ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ស៊ូ ស៊ី​រី​កា បាន​ប្រកាស​ចាកចេញ​ពី​ផលិត​កម្ម​ថោ​ន​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង ស៊ូ ស៊ី​រី​កា សម្រេច​ចាក​ចេញពី​ផលិត​ថោ​ន​ហើយ បន្ទាប់​ពី​នាង​បាន​ជ្រកកោន​នៅ​ក្នុង​ផលិតកម្ម​មួយ​នេះ​អស់​ជា​ច្រើន​កន្លង​មក​។ តារា​ស្រី​រូប​នេះ បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​ចាកចេញ​របស់​ខ្លួន ដោយ​ប្រាប់​ដល់​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ ខណៈ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ស៊ូ ស៊ី​រី​កា សម្រេច​ចាក​ចេញពី​ផលិត​ថោ​ន​ហើយ បន្ទាប់​ពី​នាង​បាន​ជ្រកកោន​នៅ​ក្នុង​ផលិតកម្ម​មួយ​នេះ​អស់​ជា​ច្រើន​កន្លង​មក​។ តារា​ស្រី​រូប​នេះ បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​ចាកចេញ​របស់​ខ្លួន ដោយ​ប្រាប់​ដល់​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ ខណៈ​ពេល​ដែល​កំពុង​ត្រៀមខ្លួន​ចូលរួម​ក្នុង​ផលិតកម្ម​ថ្មី​ផង​ដែរ​។

ស្រី​ស្អាត ស៊ូ ស៊ី​រី​កា បាន​ប្រកាស​តាម​រយៈ​សារ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ថា «​នាង​ខ្ញុំ ស៊ូ ស៊ី​រី​កា សូម​គោ​ពរ​ជម្រាបសួរ ពុក​ម៉ែ​បងប្អូន​អ្នក​គ្រាំ​ទ្រ ទាំងអស់​គ្នា អោយ​បាន​ជ្រាប​ថា នាង​ខ្ញុំ ស៊ូ ស៊ី​រី​កា បាន​ចាក​ចេញពី​ផលិតកម្ម​ថោ​ន ហើយ ។ នាង​ខ្ញុំ​សូម​អរគុណ​ដល់​មេ​ទាំង​ពីរ​នាក់​ដែល​បាន​ផ្ដល់​ឱកាស​ដល់​រូប​នាង​ខ្ញុំ និង​បង​ៗ​ក្រុម​កា​ងារ​ទាំងអស់​គ្នា ដែល​បាន​រួមកា​ងារ​ជាមួយ​គ្នា​រយៈពេល​៨​ឆ្នាំ​កន្លង​មក ហើយ​សង្ឃឹមថា បងប្អូន​ទាំងអស់​គ្នា​នឹង​សប្បាយចិត្ត និង​ការ​សម្រេចចិត្ត​របស់​នាង​ខ្ញុំ​»​។

នាង​បញ្ជាក់​ថា «​ដោយហេតុ​មួយ​រយៈ​នេះ នាង​ខ្ញុំ​កំពុង​តែ​រវល់​ជាមួយ​កា​ងារ​ផ្ទាល់ខ្លួន​ខ្លះ​ៗ ហើយ​ក៏​កំពុង​តែ​ត្រៀម​នាំ​យក​ស្នាដៃ​ថ្មី​ៗ ដែល​អ្នក​គ្រាំ​ទ្រ​កំពុង​តែ​រង់ចាំ​ផង​ដែរ​។ នាង​ខ្ញុំ ស៊ូ ស៊ី​រី​កា សូម​ផ្ញើ​រូប​នាង​ខ្ញុំ ជាមួយ​ការ​វិល​ត្រឡប់​មក​ជា​ថ្មី និង​ស្នាដៃ​ថ្មី ប្លែក សង្ឃឹមថា​រឹតតែ​មានការ​គ្រាំ​ទ្រ​ពី​បងប្អូន ពុក​ម៉ែ​បងប្អូន​ជាទី​ស្រលាញ់​ទាំងអស់​គ្នា សូម​អរគុណ​»​។

យ៉ាងណា បើ​ទោះបីជា​ប្រកាស​ពី​ការ​ចាកចេញ​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​ស្រី​ស្អាត ស៊ូ ស៊ី​រី​កា នៅ​មិន​ទាន់​បញ្ជាក់​ប្រាប់​ថា នាង​នឹង​ចូលរួម​ជាមួយនឹង​ថ្មី​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោង​តាម​ការ​ខំ​មិន​ពី​សំណាក់​ប្រិ​យ​មិត្ត​គាំទ្រ​នៅ​ពីក្រោយ​អ្វី​ដែល​នាង​សរសេរ​បង្ហោះ គេ​បាន​ប៉ាន់​ស្មានថា នាង​អាច​នឹង​ចូលរួម​ជាមួយ​ផលិតកម្ម​បរ​មី ដែល​ជា​ផលិតកម្ម​មួយ​ប្រមូលផ្តុំ​ដោយ​តារាចម្រៀង Original Song៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ