ហើយពិតជាមានការសោកស្តាយណាស់ ដែលស្រីស្អាត ហង្ស ម៉ានីតា ជាម្ចាស់មកុដចក្រវាឡកម្ពុជា ឆ្នាំ២០២២ បែរជាមិនអាចឆ្លងចូលវគ្គថបកំពូលណាមួយពីកម្មវិធីប្រកួត Miss Universe 2022 នៅសហរដ្ឋអាមេរិក។ ដោយមើលឃើញពីសមត្ថភាពដ៏ពូកែរបស់នាង ហ្វេនៗមួយចំនួនបានលើកឡើងថា នាងសមបំផុតក្នុងការសាកល្បងចូលទៅកាន់កម្មវិធីប្រកួត Miss world ដោយសារគុណសម្បត្តិបុគ្គលិក លក្ខណៈរបស់នាង ងាកចូលទម្រង់នេះច្រើនជាង។
តាម ម៉ានីតា ត្រូវបានគេមើលឃើយថា ស្ទាយរបស់នាងបែបលក្ខណៈ Miss World ច្រើន បើនាង Comeback មកអុកឡុកអាចមានឱកាស។ កម្មវិធី Miss World បវរកញ្ញាពិភពលោកដែលឈរលំដាប់លេខ១ ដែលមានប្រទេសចូលរួមជាង១០០ប្រទេសជុំវិញសកលលោក ។ លើសពីនេះ បេក្ខភាពនីមួយៗដែលមកប្រកួតឃើញថា ក៏មានសមត្ថភាពខ្លាំងៗ ហើយប្រជែងការទាក់ទាញពីមហាជនពេញពិភពលោកណាស់ដែរ។
ចែករំលែកព័តមាននេះ