ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ចិត្ត​មិន​ទាន់​បាន​! Bird ដាច់​ចិត្ត​ទម្លាយ​សារ​ទាំង​អួល​ដើម​.​ក​រៀបរាប់​ទៅ​កាន់​តារា​ស្រី Tangmo ដែល​ជា​គូស្នេហ៍

2 ខែ មុន

វាសនា​របស់​មនុស្ស​យើង​ម្នាក់​ៗ​ពិតជា​មើល​មិនឃើញ​នោះ​ទេ ជា​ពិសេស​គូស្នេហ៍​មួយគូ​នេះ​តែ​ម្ដង បាន​ធ្វើ​អោយ​អ្នក​និយម​តាមដាន​នៅ​បណ្ដាញ​សង្គម​ទាំង​ក្នុង​ហ្វេ​ស​ប៊ុ​ក និង​ក្នុង Instagram ហាក់​មានការ​ក្ដុកក្ដួល​ចិត្តជា​ពន់ពេក ក្រោយ​ពី​គូស្នេហ៍​របស់​ខ្លួន គឺ​តារា​ស្រី

ប្រទេស​ថៃ ៖ វាសនា​របស់​មនុស្ស​យើង​ម្នាក់​ៗ​ពិតជា​មើល​មិនឃើញ​នោះ​ទេ ជា​ពិសេស​គូស្នេហ៍​មួយគូ​នេះ​តែ​ម្ដង បាន​ធ្វើ​អោយ​អ្នក​និយម​តាមដាន​នៅ​បណ្ដាញ​សង្គម​ទាំង​ក្នុង​ហ្វេ​ស​ប៊ុ​ក និង​ក្នុង Instagram ហាក់​មានការ​ក្ដុកក្ដួល​ចិត្តជា​ពន់ពេក ក្រោយ​ពី​គូស្នេហ៍​របស់​ខ្លួន គឺ​តារា​ស្រី Tangmo Nida បាន​បាត់បង់​ជីវិត​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ បាន​ធ្វើ​អោយ​គូស្នេហ៍​របស់​តារា​ស្រី​រូប​នេះ នោះ​គឺ​លោក Bird ហាក់ដូចជា​មិន​ទាន់​ធ្វើ​ចិត្តបាន​នៅឡើយ​នោះ​ទេ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លោក​តែងតែ​បង្ហោះ​រូបភាព ក៏​ដូច​ជា​វី​ដេ​អូ​ឃ្លី​ប​ផ្សេង​ៗ​អំពី​សកម្មភាព​ទាក់ទង​ទៅ​នឹង Tangmo ជា​ប្រចាំ​មិន​ដែល​លួស​មួយ​ថ្ងៃ​នោះ​ឡើយ​។

Picture

អ្វី​ដែល​រឹតតែ​ស្រណោះ​ជាង​នេះ​ទៅ​ទៀត​នោះ លោក​នៅ​តែ​នឹក​សង្សារ​មិន​ឈប់ ទោះបីជា​នាង​បាន​ឃ្លាតឆ្ងាយ​ទៅ​ហើយ​ក្ដី ជា​ពិសេស​លោក​តែងតែ​រំលឹក​អំពី​នាង​មិន​ដាច់ ដ​ង្ហើ​យ​ហៅ​នាង​គ្រប់ពេលវេលា ពេលទំនេរ​លោក​តែងតែ​ផុស​រូប​ចាស់​ៗ​ជាមួយ​នាង​មិន​ដែល​បាត់​នៅ​លើ​គណនី Instagram ជា​រៀងរាល់ថ្ងៃ​។

Picture

ជាក់ស្ដែង រឹតតែ​មិន​អាច​ទទួលយក​បាន អួល​ដើម​.​ក​ទាំង​មិនដឹង​ខ្លួន​ទៅ​ទៀត​នោះ ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ គេ​ក៏​បាន​ប្រទះ​ឃើញ​លោក​ដែល​ត្រូវជា​គូស្នេហ៍​របស់ Tangmo គឺ​លោក Brid បាន​ចេញ​មក​បង្ហោះ​រូបភាព​របស់​តារា​ស្រី Tangmo ប៉ុន្មាន​សន្លឹក​នៅ​ក្នុង​ថ្ងៃ​ដែល​នាង​ទទួល​សញ្ញាបត្រ​របស់​នាង​កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ នៅ​លើ​គណនី Instagram ផ្ទាល់ខ្លួន​របស់​លោក និង​បាន​ភ្ជាប់​នៅ​ខ្លឹមសារ Caption ផ្ញើរ​ទៅ​កាន់ Tangmo អោយ​អ្នក​រាល់គ្នា​បានដឹង​បែប​នេះ​ថា «​ខំ​ដើរ​ទៅ​ទិញ​ផ្កា ហើយ​យក​ទៅ​ផ្ញើ​នឹង​តូប​លក់​ទឹក ក្រោយមក​ពេល​នាង​មក​ក៏​បបួល​ទៅ​តូប ដើម្បី​ទិញ​ទឹក​ញ៉ាំ ហើយ​គិត​ថា នឹង​យក​ផ្កា​ដែល​បាន​ផ្ញើ​នៅ​នឹង​អ្នកលក់​ទឹក​នោះ យក​ទៅ​ឱ្យ​នាង តែ​អ្វី​ដែល​គួរ​អោយ​ផ្ទុះសំណើច​ទៅ​វិញ​នោះ ភ្លេច​គិត​ថា បាន​ថតរូប​ផ្កា​នោះ​បង្ហោះ​ចូល​ទៅ​ក្នុង​គណនី Story Instagram បាត់​ទៅ​ហើយ ពិតជា​គូរ​អោយ​អស់សំណើច​ខ្លាំង​ណាស់​។ ស្រប​ពេល​នោះ​ដែរ កំពូល​តារា​ស្រី Tangmo នាង​ក៏​បានឃើញ​បាត់​ទៅ​ហើយ​ថា លោក​នឹង​មាន​អ្វី​យក​មក Surprise នាង​។ ក្រោយមក​នាង​ក៏​បាន​និយាយ​ប្រាប់​ទាំង​ទឹកមុខ​ញញឹម​ថា «​ម្តេច​ក៏​ប្រញាប់​បង្ហោះ​អ្វី​លឿន​ម្ល៉េះ មិន​ចឹ​ង​ដឹង តែ​នាង​រំភើប​ខ្លាំង​ចាក់​ជា​មិន​ខាន​»​។

Picture

ដោយឡែក ក្នុង​នោះ​ផង​ដែរ បើ​យើង​នាំ​គ្នា​ងាក​ក្រឡេក​មក​ដឹង​ឃើញ​ថា ចាប់​តាំង​តែ​ពី​តារា​សម្ដែង​ស្រី​ថៃ Tangmo នាង​បាន​បាត់បង់​ជីវិត​លាចាក​លោក​ទៅ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​ជួប​អ្នកគាំទ្រ ក៏​ដូច​ជា​ក្រុម​គ្រួសារ ជា​ពិសេស​គូស្នេហ៍​របស់​នាង គឺ​លោក Bird មក គេ​នាំ​គ្នា​តាមដាន​សង្កេត​មករ​ហូត​លោក​ក៏​បាន​រស់នៅ​តែ​ម្នាក់ឯង​យ៉ាង​សោកសៅ បាយ​មិន​នឹក​ទឹក​មិន​ស្រេក តែ​អ្វី​ដែល​ធ្វើ​អោយ​ពុក​ម៉ែ​បងប្អូន​ទាំងប្រុស​ទាំងស្រី​នាំ​គ្នា​អួល​ដើម​.​ករ​អាណិតអាសូរ​ជាង​នេះ​ទៅ​ទៀត​នោះ អោយ​តែ​ពេល​លោក​នឹក​ដល់​តារា​ស្រី Tangmo Nida លោក​តែងតែ​ទៅ​អង្គុយ​នៅ​កន្លែង​មាត់ទឹក​ដែល Tangmo បាន​ធ្លាក់​នោះ​យ៉ាង​កណ្តោចកណ្តែង ដល់​ថ្នាក់​ទប់ចិត្ត​មិន​ជាប់​ក៏​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន ហាក់​នាំ​គ្នា​កើតការ​អាណិតអាសូរ​ដល់​អ្នក​កំលោះ​រូប​នេះ​មិន​ស្ទើរ​នោះ​ឡើយ​។ ហើយ​ក្នុង​នោះ​ផង​ដែរ មិន​ទុក​អោយ​លោក​នៅ​ឯកា ម្នាក់​ៗ​ក៏​តែងតែ​និយាយ​នៅ​ពាក្យ​ល្អ​ៗ​ចាំ​ជួយ​លើកទឹកចិត្ត​គាំទ្រ​លោក​គ្រប់ពេល​ផង​ដែរ​។

Picture

សូម​ជំរាប​ផង​ដែរ​ថា បើ​គិត​មក​ទល់​នឹង​ពេល​នេះ គឺ​វា​មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ ចំពោះ​ការ​ស្លា​.​ប់​របស់​តារា​សម្ដែង​ស្រី​មានឈ្មោះ​ល្បីល្បាញ​នោះ គឺ Tangmo Nida ហើយ​មូលហេតុ​ដោយ​តារា​ស្រី​រូប​នេះ បាន​ជិះទូក​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ចៅ​ប្រះ​យ៉ា​។ ដោយ Tangmo Nida នាង​បាន​ទៅ​ជិះទូក​លេង និង​ញ៉ាំ​អី​ជាមួយនឹង​មិត្ត​ភ័ក្តិ ហើយ​ម៉ោង​ខ្ទង់​១១​យប់ ក៏​ស្រាប់តែ​មាន​ដំណឹង​ថា នាង​បាន​ធ្លាក់​ចូល​កណ្ដាលទន្លេ​ចៅ​ប្រះ​យ៉ា​។ ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម ម្ដាយ បងប្រុស មិត្ត​ជិត​ស្និទ្ធ សង្សារ សូ​ម្បី​អតីត​ស្វាមី (Tono) ក៏​ប្រញាប់​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ស្វែងរក​នារី​កម្សត់​រូប​នេះ ដែល​ជា​អតីត​ភរិយា​ផង​ដែរ រហូត​រយៈពេល​ជិត​២​ថ្ងៃ ក្រុមការងារ​ក៏​បាន​រក​ឃើញ​សាកស​.​ព​នាង​តែ​ម្ដង កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លង​ទៅ ដោយ​បាន​បន្សល់​នូវ​ភាព​សោកស្តាយ​មិន​អស់​ចិត្តជា​ច្រើន​ដល់​មហាជន​អ្នកគាំទ្រ ជា​ពិសេស​នោះ វា​ក៏​ក្លាយជា​ដំបៅ​ក្នុង​ដួងចិត្ត​មួយ​ដែល​នៅ​តែ​ឈឺ​ពើត​ផ្សា​សម្រាប់ Bird ដែល​ជា​សង្សារ​បច្ចុប្បន្ន​របស់​នាង​ជា​ខ្លាំង​ផង​ដែរ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture