ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​​សំណូមពរ​សមត្ថកិច្ច លើកកម្ពស់​ទប់ស្កាត់ រក្សា​សន្តិសុខ

1 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានី​ភ្នំពេញ ​៖ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ថ្មីៗនេះ បានសំណូមពរ​អោយ​សមត្ថកិច្ច លើកកម្ពស់​ទប់ស្កាត់ រក្សា​សន្តិសុខ

​​រាជធានី​ភ្នំពេញ ​៖ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ថ្មីៗនេះ បានសំណូមពរ​អោយ​សមត្ថកិច្ច លើកកម្ពស់​ទប់ស្កាត់ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​រក្សា​ប្រពៃណី ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ ឆ្នាំ​២០២៣​ខាង​មុខ​នេះ​អោយ​បាន​ខ្លាំង​ក្លាបន្ថែម​ទៀត​។ ទន្ទឹមនឹងនោះ លោកក៏បានកោតសរសើរ​ដល់​កម្លាំង​សមត្ថកិច្ច បាន​ខិតខំ​ប្រឹងប្រែង​លើ​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង បាន​៧៨​ករណី ឃាត់ខ្លួន​បាន​១៣៦​នាក់​នៅ​ក្នុង​ខែមករា​នេះ ។

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ​ក្នុង​ខែមករា​ក​នេះ ពិសេស គឺ​ការ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ជិត ១.៣០០​គ្រួសារ​នៅ​បុរី​កីឡា របស់​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល

នេះ​ជា​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​អាជ្ញាធរ ហើយ​ក៏​ជា​ការ​វាយបក ចំពោះ​ការ​ឃោសនា​ភូត​កុហក​របស់​ពួក​អគតិ​មួយ​ចំនួន​ផង​ដែរ​។

ការ​កោតសរសើរ​បែប​នេះ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេ​ី​ក​ទី​៤៥​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​លោក ម៉ប់ សា​រិ​ន ប្រធាន​ក​ប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​អោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ​ឆ្នាំ​២០២៣​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ​ជិត ១.៣០០​គ្រួសារ​រស់នៅ​ក្នុង​អគារ​បុរី​កីឡា​ទាំង​០៨ អគារ​នេះ មិន​ត្រឹមតែ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​លើ​ចំណែក​ឯកជន​ជូន​ពួក​គាត់​ប៉ុណ្ណោះ​ទេ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​បាន​សម្រេច​ផ្តល់​ការ​លើកលែង​ការ​បង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធ​អាករ​ផ្សេង​ៗ​ថែម​ទៀត​ផង ដោយ​ពន្ធ​អាករ​ទាំងនេះ​ជា​បន្ទុក​របស់​រដ្ឋ​។

លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ ក្នុង​ឱកាស​នោះ ក៏​បាន​សរសើរ​ផង​ដែរ ចំពោះ​ការ​ខិតខំ​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដែល​បាន​ជំរុញ​គ្រប់មុខ​សញ្ញា​សាធារណការ​បាន​ល្អ ប្រសើរ ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​មាន​សោភ័ណ​ភាព​ស្រស់បំព្រង ពិសេស​ក្នុង​ការ​ត្រៀម​ចូលរួម ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២​ខាង​មុខ​នេះ​។

លោក ម៉ប់ សា​រិ​ន បាន​លើក​ឡើង​ទៀត​ថា កម្លាំង​មាន​សមត្ថកិច្ច បាន​ខិតខំ​ប្រឹងប្រែង​លើ​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង បាន ៧៨ ករណី ឃាត់ខ្លួន​បាន​១៣៦​នាក់​នៅ​ក្នុង​ខែមករា​នេះ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី លោក​សំណូមពរ​អោយ​សមត្ថកិច្ច លើកកម្ពស់​ទប់ស្កាត់ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​រក្សា​ប្រពៃណី ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ ឆ្នាំ​២០២៣​ខាង​មុខ​នេះ​អោយ​បាន​ខ្លាំង​ខ្លា​បន្ថែម​ទៀត​។

លោក​បន្ត​ថា ចំពោះ​គ្រោះថ្នាក់​អគ្គិភ័យ​ក្នុង​ខែមករា ឆ្នាំ​២០២៣​នេះ​បាន​កើត​មាន​១៩/៦​ករណី កើន​១៣​លើក ។ លើ ករណី​នេះ លោក​សំណូមពរ អោយ សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ ផ្សព្វផ្សាយ​អប់រំ បង្ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​នៅ​រដូវប្រាំង​នេះ​។

ចំពោះ​គ្រោះ​អគ្គី​ភ័យ​នេះ លោក កើត ឆែ បាន​មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា​៖ លោក​ឃួ​ង ស្រេង អ​ផិ​បាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​អោយ​សមត្ថកិច្ច​អគ្គី​ភ័យ នាំ​យក​រថយន្ត​ពន្លាត់​អគ្គី​ភ័យ​មួយ​ចំនួន នៅ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​មា​នទី​តាំងនៅ​ខណ្ឌ​ឬ​ស្សី​កែវ ជិត​ហ្គេ​ន​ភ្នំពេញ មក​ដាក់​នៅ​ទីតាំង​ក្បែរ​វត្ត​បទុម​វ​តី​ខណ្ឌដូនពេញ ដើម្បី​ងាយស្រួល​ក្នុង​ការ​ជួយ​អន្តរាគមន៍​គ្រោះ​អគ្គី​ភ័យ​នេះ និង​បាន​ជម្រុញ​អោយ អាជ្ញាធរ​ខណ្ឌ សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ ផ្សព្វផ្សាយ​អប់រំ ដើម្បី​រួម​គ្នា បង្ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ចំពោះ​អគ្គី​ភ័យ​នៅ​រដូវប្រាំង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ