ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុង ចាប់ផ្តើម​ពង្រឹង​អាជីព​សិល្បៈ​ឡើង​វិញ​ហើយ ក្រោយ​ផ្អឹប​មួយ​រយៈ ដោយសារ​បំណុល​រាប់​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ពេល​នេះ តារា​កំប្លែង​នាង ខ្ញុង បាន​ត្រឡប់​មក​ពង្រឹង​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ ក្រោម​ផ្អឹប​ការងារ​នេះ​មួយ​រយៈ បន្ទាប់​ពី​ញាំញី​ដោយសារ​បំណុល​រាប់​ម៉ឺន​ដុល្លារ​។ ការងា​កមក​អាជីព​សិល្បៈ​ជា​ថ្មី​របស់​អ្នក​នាង

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ តារា​កំប្លែង​នាង ខ្ញុង បាន​ត្រឡប់​មក​ពង្រឹង​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ ក្រោម​ផ្អឹប​ការងារ​នេះ​មួយ​រយៈ បន្ទាប់​ពី​ញាំញី​ដោយសារ​បំណុល​រាប់​ម៉ឺន​ដុល្លារ​។ ការងា​កមក​អាជីព​សិល្បៈ​ជា​ថ្មី​របស់​អ្នក​នាង ខ្ញុង នា​ពេល​នេះ គឺ​នាង​មិន​បាន​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ក្រុម​កំប្លែង​ចាស់​របស់​នាង​ឡើយ ពោល​គឺ​នាង​បាន​ចូលរួម​ជា​ថ្មី​ជាមួយ​ក្រុម​កំប្លែង​ដែល​ដឹកនាំ​ដោយ​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ​។

ជាមួយនឹង​ការ​វិល​មក​អាជីព​សិល្បៈ​ជា​ថ្មី​នេះ​ផង​ដែរ អ្នក​នាង ខ្ញុង ក៏​បាន​ប្តេជ្ញា​នឹង​ខិតខំ​កសាង​ស្នាដៃ​ក្នុង​វិស័យ​សិល្បៈ​កំប្លែង​របស់​នាង​ជា​ថ្មី​ឡើង​វិញ ខណៈ​ពេល​ទេព​កោសល្យ​របស់​នាង​នៅ​តែ​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​នៅឡើយ​។

អ្នក​នាង ខ្ញុង បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​ខ្លី​មួយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា «​នាង​ខ្ញុំ​នឹង​ខំ​សាង​ស្នាដៃ​សិល្បៈ​កំប្លែង​ឡើង​វិញ សុំ​កម្លាំងចិត្ត​ម្នាក់​មួយ​មក​បងប្អូន​»​។ តាម​ការ​បញ្ជាក់​នេះ គេ​សង្កេត​ឃើញ​មាន​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ជា​ច្រើន​បាន​ចូល​ទៅ​ខំ​មិន ដោយ​ម្នាក់​ៗ​បាន​សម្តែង​ការ​គាំទ្រ និង​លើក​សរសើរ​ពី​ទេព​កោសល្យ​របស់​នាង​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ ក្រោយ​រង​បណ្តឹង​យ៉ាង​ចាក់ស្រេះ​ពាក់ព័ន្ធ​បំណុល​នឹង​រាប់​សិប​ម៉ឺន​ដុល្លារ​កាលពី​ពេល​កន្លង​ទៅ តារា​កំប្លែង​អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បាន​សម្រេច​ឈប់​ពី​អាជីព​សិល្បៈ​ទាំងស្រុង​។ មូលហេតុ​សំខាន់ ដែល​ធ្វើ​អោយ​នាង​សម្រេច​មិន​អាច​ប្រឡូក​អាជីព​សិល្បៈ​បន្ត​ទៀត​បាន​នោះ គឺ​ដោយសារ​នាង​មិន​ចង់អោយ​ក្រុម​កំប្លែង​ដែល​នាង​ធ្លាប់​សម្តែង​នោះ​ខូច​ឈ្មោះ ដោយសារ​តែ​នាងរង​ភាព​អាម៉ាស់ ដោយសារ​បំណុល​ជុំ​ទិស​នោះ​ឡើយ​។

យ៉ាងណា ក្រោយ​ពី​មានការ​យោគយល់​ពី​ម្ចាស់បំណុល ខ្ញុង ក៏​បាន​ខិតខំ​តស៊ូ​រក​លុយ​ដោះបំណុល​តាម​រយៈ​ការ live លក់​ផ្អក ប្រហុក ត្រីងៀត និង​សម្លៀក​បំពាក់​តាម​អន​ឡាន​។ ហើយ​កន្លង​មក អ្នក​នាង ខ្ញុង ក៏​ធ្លាប់​លើក​ឡើង​ថា ក្រោយ​នាង​ចាក​ចេញពី​អាជីព​សិល្បៈ​នោះ មេក្រុម​របស់​នាង​គឺ​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ តែងតែ​សួរនាំ​នាង និង​មាន​បំណង​ចង់អោយ​នាង​ចូល​កំប្លែង​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ​។ ប៉ុន្តែ​អំឡុង​ពេល​នោះ នាង​តែងតែ​បដិសេធ ដោយសារ​នាង​មិន​ចង់​នាំ​អោយ​ខូច​ឈ្មោះ​ស្ថាប័ន និង​ក្រុម​កំប្លែង​ដែល​នាង​ធ្លាប់​ជ្រកកោន​នោះ​ឡើយ​។

ទោះជា​យ៉ាងណា ការ​សម្រេចចិត្ត​ចូល​មក​អាជីព​កំប្លែង​ជា​ថ្មី​ឡើង​វិញ​ពី​អ្នក​នាង ខ្ញុង នា​ពេល​នេះ គេ​រំពឹង​ថា រូប​នាង​នឹង​នៅ​តែ​ទទួល​ការ​គាំទ្រ​ដដែល​ពី​សំណាក់​ទស្សនិកជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ