដា ២០១៧ នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ហង្ស​មាស HDTV ក្នុង​កម្មវិធី​តន្ត្រី​ពិសេស​ថ្ងៃអាទិត្យ​ម៉ោង​៦​ល្ងាច​ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៧ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​អតិថិជន​ទ្រូ​ម៉ា​ន់​នី​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​កន្លង​មក ដូច្នេះ​ក្រុមហ៊ុន​បាន​ធ្វើការ​ប្រគល់​រង្វាន់​ម៉ូតូ​ហុងដា​ស៊េរី​២០១៧ ចំនួន​២​គ្រឿង​សម្រាប់​អតិថិជន​ផ្ទេរ​ប្រាក់ និង​អតិថិជន​ដក​ប្រាក់ សម្រាប់​ជា​ការ​បើក​ឆាក​នៅ​ក្នុង
សបា្ត​ហ៍​ទី​មួយ ខែសីហា ឆ្នាំ​២០១៧​នេះ ។

រីឯ​ក្នុង​សបា្ត​ហ៍​បន្តបន្ទាប់​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី​នឹង​ធ្វើការ​ចាប់​រង្វាន់ និង​ប្រគល់​រង្វាន់​សម្រាប់​ម៉ូតូ​ចំនួន​១​គ្រឿង​តាម​រយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់ នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ហង្ស​មាស HDTV ក្នុង​កម្មវិធី​តន្ត្រី​ពិសេស ថ្ងៃអាទិត្យ ម៉ោង​៦​ល្ងាច ៕