ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្លាំងមែន! ដឹក​ប្តីក្រោយទៅកា.ប់ប្តីមុន ព្រោះខឹង​អត់​​ឱ្យ​លុយ​រំលោះយក​​ម៉ូតូវិញ​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្តី​-​ប្រពន្ធ​១​គូ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​កា​.​ប់ប្រហារ​លើ​​​​អតីត​ប្តី​​មុនបង្ក​ឱ្យខូចខាត​ម៉ូតូ​យ៉ាងដំណំ ដោយសារ​ខឹង​មិន​ព្រមឱ្យ​លុយ​ទៅ​រំលោះ​យកម៉ូតូមកវិញ ។ ​បន្ទាប់​មក​ ជន​សង្ស័យ​ទាំង​២នាក់​បាន​គេចខ្លួន​​ទៅ​ពួន​នៅ​រោង​ចម្ការមួយកន្លែង​ ​ស្ថិត​ក្នុង​​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​អស់​រយៈពេល​ជិត​១០​ថ្ងៃ ក៏​ត្រូវ​​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន…


ខេត្តសៀមរាប ៖ ប្តី​-​ប្រពន្ធ​១​គូ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​កា​.​ប់ប្រហារ​លើ​​​​អតីត​ប្តី​​មុនបង្ក​ឱ្យខូចខាត​ម៉ូតូ​យ៉ាងដំណំ ដោយសារ​ខឹង​មិន​ព្រមឱ្យ​លុយ​ទៅ​រំលោះ​យកម៉ូតូមកវិញ ។ ​បន្ទាប់​មក​ ជន​សង្ស័យ​ទាំង​២នាក់​បាន​គេចខ្លួន​​ទៅ​ពួន​នៅ​រោង​ចម្ការមួយកន្លែង​ ​ស្ថិត​ក្នុង​​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​អស់​រយៈពេល​ជិត​១០​ថ្ងៃ ក៏​ត្រូវ​​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន យោង​តាម​បទបញ្ជា​របស់​លោក​អាំង សុភា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ។ ​

ហេតុការណ៍​ឃាត់ខ្លួន​​ជន​សង្ស័យ​​ទាំង​២​នាក់ ធ្វើ​ឡើង​​កាលពីវេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​​២០២៣ ស្ថិត​នៅ​ចំណុច​ក្នុង​រោង​ដីចម្ការ​គេ​មួយ​កន្លែង ​ក្នុង​​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ បើ​តាម​លោក​ឧត្តមសេនីយ៍ ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តសៀមរាប​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ ទី​១-​ឈ្មោះ លឿម ផ​ល្លី ហៅ​អា​លី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជា​កម្មករ​ឡ​នំ​បុ័ង មានស្រុក​កំណើត​នៅ​ភូមិ​បឹង​វៀន ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្ន រស់នៅ​ភូមិ​អ​ញ្ជា​ញ សង្កាត់​នគរធំ​ខេត្តសៀមរាប និង​ទី​២-ឈ្មោះ អ៊ូ ជីតា​រស្មី​ដា​រ៉ា ហៅ​អា​កុក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ កើត​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​ខេត្តសៀមរាប ពួក​គេ​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ករណី​ប៉ុនប៉ង​ឃា​.​ត​.​ក​.​ម្ម ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​, ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ទៀត​ផង​។

លោក​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​០៨​និង​៥០​នាទី​ព្រឹក​កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ខេត្តសៀម រាប ជនសង្ស័យ​ឈ្មោះ លឿម ផ​ល្លី បាន​បើក​ម៉ូតូ​ម៉ាក​ទ្រី​ម​សង់​ឌុ​ប​ឈ្មោះ អ៊ូ ជីតា​រស្មី​ដា​រ៉ា ហៅ​អា​កុក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ប្រដាប់​ដោយ​ដាវ​កែ​ច្នៃ​ធ្វើ​សកម្មភាព​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឃ្លាំង ប៊ុ​ន​ធឹង ភេទ​ប្រុស អាយុ ៥២​ឆ្នាំ តែ​ត្រូវ​ជន​រង​គ្រោះ​ក្រឡេក​ឃើញ ក៏​ស្ទុះ​ចុះ​ពីលើ​ម៉ូតូ​គេចខ្លួន​ទាន់ ទើប​ជនសង្ស័យ​បានកា​.​ប់​ទៅ​លើ​ម៉ូតូ របស់​ជន​រង​គ្រោះបណ្តាល​ឱ្យ​ខូចខាត​តែ​ម្តង​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​យើង​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​សៀម រាប និង កម្លាំង​អធិការ​នគរបាល​ស្រុក​សូទ្រនិគម បន្ត​ការ​ស្រាវ​ជ្រា​រកមុខ​សញ្ញា​ទាំង​ពីរ​នាក់​ខាង លើ ជា​បន្តបន្ទាប់​ដោយ​ពុំ​មានការ​អាកខាន​ឡើយ​។

លុះដល់​ល្ងាច​ថ្ងៃ​ទី​២៣ មក​រា ទើប​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ​នេះ បាន​នៅ​ចំណុច​ក្នុង​រោង​ដីចម្ការ​គេ មួយ​កន្លែង​ក្នុងស្រុក​សូទ្រនិគម កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៣​។ តាម​ការ​ស្តាប់​ចម្លើយ​ឈ្មោះ លឿម ផ​ល្លី ហៅ​អា​លី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ បាន​សារភាព​ថា រូប​នាង​និង​ជន​រង​គ្រោះ​ឈ្មោះ ឃ្លាំង ប៊ុ​ន​ធឹង ជា​អតីត​ប្តី​ប្រពន្ធ ។ លុះដល់​អំឡុង​ខែកញ្ញា ឆ្នាំ​២០២២ រូប​នាង​មាន​ផ្ទៃពោះ ហើយ​ឈ្មោះ ឃ្លាំង ប៊ុ​ន​ធឹង បាន​ទុក​នាង​ចោល ចំណែក​ម៉ូតូ​របស់​នាង​ក៏​ត្រូវ​ឈ្មោះ ឃ្លាំង ប៊ុ​ន​ធឹង យក​ទៅ​បញ្ចាំ​លេងល្បែង​អស់​។

ក្រោយមក នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២២ ខ្លួន​ក៏​មាន​ប្តី​ថ្មី​ម្នាក់​ទៀត​ឈ្មោះ អ៊ូ ជីតា​រស្មី​ដា​រ៉ា ហៅ​អា​កុក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ហើយ​នៅ​ថ្ងៃ​កើតហេតុ ខ្លួន​បាន​បើក​ម៉ូតូឌុប​ឈ្មោះ​អ៊ូ ជីតា​រស្មី​ដា​រ៉ា ហៅ​អា​កុក ប្រដាប់​ដោយ​ដាវ​កែ​ច្នៃ​ចេញពី​ចំណុច​ឡ​នំ​បុ័ង ស្ថិត​នៅ​ភូមិ​អ​ញ្ជា​ញ សង្កាត់​នគរធំ ក្រុង​សៀមរាប ទៅ​ស្ទាក់​កា​.​ប់​ជន​រង​គ្រោះ​(​អតីត​ប្តី​) ស្ថិត​នៅ​ចំណុច​កន្លែង​កើតហេតុ​ខាងលើ មូលហេតុ​ដោយសារ​ខឹង​ជន​រង​គ្រោះ​មិន​ផ្តល់​ប្រាក់​ឱ្យ​ខ្លួន​លោះ​ម៉ូតូ​មក​វិញ សោះឡើយ​។

តាម​ការ​ស្តាប់​ចម្លើយ​ឈ្មោះ អ៊ូ ជីតា​រស្មី​ដា​រ៉ា ហៅ​អា​កុក ភេទ​ប្រុស អាយុ ២៦​ឆ្នាំ បាន​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ​ឈ្មោះ លឿម ផ​ល្លី បាន​បើក​ម៉ូតូឌុប​រូប​ខ្លួន​ទៅ​រក​ឈ្មោះ ឃ្លាំង ប៊ុ​ន​ធឹង ដើម្បី​ទារ ប្រាក់​យក​ទៅ​លោះ​ម៉ូតូ ពេល​បាន​ជួប​ឈ្មោះ ឃ្លាំង ប៊ុ​ន​ធឹង គេ​មិន​ព្រម​ឈប់​ម៉ូតូ​និយាយ​គ្នា​ទេ ថែម​ទាំង​គំរាម​ប្តឹង​ដល់​សមត្ថកិច្ច​នគរបាល ទៀត ទើប​ពួក​ខ្លួន​តាម​ដល់​ចំណុច​មុខ​កន្លែង​ប្តូរ​សំបក​កង់​រថយន្ត​ផ្លូវ​៣០​ម៉ែត្រ ខ្លួន​ក៏​ស្ទុះ​ចុះ​ពីលើ​ម៉ូតូ​កា​.​ប់​ទៅ​លើ​ឈ្មោះ ឃ្លាំង ប៊ុ​ន​ធឹង តែ​គាត់​ដឹងខ្លួន​ផ្តួល​ម៉ូតូ​គេចខ្លួន​ទាន់ ទើប​រូបគេ​កាប់​ម៉ូតូ​គាត់​តែ​ម្តង​។

អត្ថបទសរសេរ ដោយ