នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៣ ថ្មីៗនេះ បើយោងតាមសារព័ត៌មានមួយដែលមានឈ្មោះថា «allkpop» បានចុះផ្សព្វផ្សាយឱ្យដឹងនូវរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធទៅនឹងអតីតតារាចម្រៀងប្រុសដែលធ្លាប់តែសាងនៅកេរ្តិ៍ឈ្មោះល្បីល្បាញប្រជាប្រិយភាពមិនធម្មតា អោយអ្នកគាំទ្រសប្បាយរីករាយនោះ គឺអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយតារាប្រុសSeungri អតីតក្រុមBig Bangនឹងត្រូវដោះលែងពីពន្ធធនាគារក្រោយលេចឮដំណឹងថា លោកជិតមានសេរីភាពវិញហើយ ។

បន្ទាប់ពីបានឃើញដូច្នេះ ក៏បានធ្វើអោយពុកម៉ែបងប្អូនជាច្រើនដែលនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Internet ហាក់មានការស្រឡាំងកាំងនឹកស្មានមិនដល់ និងមានការសប្បាយចិត្តត្រេកអរគ្រប់ៗគ្នាតែម្ដង ដោយក្នុងនោះ លោកនឹងត្រូវចេញពីពន្ធនាគាររយៈពេលប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ លោកនឹងបង្ហាញមុខ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយអតីតសមាជិកក្រុម Big Bang Seungri នឹងត្រូវបានដោះលែងពីពន្ធនាគារក្នុងពេលឆាប់ៗខាងមុខនេះហើយ ។

ទន្ទឹមនឹងនោះ បន្ទាប់ពីលោក Seungri បានបង្កភាពចលាចលជាអន្តរជាតិលើសពីប្រទេសកូរ៉េ នៅពេលដែលការចោទប្រកាន់ព្រហ្មទណ្ឌរបស់លោក ត្រូវបានបង្ហាញនោះ នឹងត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃទី១១ ខែកុម្ភៈ ។ កាលពីខែឧសភា តុលាការកំពូលកូរ៉េខាងត្បូងបានសម្រេចកាត់ទោសតារាប្រុសរូបនេះឲ្យជាប់គុកចំនួន១ឆ្នាំ ៦ខែសម្រាប់ Seungriដែលបានប្រព្រឹត្តិខុស រហូតលោកត្រូវបានគេផ្ទេរអោយទៅពន្ធនាគារស៊ីវិលពីយោធាបន្ទាប់ពីការកាត់ទោសចុងក្រោយ។

ខណៈពេលដែលអ្នកខ្លះព្រួយបារម្ភពីមួយទៅមួយថា គាត់អាចបន្តសកម្មភាពរបស់គាត់នៅលើ YouTube ភ្លាមៗដូចមុខបានដែរឬទេ? ហើយក៏ឃើញថា មានមតិភាគច្រើននៅក្នុងឧស្សាហកម្មនេះនិយាយថា គាត់នឹងត្រូវរក្សាកម្រិតទាប រហូតដល់សាធារណជនទូទៅមិនសូវមានអទិភាពមុនពេលគាត់ចាប់ផ្តើមសកម្មភាពរបស់គាត់ឡើងវិញ បើមិនអញ្ចឹងទេនោះ រឿងរ៉ាវរបស់គាត់និងកាន់តែរីករាលដាលទៅៗជាក់ជាមិនខានោះឡើយ។

មិនទុកចាំយូរ ពេលបានដឹងរឿងនេះភ្លាម ក៏មានមហាជនមិនតិចនាក់នោះឡើយបាននាំគ្នាចូលទៅខមិនបញ្ចេញមតិព្រាតបែបនេះថា «ពេលនេះ អាយដលបានត្រឡប់មកវិញហើយ ខ្ញុំពិតជាសប្បាយចិត្តត្រេកអរខ្លាំងណាស់ រីករាយក្នុងការវិលត្រឡប់មកវិញឡើកនេះ» «ជូនពរអោយបងប្រុសសំណាងល្អណា សង្ឃឹមថាពេលមកវិញលើកនេះមិនធ្វើអោយពួកខ្ញុំដែលជាអ្នកគាំទ្របងខកបំណងទៅចោះកែខ្លួនគឺជាជម្រើសល្អបំផុត» «អ្នកខ្លះទៀតបាននិយាយចំៗថា«ពេលដែលគាត់ចេញមកវិញអញ្ចឹង តើគាត់អាចចូលទៅក្នុងក្រុមBig Bang បានដែររឺទេ? ខ្ញុំចង់ដឹងដល់ហើយ» «មួយចំនួនទៀតបានលើកឡើងភ្លែតថា«ជាប់ពន្ធធនាគារទម្រាំតែបានចេញមកវិញ អីឡូវនេះសមាជិកក្រុមBig Bang ពេលនេះបានចែកគ្នាអស់ហើយ ខ្ញុំចង់ឃើញពួកគាត់រួមដៃគ្នាជាក្រុមបន្តទៅទៀតខ្លាំងណាស់ តែប្រហែលជាមិនអាចនោះទេមើលទៅ គួរអោយស្ដាយណាស់» «បើសិនជាមានឧកាសពិតមែននោះចង់ឃើញពួកគាត់ច្រៀងរួមគ្នាម្ដងទៀត ហើយក៏មិនចង់អោយBig Bang ឃ្លាតឆ្ងាយពីគ្នានោះដែរ»។

សូមជំរាបផងដែរថា ជាមួយគ្នានេះដែរ តារាសម្ដែងប្រុសក៏ដូចជាតារាចម្រៀងអតីតសមាជិកក្រុមប្រុសស្អាតBig Bang លោក Seungri ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មចំនួន 9 ក្នុងខែមករា ឆ្នាំ 2020 កន្លងទៅ រួមទាំងការស្វែងរកពេស្យាចារខុសច្បាប់ ការលេងល្បែងនៅក្រៅប្រទេសខុសច្បាប់ ជាពិសេសការផ្សព្វផ្សាយខ្លឹមសារផ្លូវភេទដែលថតដោយខុសច្បាប់ ការកេងបន្លំ ការគំរាមកំហែងប្រើសម្ដីមិនល្អ និងការរំលោភបំពានផងដែរ។

មិនតែប៉ុណ្ណោះ នៅក្នុងអំឡុងពេលសវនាការដំបូងរបស់តុលាការយោធាតារាប្រុស Seungri លោកក៏ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទចោទប្រកាន់ទាំង 9 ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធធនាការចំនួន3 ឆ្នាំ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីដាក់ពាក្យបណ្តឹងឧទ្ធរណ៍ តុលាការយោធាជាន់ខ្ពស់ក៏បានកាត់បន្ថយទោសរបស់តារាប្រុសរូបនេះអោយមកសល់នៅត្រឹមតែ១ឆ្នាំ៥ឆ្នាំវិញ ។ ដោយ៖ ដាណេត







ចែករំលែកព័តមាននេះ