ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ក្រុម​ចោរឆក់​យ៉ាង​សកម្ម ៥​នាក់ បញ្ជូន​ទៅ​តុលាការ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ចំនួន​០៥​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ចំនួន​០៥​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​ឆក់​យ៉ាង​សកម្ម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នេះបើតាមប្រភពកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ​។

ជនសង្ស័យ​ទាំង​០៥​នាក់ រួមមានឈ្មោះ ៖
១.​ ឈ្មោះ ផៃ ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​,
២. ​ឈ្មោះ ឡា​ង ចាន់​សា​វី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​,
៣. ​ឈ្មោះ ផា សីហា ភេទ​ប្រុស អាយុ​១៧ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​,
៤. ​ឈ្មោះ រ៉ា​ន ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​,
៥. ​ឈ្មោះ ទៀង រ៉ា​ឆាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។

ជនសង្ស័យ​ទាំង​០៥​នាក់​នេះ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយ​ពេល​ពិនិត្យ​ឃើញ​ថា​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។

ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច អាវុធហត្ថ​ចាប់​យក​វត្ថុ​តាង ម៉ូតូ​ចំនួន​០១​គ្រឿង​ ម៉ាក​ឌ្រី​ម​សង់ ​C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២, ទូរសព្ទ​ដៃ​ចំនួន​០២​គ្រឿង​ម៉ាក​ iPhone​ ។

សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង០៩និង២០​នាទី ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​កំ​បូល បាន​ដាក់​គោលដៅ​ពួនស្ទាក់​ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ទួល​តា​ឡា​ត់ សង្កាត់​កំ​បូល ដោយ​មានការ​សង្ស័យ ​ក៏​បាន​ធ្វើការ​ឃាត់​ម៉ូតូ​ជនសង្ស័យ​ចំនួន​០២​នាក់ មានឈ្មោះ ផៃ ជី​វ័​ន្ត និង ឈ្មោះ ឡា​ង ចាន់​សា​វី ដើម្បី​សួរនាំ​។

ក្រោយ​ពេល​ស្តាប់​ចម្លើយ ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​សារភាព​ថា ពួក​ខ្លួន​បាន​លួច​ទូរសព្ទ​០១​គ្រឿង​ម៉ាក iPhone13 ពី​សង្សា​របស់​ប្អូនប្រុស​ខ្លួន​ដើម្បី​យក​ទៅ​លក់ និង​បាន​សារភាព​បន្ថែម​ទៀត​ថា​ ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​នៅ​ខេត្តកំពង់ចាម​ ចំនួន​០២​លើក ​(​មិន​ចាំ​ថ្ងៃ​) ជាមួយ​ឈ្មោះ ឡា​ង ចាន់​សា​វី និង​បក្ខពួក​៤​នាក់​ទៀត មិន​ស្គាល់ឈ្មោះ ដោយ​ឆក់​លើក​ទី​១ បាន​ទូរសព្ទ​១​គ្រឿង​ម៉ាក​ Oppo លក់​បាន​តម្លៃ ៣​ម៉ឺន​រៀល​, លើក​ទី​២ (​ថ្ងៃ​ដដែល​) បាន​ទូរសព្ទ​១​គ្រឿង​ទៀត​ម៉ាក ​Oppo​ លក់​បាន​តម្លៃ១០​ម៉ឺន​រៀល និង​នៅ​អំឡុង​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០២២ ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​០១​គ្រឿង​ម៉ាក ​Oppo​ ពីកម្មករ​រោងចក្រ នៅ​មុខ​វត្ត​ជម្ពូ​រវ័ន យក​ទៅ​លក់​បាន​តម្លៃ​១២​ម៉ឺន​រៀល​, លុះ​រំលង​បាន​ពីរ​ថ្ងៃក្រោយ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​០១​គ្រឿង​ទៀត​ម៉ាក iPhone6 នៅ​ចំណុច​ផ្សារ​ព្រៃ​ទា យក​ទៅ​បញ្ចាំ​បាន​ប្រាក់​ចំនួន​២០​ដុល្លារ ចំណែក​បក្ខពួក​ដែល​ធ្លាប់​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​ពួក​ខ្លួន​មានឈ្មោះ អា​លក អាសា អា​ឆាន់ អាធា អា​រិ​ទ្ធ អា​ញ៉ា អា​ដា អា​សែ​ប​។

ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​កំ​បូល បន្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​បក្ខពួក​ចំនួន​០៣​នាក់​បន្ថែម​ទៀត មានឈ្មោះ ផា សីហា , ឈ្មោះ រ៉ា​ន ដា​រ៉ា និង​ឈ្មោះ ទៀង រ៉ា​ឆាន់ ។

តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ទាំង​បី​នាក់ ​បាន​ឲ្យ​ដឹង​ដូច​គ្នា​ថា ពួក​ខ្លួន​បាន​ចូលរួម​ធ្វើ​សកម្មភាព​ឆក់ កាបូប ទូរសព្ទ ជា​ច្រើន​លើក​មក​ហើយ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដោយនៅ​ក្នុង​ខណ្ឌ​កំ​បូល​ ធ្វើ​សកម្មភាព​ឆក់​ចំនួន​០៣​លើក​, នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​០៣​លើក និង​ខណ្ឌ​សែន​សុខ​ចំនួន​០៦​លើក ជាមួយ​បក្ខពួក​ជា​ច្រើន​នាក់​ទៀត​មិន​ចាំ​ឈ្មោះ ​។

ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ