ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ស្ងាត់​ៗ ស្រី​ស្អាត ភី​យ៉ា ត្រៀម​ចូល​រោងការ​នៅ​ដើមខែ​ក្រោយ​នេះ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង លី ឌី​ណា ឬ ភី​យ៉ា នឹង​ចូល​រោងការ​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ហើយ ខណៈ​ពេល​ដែល​ដំណឹង​នេះ ត្រូវ​បាន​មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ដែល​កន្លង​មក តារា​ស្រី​រូប​នេះ​មិន​បាន​បង្ហើប​ពី​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង លី ឌី​ណា ឬ ភី​យ៉ា នឹង​ចូល​រោងការ​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ហើយ ខណៈ​ពេល​ដែល​ដំណឹង​នេះ ត្រូវ​បាន​មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល​ក្នុង​ពេល​ដែល​កន្លង​មក តារា​ស្រី​រូប​នេះ​មិន​បាន​បង្ហើប​ពី​ចំណងស្នេហា និង​គម្រោង​រៀប​ការ​ជាមួយ​បុរស​ណា​ម្នាក់​នោះ​ឡើយ​។

ដំណឹង​នេះ ត្រូវ​បាន​គេ​ដឹង​ពី​អ្នកសិល្បៈ​ជិត​ស្និទ្ធ​របស់ ភី​យ៉ា មួយ​រូប​នេះ ដែល​បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បញ្ជាក់​ពី​ការ​ចូលរួម​ពិធី​មង្គលការ​របស់​តារា​រូប​នេះ នា​ពេល​ឆាប់​ៗ​ខាង​មុខ​។

យ៉ាងណា​ជុំវិញ បញ្ហា​នេះ ភី​យ៉ា បាន​ទទួលស្គាល់​ថា នាង​ពិតជា​ចូល​រោងការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ពិតប្រាកដ​មែន ក្នុង​ពេល​ដែល​អ្វី​ៗ​បាន​ត្រៀម​រៀបចំ​ទុក​រួចរាល់​អស់ហើយ​សម្រាប់​ពិធី​ខាងលើ​នេះ​។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​តារា​សម្តែង​នាង លី ឌី​ណា ហៅ ភី​យ៉ា បាន​លើក​ឡើង​ថា តាម​គម្រោង​នាង​នឹង​រៀបចំ​ពិធី​ម​ង្គ​ការ​នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយ​ពី​ធិ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ព្រី​មា​សែន​សុខ​។ នាង​បញ្ជាក់​ថា មង្គលការ​របស់​នាង​នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ដែល​មានមុខមាត់​ក្នុង​សង្គម​មួយ​ចំនួន ព្រមទាំង​សាច់ញាតិ​ទាំង​សង​ខាង ជា​ពិសេស​នោះ​គឺ​បណ្តា​អ្នកសិល្បៈ​ជា​ច្រើន​រូប​ផង​ដែរ​។

នាង​បន្ត​ថា ស្វាមី​របស់​នាង គឺជា​មន្ត្រីរាជការ​នៅ​ក្នុង​ក្រសួង​មួយ ដែល​មាន​វ័យ​៤០​ប្លាយ ដែល​បាន​ស្គាល់ និង​សាកមើល​ចិត្ត​គ្នា​អស់​រយៈពេល​ប្រមាណ​ជា​៧​ឆ្នាំ​មក​ហើយ ទម្រាំ​ឈាន​មក​ដល់​ពិធី​មង្គលការ​ជា​ផ្លូវការ​នា​ពេល​នេះ​។ ភី​យ៉ា បាន​លើក​ឡើង​បន្ថែម​ថា មុន​នឹង​ឈាន​ដល់​ពិធី​មង្គលការ​នេះ ពួក​នាង​ទាំង​ពីរ​ក៏​បាន​ជួប​នូវ​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់​ផង​ដែរ ប៉ុន្តែ​យ៉ាងណា បើ​ទោះបីជា​ជួប​បញ្ហា​ជា​ច្រើន​ក៏​ដោយ ពួក​នាង​បាន​ជម្នះ​រហូត​បាន​ចាប់ដៃ​គ្នា​នា​ពេល​នេះ​។

នាង​បាន​បញ្ជាក់​ថា មាន​ចំណុច​វិជ្ជមាន​របស់​អនាគត​ស្វាមី​របស់​នាង​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​រៀប​ការ​នា​ពេល​នេះ ដោយ​ក្នុង​នោះ​គាត់​ជា​មនុស្ស​មាន​ចរិត​ចាស់ទុំ មាន​ក្តី​មេត្តា ចិត្តល្អ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ចិត្តធ្ងន់ និង​ត្រជាក់​។

យ៉ាងណា​បើ​តាម ភី​យ៉ា ថា ក្រោយ​ពី​រៀប​ការ​រួច​ហើយ​នោះ សម្រាប់​ការងារ​សិល្បៈ​គឺ​នាង​នៅ​តែ​បន្ត​ដដែល ដោយ​អនាគត​ស្វាមី​របស់​នាង​មិន​បាន​ហាមឃាត់​ចំពោះ​រឿង​នេះ​ឡើយ ប៉ុន្តែ​នាង​ក៏​ត្រូវ​ពិចារណា​ចំពោះ​ការ​ទទួល​ការ​សម្តែង​នេះ​ផង​ដែរ​។ នាង​ថា កន្លង​មក នាង​អាច​ទទួលយក​ការ​សម្តែង​ច្រើន ប៉ុន្តែ​ពេល​រៀប​ការ​រួច នាង​នឹង​មិន​ទទួលយក​ការ​សម្តែង​ច្រើន​ដូច​ពេល​មុន​ឡើយ ពោល​គឺ​នាង​ទទួល​តែ​មួយ​ៗ​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​អនាគត​ស្វាមី​របស់​នាង​ក៏​គាំទ្រ​នាង​ដូច​គ្នា​។

ទោះជា​យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​កៀក​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ​ក្តី ប៉ុន្តែ​ស្រី​ស្រស់ ភី​យ៉ា នៅ​តែ​មិន​ទាន់​អាច​បញ្ចេញ​មុខមាត់​អត្តសញ្ញាណ​ស្វាមី​ជា​សាធារណៈ​នា​ពេល​នេះ​ឡើយ ដោយ​នាង​ត្រូវ​រង់ចាំ​ថ្ងៃ​ចូល​រោងការ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ