ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ប្រតិកម្ម​ពី​អ្នក​រៀបចំ Miss planet Cambodia​2020 រឿង​ចាប់​ដាក់​បេក្ខភាព​ថ្មី​ដោយ​មិន​ប្រកួត​ត្រឹមត្រូវ​រហូត​បាន​មកុដ

1 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​រៀបចំ​កម្មវិធី Miss planet Cambodia 2020 បាន​បង្ហាញ​នូវ​អារម្មណ៍​មិន​សុខចិត្ត​ទទួលយក​បាន​ឡើយ នៅ​ពេល​ដែល​បេក្ខភាព​ថ្មី​តំណាង​កម្មវិធី​នេះ ជ្រើសរើស​កញ្ញា ពក ស្រី​ល​ក្ខ័​ណ ដាក់​ជា​ម្ចាស​មកុដ Miss planet Cambodia 2022​។ មូលហេតុ​ដោយសារ​តែ

រាជធានី​ភ្នំពេញ ៖ អ្នក​រៀបចំ​កម្មវិធី Miss planet Cambodia 2020 បាន​បង្ហាញ​នូវ​អារម្មណ៍​មិន​សុខចិត្ត​ទទួលយក​បាន​ឡើយ នៅ​ពេល​ដែល​បេក្ខភាព​ថ្មី​តំណាង​កម្មវិធី​នេះ ជ្រើសរើស​កញ្ញា ពក ស្រី​ល​ក្ខ័​ណ ដាក់​ជា​ម្ចាស​មកុដ Miss planet Cambodia 2022​។ មូលហេតុ​ដោយសារ​តែ មិន​បាន​ប្រកួត​ត្រឹមត្រូវ ហើយ​សុខ​ៗ​ចេញ​មុខ​បេក្ខភាព​ថ្មី ថែម​ទាំង​លេចមុខ​តំណាង​កម្ពុជា​ឆ្ពោះទៅ​ឆាក​អន្តរជាតិ​។

ម្ល៉ោះហើយ​ការ​ចាត់តាំង​ម្ចាស់​មកុដ​ថ្មី​នេះ​បាន​ធ្វើ​អោយ​ស្រឡាំងកាំង និង​សុំ​យោបល់​ត្រឹមត្រូវ​សម​ហេតុផល​ណាមួយ​ថា តើ​មាន​ចំណុច​បែប​ណា​បានជា​មាន​ម្ចាស់​មកុដ​ថ្មី ទាំង​រៀមច្បង​មិន​បានដឹង ហើយ​ឡើង​ទៅ​បំពាក់​ជូន​អោយ​គេ​ដឹង​ជា​សាធារណៈ?​។

អ្នក​រៀបចំ​កម្មវិធី​បាន​ចេញ​មុខ​សរសេរ​បង្ហោះ​ពាក្យពេចន៍​មួយ​ចំនួន​ថា «​ជំរាបសួរ ប្រជាជន​កម្ពុជា ក្នុង​នាម​អ្នក​រៀប​ច​ចំ​កម្មវិធី Miss planet Cambodia ខ្ញុំ​ពិតជា​មាន​ក្តី​ហួសចិត្ត និង​ពិតជា​ទទួលយក​ពុំ​បាន ចំពោះ​ទ​ង្វើ​ខ្វះ​ភាព​ទំនួល​ខុស​ត្រូវ​របស់​បុគ្គល​មួយ​ចំនួន ដែល​ឆ្លៀតឱកាស​និង​ធ្វើ​រឿង​បែប​នេះ​ទៅ​រួច​! ខ្ញុំ​សូម​ប​ដិ​សេ​ដ​មិន​ព្រម​ទទួលយក​ដាច់ខាត នៅ​ការ​រៀបចំ និង​ចាប់​ដាក់ Miss planet Cambodia ដើម្បី​ចូលរួម​ប្រកួត Miss planet international 2023 , Miss planet Cambodia គឺ​ត្រូវ​តែ​ជា​បេក្ខភាព​ដែល​ឆ្លងកាត់​ការ​ប្រកួត​ត្រឹមត្រូវ រហូត​ដល់​ទទួល​មកុដ ទោះ​ទើប​ជា Miss planet Cambodia ពិតប្រាកដ គឺ​កញ្ញា ប៉ុន សុ​រ៉ាវ​ត្តី តែ​ម្នាក់​គត់ ! សូម​ជួយ​បកស្រាយ និង​ជួយ​ផ្តល់​នៅ​ហេតុផល​ច្បាស់លាស់​ដល់​ខាងយើង​ខ្ញុំ​ផង? កុំ​ប្រើ​វិធី​អ​ត្មា​និយម​របស់​អ្នក​មក​បំផ្លាញ​អនាគត​ក្មេង​ស្រី​ដល់​ទៅ​២​នាក់?​! ដោយ​ក្តី​គោរព​អំពីខ្ញុំ​»​។

គួរ​រម្លឹក​ថា កញ្ញា ប៉ុន សុ​រាវ​ត្តី ជា​ម្ចាស់​មកុដ Miss planet Cambodia2020 ។ កញ្ញា​ជាប់​តំណែង​ពិតមែន តែ​ហាក់​ស្ងប់ស្ងាត់​ការ​លើក​មុខមាត់​នាង​អោយ​បាន​ផុសផុល​ពី​សំណាក់​អ្នក​រៀបចំ​។ ម្ល៉ោះហើយ​កញ្ញា វ​ត្តី បាន​ព្យាយាម​កែខៃ​ខ្លួន​ពី​បវរកញ្ញា​ក្លាយជា​តារា​សម្តែង និង​ពិធី​ការិនី​ម្នាក់​។ វ​ត្តី នៅ​តែ​ចាត់​ទុក​អ្នក​រៀបចំ​មាន​ហេតុផល ហើយ​នាង​បន្ត​ភាព​ស្ងប់​ក្នុង​ការ​មិន​តប​.​ត​វិញ រឿង​មិន​យកចិត្តទុកដាក់​។ ប៉ុន្តែ​ពេល​នេះ ស្រាប់តែ​លេច​វត្តមាន បវរកញ្ញា ស្រអែម​ស្រស់ ពក ស្រី​លក្ខណ៍ ជា​ម្ចាស់​មកុដ ហើយ​ក្លាយជា​បេក្ខភាព​ថ្មី ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ​។ ពក ស្រី​លក្ខណ៍ ជា​អតីត​បេ​ក្ខ​នារី ប្រកួត​ចក្រ​វា​ឡ​កម្ពុជា​២០២២ បាន​១០​រូប​ចុង​ក្រោយ និង​ធ្លាប់​ប្រកួត Miss Grand Cambodia 2021 ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ