ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា បញ្ជូន​កងទ័ព​មួក​ខៀវ ១៨៤​នាក់ ចេញ​ទៅ​បំពេញបេសកកម្មមនុស្សធម៌ នៅ​លី​បង់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​បន្ត​បញ្ជូន​កងកម្លាំង​វិស្វកម្ម​លេខ​៨២៧ ដែល​ជា​កងកម្លាំង​ប្តូរ​វេន​ ចំនួន ១៨៤​នាក់ ចេញ​ទៅ​បំពេញបេសកកម្ម​ មនុស្សធម៌​ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​សាធារណ…

រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​បន្ត​បញ្ជូន​កងកម្លាំង​វិស្វកម្ម​លេខ​៨២៧ ដែល​ជា​កងកម្លាំង​ប្តូរ​វេន​ ចំនួន ១៨៤​នាក់ ចេញ​ទៅ​បំពេញបេសកកម្ម​ មនុស្សធម៌​ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​សាធារណ រដ្ឋ​លី​បង់ ​។

កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំងនេះ ត្រូវ​បាន​ចេញដំណើរ​ កាលពី​រាត្រី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ខណៈ​នៅ​រាត្រី​ថ្ងៃ​ដដែល​កងកម្លាំង​វិស្វកម្ម​លេខ​៨២៩ ក៏​បាន​ធ្វើ​មាតុភូមិ​និវត្តន៍ ​មក​ដល់​កម្ពុជាវិញ បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​រយៈពេល​១​ឆ្នាំ ដ៏​ជោគជ័យ និង​នាំ​កិត្យានុភាពជូន​ជាតិ ​។

ពិធី​ជូន​ដំណើរ និង​ទទួល​កងទ័ព​មួក​ខៀវ​កម្ពុជា បាន​ធ្វើ​ឡើង​ ក្រោម​អធិបតីភាព នាយ​ឧត្តម​សេនីយ៍ សែ​ម សុវណ្ណ​នី អនុប្រធាន​គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គ​នាយក​មជ្ឈមណ្ឌលជាតិ​រក្សា​សន្តិភាព ព្រមទាំង​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​។

នាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី បាន​ថ្លែង​ថា បេសកកម្ម​នៅ​សាធារណរដ្ឋ​លី​បង់​ ជា​ឆ្នាំទី​១៣ ហើយ​កង​វិស្វកម្ម​លេខ​៨២៩ គឺជា​កង​ទី​១២ ដែល​បាន​ចូលរួម​អនុវត្ត​បំពេញ​ភារ​កិច្ច​ប្រកប​ដោយ​ផ្លែផ្កា ព្រម​ជាមួយនឹង​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ ​។

ជាមួយ​គ្នា​កង​នេះ រក្សា​បាន​នូវ​ភាព ស្អាតស្អំ មាន​វិន័យ​ល្អ ព្រមទាំង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ តាម​និយាម​របស់ អង្គការសហប្រជាជាតិ ដោយយក​សុវត្ថិភាព​ជា​ចម្បង រហូត​ទទួល​បាន​ជោគជ័យ ដោយ​មិន​មាន​សមាជិក​ណា​ម្នាក់​របួស ឬ​ពលី ដោយ​យថាហេតុ​ណាមួយ​ឡើយ​ ។

ចំពោះ​កងកម្លាំង​ត្រូវ​ប្តូរ​វេន នាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី បាន​ក្រើនរម្លឹក​ដល់កម្លាំង​ទាំងអស់ បន្ត​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ និង​ត្រូវ​គិត​គួរ​ពី​សុវត្ថិភាព​ជា​ចម្បង ពិសេស​អំឡុង​ពេល​អនុវត្ត​ភារកិច្ច មិន​ត្រូវ​មើល​ស្រាល​ស្ថានការណ៍​ណាមួយ​ឡើយ ហើយ​ត្រូវ​ចេះ​ដក​បទ​ពិសោធន៍ និង​មេរៀន​ល្អ​ៗ កែតម្រូវ​រាល់​កំហុសឆ្គង ​ដែល​បាន​កើត​មាន​ឡើង ដើម្បី​សម្រេច​បាន​ជោគជ័យ ជូន​ជាតិ​មាតុភូមិ ក្រុម​គ្រួសារ និង​ខ្លួនឯង​ផ្ទាល់ ​។

នាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី បាន​បន្ត​ថា ប្រតិបត្តិការ​សន្តិភាព គឺជា​គោលការណ៍ សកល បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ តាម​រយៈ​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរ ជាតិ​ប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការ​ជួយ​ដល់​បណ្តា​ប្រទេស​ ដែល​រង​ការ​ហែកហួរ​ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ​ភ្លើងសង្គ្រាម និង​ចូលរួម​ជាមួយ​សាមី​ប្រទេស​ក្នុង​ការ​ស្តារ​នីតិសម្បទារ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ ស្រប​តាម​គោលការណ៍​អង្គការសហប្រជាជាតិ សំដៅ​កសាង​មាគ៌ា​ឆ្ពោះទៅ​កាន់​ពិភពលោក​មួយ​ដែល​មាន​សន្តិភាព និង​វឌ្ឍនភាព​ ។

ជាមួយ​គ្នា​នេះ​ដែរ នាយ​ឧត្តមសេនីយ៍ សែ​ម សុ​វ​ណ្ណី បាន​បង្ហាញ​ការ​រីករាយ​ចំពោះ​កងកម្លាំង​កម្ពុជា ដែល​បាន​បំពេញបេសកកម្ម​រយៈពេល​១​ឆ្នាំ នៅ​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា ដែល​មាន​សី​តុ​ណ្ហ​ភាព​ក្រោមសូន្យ​អស្សា ​ខុស​គ្នា​ពី​ប្រទេស​កម្ពុជា និង​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ភ្នំ រង​សម្ពាធ​វិបត្តិ​សេដ្ឋកិច្ច ជ​ម្លោះ​ព្រំដែន​រវាង​ប្រទេស​អ៊ី​ស្រា​អែ​ល ទន្ទឹម​នឹង​ការ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ ដែល​ទាំងនេះ​ ពិតជា​ការលះ​បង់​ដ៏​ធំធេង ​មិន​អាច​កាត់ថ្លៃ​បាន​របស់​កងទ័ព​កម្ពុជា ​។

សូម​ជម្រាប​ថា ​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​ឆ្នាំ​២០២៣ កម្ពុជា​បាន​សម្រេច​បញ្ជូ​ន​កង​កងកម្លាំង​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព ​ជាង​៨​ពាន់ នៅ​ក្នុង​ប្រទេស​ចំនួន​ ៩ រួម​មាន​ ៖ ប្រទេស​ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង ឆា​ដ អាហ្វ្រិក​កណ្តាល លី​បង់ ស៊ី​ប ស៊ី​រី ម៉ា​លី និង​យេ​ម៉ែ​ន ​។

ប្រតិបត្តិការ​សន្តិភាព គឺជា​គោលការណ៍​សកល បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ តាម​រយៈ ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ប្រតិបត្តិការ​រួម​គ្នា ក្នុង​ការ​ជួយ​ដល់​បណ្តា​ប្រទេស ដែល​រង​ការ​ហែកហួរ​ដោយសារ ភ្លើងសង្គ្រាម និង​ចូលរួម​ជាមួយ​សាមី​ប្រទេស ក្នុង​ការ​ស្តារ នីតិសម្បទារ​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ ស្រប​តាម​គោលការណ៍​អង្គ​ការ​សហប្រជាជាតិ ដើម្បី​កសាង​មាគ៌ា​ឆ្ពោះ ទៅ​កាន់​ពិភពលោក​មួយ​ដែល​មាន​សន្តិភាព និង​វឌ្ឍនភាព​។

ក្នុង​បរិបទ​នេះ កម្ពុជា​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ហែកហួរ​ជិត ៣​ទស​វត្ស ហើយ​ទើប​ទទួល​បាន​សន្តិភាព​ពេញលេញ​ទូ​ទាំង​ផ្ទៃ​ប្រទេស​នា​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​សមាហរណកម្ម ពី​ក្នុង​តំបន់​អាស៊ី ដោយ​បោះ​ជំ ហាន​ពង្រីក​វិសាលភាព​ នៃ​បទ​ពិសោធន៍​ដ៏​ផូ​ផង់​របស់​ខ្លួន ចូលរួម​ចំណែក​បេសកកម្ម​រក្សា​សន្តិភាព​ ។

បច្ចុប្បន្ន កងកម្លាំង​យោធា​មួក​ខៀវ​កម្ពុជា ជាង​៨០០​នាក់ បាន​នឹង​កំពុង​បំពេញកាតព្វកិច្ច​រក្សាសន្តិភាព នៅ​ប្រទេស​ស៊ូ​ដង់​ខាងត្បូង លី​បង់ ម៉ា​លី និង​សាធារណរដ្ឋ និង​អាហ្វ្រិក​កណ្តាល ​។

គួរ​ជម្រាប​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​អាស៊ាន និង​លេខ​១២ ក្នុង​ចំណោម​ប្រ​ទេស​ទាំងអស់​ដែល​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​តាម​បណ្តា​ប្រទេស​នានា ​លើ​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ