ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធ​ចា​រ្យ​សិល្បៈ​ចំនួន​៩​រូប បាន​ទទួល​គោ​រម្យ​ងារ ក្លាយជា​មរតក​មនុស្ស​រស់

1 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះ​កុ​ណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​ចៅ​ក្រុង​កម្ពុជា​ធ​បតី ស្តេច​ប្រោស​ព្រះ​រាជទាន​គោ​រម្យ​ងារ ជា​មរតក​មនុស្ស​រស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ព្រឹទ្ធា​សិល្បៈ​ទាំង​៩​រូប ដែល​មាន​ទេព​កោសល្យ និង​ស្នាដៃ​នៅ​ក្នុង​វិស័យ​សិល្បៈ​។ ព្រឹទ្ធាចារ្យ​ទាំង​៩​រូប​នោះ រួម​មាន

រាជធានី​ភ្នំពេញ ៖ ព្រះ​កុ​ណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​ចៅ​ក្រុង​កម្ពុជា​ធ​បតី ស្តេច​ប្រោស​ព្រះ​រាជទាន​គោ​រម្យ​ងារ ជា​មរតក​មនុស្ស​រស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ព្រឹទ្ធា​សិល្បៈ​ទាំង​៩​រូប ដែល​មាន​ទេព​កោសល្យ និង​ស្នាដៃ​នៅ​ក្នុង​វិស័យ​សិល្បៈ​។ ព្រឹទ្ធាចារ្យ​ទាំង​៩​រូប​នោះ រួម​មាន ៖

១- ព្រឹទ្ធាចារ្យ​សិល្បៈ គិ​ន យិ​ន គោ​រម្យ​ងារ​ជា «​គរុ​នាដកា គិ​ន យិ​ន​»,

២- ព្រឹទ្ធាចារ្យ ជា យុ​ទ្ធា គោ​រម្យ​ងារ​ជា «​ទេព​ហត្ថកោសល្យ ជា យុ​ទ្ធា​»,

៣- ព្រឹទ្ធាចារ្យ​សិល្បៈ ជៀន សុ​ផា​ន គោ​រម្យ​ងារ ជា «​ចម្មការ​ភិ​រក្ស ជៀន សុ​ផា​ន​»,

៤- ព្រឹទ្ធាចារ្យ​សិល្បៈ ញុ​ច ហឿ​ន គោ​រម្យ​ងារ​ជា «​ពិ​ភ​ត្តិ​តន្តី ញុ​ច ហឿ​ន​»,

៥- ព្រឹទ្ធាចារ្យ​សិល្បៈ ណា​ន សម័យ គោ​រម្យ​ងារ​ជា «​នាដ​កី​និម្មិត ណា​ន សម័យ​»,

៦- ព្រឹទ្ធាចារ្យ​សិល្បៈ ប៊ិ​ន វិ​ន គោ​រម្យ​ងារ​ជា «​បោរាណា​ចា​រ្យ​ប៊ិ​ន វិ​ន​»,

៧- ព្រឹទ្ធាចារ្យ ម៉ក់ ជាង គោ​រម្យ​ងារ​ជា «​ទេព​សោភ័ណ ម៉ក់ ជាង​»,

៨-​ព្រឹទ្ធាចារ្យ​សិល្បៈ ឯ​ល ពេ​ជ គោ​រម្យ​ងារ​ជា «​ទេព​វោហារ ឯ​ល ពេ​ជ​»,

៩-​ព្រឹទ្ធាចារ្យ អ៊ឹម ស្រួ​ន គោ​រម្យ​ងារ​ជា «​មហា​នាដក​គរុវិជ្ជា អ៊ឹម ស្រួល​»​។

ដោយ​ព្រះរាជ​ហឫទ័យ​ស្រឡាញ់​រក្សា​ការពារ​មរតក​វប្បធម៌​ជាតិខ្មែរ ព្រះករុណា​ជា​អង្គ​ម្ចាស់ និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ផ្តល់​គោ​រម្យ​ងារ​មរតក​មនុស្ស​រស់​នេះ​ឡើង ដើម្បី​តបស្នង​ដល់​ការ​លះ​បង់​កម្លាំងកាយ​ចិត្ត ពេលវេលា​សឹង​មួយ​ជីវិត​របស់​លោក​ព្រឹទ្ធាចារ្យ​ទាំង​៩​រូប​នេះ ចំពោះ​វប្បធម៌ សិល្បៈ​​ជាតិខ្មែរ​។

ជា​ការ​កត់សម្គាល់ ការ​ជ្រើសរើស​ព្រឹទ្ធាចារ្យ​អោយ​ទទួល​គោ​រម្យ​ងារ​ជា​មរតក មនុស្ស​រស់នា​ពេល​នេះ គឺជា​ការ​បន្ថែម​ទៅ​លើ​ព្រឹទ្ធ​ចា​រ្យ​ដែល​ជា​មរតក​មនុស្ស​បាន​ទទួលមរណភាព​មួយ​ចំនួន​។ ព្រឹទ្ធ​ចា​រ្យ​មរតក​មនុស្ស​រស់​ដែល​បាន​ទទួលមរណភាព​នោះ រួម​មាន ៖ ព្រឹទ្ធាចារ្យ ឯម ធា​យ គោ​រម្យ​ងារ​ជា ទេវ​នាដ​និម្មិត បាន​ទទួលមរណភាព​កាលពី​ឆ្នាំ​២០២១ ក្នុង​ជន្មាយុ​៨៨​ឆ្នាំ​។ ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វ​ដ្ដី ព្រីង សា​ឃ​ន បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​។

សម្ដេចព្រះ​រាជបុត្រី​ព្រះ​រៀម នរោត្តម បុប្ផា​ទេវី គោរមងារ​ជា ទេព​នាដ​វ​ដ្ដី​ឯក ទ្រង់​បាន​សុគត​កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ព្រះ​ជន្ម​៧៧​ព្រះ​វស្សា​។ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួ​ន គោ​រម្យ​ងារ ភិ​រម្យ​វោហារ ហើយ​ព្រឹទ្ធាចារ្យ បាន​ធ្វើ​មរណកាល​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយសារ​រោគាពាធ ក្នុង​ជន្មាយុ​៨២​ឆ្នាំ​។ ព្រឹទ្ធាចារ្យ រស់ គង់ គោ​រម្យ​ងារ វិសេស​នាដកា​វិជ្ជា បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ​៨៥​ឆ្នាំ ដោយសារ​ជរាពាធ​។

ព្រឹទ្ធាចារ្យ អ៊ុំ សា​មិត្ត គោ​រម្យ​ងារ នាដ​ភក្ដី​និម្មិត ហើយ​ព្រឹទ្ធាចារ្យ​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​។ ព្រឹទ្ធាចារ្យ សុខ ឌុ​ត គោ​រម្យ​ងារ កោសល្យ​តន្ត្រី​វិជ្ជាធរ ហើយ​ព្រឹទ្ធាចារ្យ បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៧ ក្នុង​ជន្មាយុ​៩១​ឆ្នាំ​។ ព្រឹទ្ធាចារ្យ ឆេ​ង ផុ​ន គោ​រម្យ​ងារ​ជា ទេព​បញ្ញា​កោសល្យ​វិជ្ជា ដោយ​ព្រឹទ្ធាចារ្យ​បាន​ចែក​ឋាន កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ​។

មន្ត្រី​ក្រសួង​វប្បធម៌​ធ្លាប់​បាន​លើក​ឡើង​ថា ការ​ជ្រើសរើស​មរតក​មនុស្ស​រស់ ត្រូវ​ឆ្លងកាត់​តាម​លក្ខខណ្ឌ តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​គណៈកម្មាធិការ​ជំនាញ​។ លក្ខខណ្ឌ​ទាំងនោះ ផ្ដោត​ទៅ​លើ​ចំណេះ ជំនាញ​លេចធ្លោ មាន​ឆន្ទៈ និង​ខិតខំ​ផ្ទេរ​ចំណេះដឹង ព្រមទាំង​មាន​ស្នាដៃ​ឆ្នើម​ជា​ច្រើន​ទាក់ទង​នឹង​មរតក​វប្បធម៌​អ​រូបិយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ