ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អ្វី? បុរស​៣​នាក់​មក​ចាប់​ក្របួច​.​ក​អាវ​បុរស​ម្នាក់​ផ្អើល​ផ្លូវ​៦០​ម៉ែត្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ត្រូវ​បាន​ជន​ស៊ី​វិល​ចំនួន​២​នាក់ និង​ពាក់​ឯកសណ្ឋាន​ម្នាក់ ព្រួត​គ្នា​វា​.​យ និង​ចាប់​ទូរស័ព្ទ​បោ​.​ក​ចោល ដោយ​ចោទ​ជន​រង​គ្រោះ​ថា «​ឌឺដង​ដាក់ខ្លួន​» ហើយ​ថែម​ទាំង​អាង​ខ្លួន​ថា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ជន​ស៊ី​វិល​ចំនួន​២​នាក់ និង​ពាក់​ឯកសណ្ឋាន​ម្នាក់ ព្រួត​គ្នា​វា​.​យ និង​ចាប់​ទូរស័ព្ទ​បោ​.​ក​ចោល ដោយ​ចោទ​ជន​រង​គ្រោះ​ថា «​ឌឺដង​ដាក់ខ្លួន​» ហើយ​ថែម​ទាំង​អាង​ខ្លួន​ថា ជា​សមត្ថកិច្ច​ប្រឆាំង​គ្រឿង​ញៀ​.​ន​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ភូមិ​ព្រែក​តា​នូ ខណ្ឌមានជ័យ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​កង់​បី តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​មក​ដល់​ចំណុច​កើតហេតុ ខ្លួន​បាន​ចុះ​ពីលើ​កង់​បី រួច​ដើរ​តម្រង់​ទៅ​ផ្ទះ ស្រាប់តែ​មាន​ជន​ស៊ី​វិល​២​នាក់ និង​ម្នាក់​ទៀត​ពាក់​ឯកសណ្ឋាន​សមត្ថកិច្ច បាន​ជិះ​ម៉ូតូ​២​គ្រឿង​មក​ឈប់​ក្បែរ​ខ្លួន រួច​ចាប់​ក្របួច​.​ក​អាវ ដោយ​និយាយ​ថា «​មុន​នេះឯង​ស្រែក​ដាក់​អញ​មែន?​» ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ រូប​គាត់ (​ជន​រង​គ្រោះ​) បាន​ប្រកែក ប៉ុន្តែ​ត្រូវ​បុរស​ទាំង​៣​នាក់ នោះ​ព្រួត​គ្នា​វា​.​យ​តែ​ម្តង ព្រមទាំង​អួតអាង​ថា ខ្លួន​មាន​ឯកសណ្ឋាន​សមត្ថកិច្ច និង​ជា​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀ​.​នក​៤ ថែម​ទៀត​ផង​។

សូម​រម្លឹក​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ ជន​រង​គ្រោះ​បាន​ដក​ទូរស័ព្ទ​ចេញ​មក​ថត​វី​ដេ​អូ ដើម្បី​ទុក​ការពារ​ខ្លួន តែ​ត្រូវ​បាន​ក្រុម​បុរស​ខាងលើ​ឆក់​យក​ទៅ​បោ​.​ក​ចោល ដើម្បី​បំបាត់ភស្តុតាង តែ​មិន​បែក បន្ទាប់​មក​ក៏​សំញែង​កាំ​ភ្លើ​.​ង​ក្នុង​គោលបំណង​គំ​រា​.​ម ជន​រង​គ្រោះ​ថែម​ទៀត​។

ដោយសារ​តែ​ឃើញ​មិន​ស្រួល អ្នក​ភូមិ​នៅ​ជិត​នោះ បាន​នាំ​គ្នា​ឃាត់​ជន​ស៊ី​វិល​ទាំង​៣​នាក់​នោះ ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​អន្តរាគមន៍ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​បុរស​ម្នាក់​ទំនងជា​មេ បាន​ជិះ​ម៉ូតូ​មក​ដល់ទី​តាំង​កើតហេតុ រួច​រំដោះ​ជន​បង្ក​ទៅ​បាត់ ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ​ចំនួន​៥០​ដុល្លារ​ផង​ដែរ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​បដិសេធ ព្រោះ​ទើបតែ​ទទួល​ការ​ប្រមា​.​ថ​ពី​ជន​ទាំង​៣​នាក់​មក​លើ​ខ្លួន​មុន​នេះ​។ ចំណែក​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ប៉ុន្តែ​គ្មាន​ចំណាត់ការ​អ្វី​ទាំងអស់ ធ្វើ​ឲ្យ​ពលរដ្ឋ​បាក់​ទំនុកចិត្ត​ទៅ​លើ​ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ