ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ហុងដា​​ត្រៀម​ធ្វើបុណ្យខួប​១០០​ថ្ងៃ​ ខណៈ​ធាតុ​តម្កល់​ទុកនៅ​វត្ត​មិន​ទាន់​មាន​ចេតិយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​អឿ​ន សុខា ហៅ​នាយ​ហុងដា ត្រៀម​រៀបចំ​ពិធី​បុណ្យខួប​១០០​ថ្ងៃ​សព​ភរិយា​របស់​នាយ ។

នាយ​ហុងដា តែងតែ​បង្ហោះ​សារ​សម្តែង​ក្តី​នឹករលឹក​ដល់​

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​អឿ​ន សុខា ហៅ​នាយ​ហុងដា ត្រៀម​រៀបចំ​ពិធី​បុណ្យខួប​១០០​ថ្ងៃ​សព​ភរិយា​របស់​នាយ ។

នាយ​ហុងដា តែងតែ​បង្ហោះ​សារ​សម្តែង​ក្តី​នឹករលឹក​ដល់​ភរិយា​ដែល​លាចាក​គ្មាន​វិល​វិញ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់នាយ ។ តារា​កំប្លែង​ហុងដា​លើក​ឡើង​ថា ជិត​ដល់​ខួប​១០០​ថ្ងៃ​ភរិយា​ដែល​បាន​ចែក​ឋាន​ហើយនឹង​រៀបចំ​ពិធីបុណ្យ​នៅ​វត្ត​ទួល​សង្កែ​។ កម្មវិធី​បុណ្យ​នេះ​នៅ​ខែសីហា ។ ការ​រៀបចំ​ពិធីបុណ្យ​ដើម្បី​ឧទ្ទិស​ដល់​ភរិយា​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​នាង​បាន​ទៅ​កាន់​សុគតិភព​ស្ងប់​អារម្មណ៍ ។

នាយ​ហុងដា រំឭក​ថា អំឡុង​ពេល​ធ្វើ​បុណ្យសព​ប្រពន្ធ​នៅ​វត្ត មាន​សប្បុរសជន​ជា​ច្រើន​ជួយ​ឧបត្ថម្ភ ហើយ​នាយ​បាន​សេសសល់​ប្រាក់​មួយ​ចំនួន​ដោះបំណុល​ធនាគារ និង​នៅ​សល់​ខ្លះ​ទៀត​សង​គេ​ប្រមាណ​មួយ​ឆ្នាំ​ទៀត​ទើប​ដាច់ ។

នាយ​ហុងដា​ឱ្យ​ដឹងផង​ដែរ​ថា​កាលពី​ពេល​កន្លង​មក​នាយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ធ្វើ​ឱ្យ​រថយន្ត​កូ​រ៉ូ​ឡា​រប​ស់នាយដែល​ចាស់​ផង​នោះ​ខូចខាត​ត្រូវ​ជួសជុល​អស់​ជិត​២០០០​ពាន់​ដុល្លារ ប៉ុន្តែ​ព័ត៌មាន​នេះ​នាយ​មិន​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊​៊ុ​ក​ទេ​ខ្លាច​គេ​ថា​ចង់​សុំ​នេះ​សុំ​នោះ ទើប​ចេះ​តែ​លាក់បាំង​រហូត​មក​ទល់​ពេល​នេះ ។

ធាតុ​របស់​ភរិយា​នាយ​ហុងដា​តម្កល់​ទុក​នៅ​វត្ត​មិន​ទាន់​បាន​សង់​ចេតិយ​ដាក់​តម្កល់​ទេ ដ្បិត​នាយ​ហុងដា​ថា​ត្រូវ​ចំណាយ​ច្រើន ដូច្នេះ​នាយ​ត្រូវ​សន្សំ​លុយ​សិន ។

នាយ​ហុងដា​សង្ឃឹមថា​សិល្បករ និង​មហាជន​នឹង​ចូលរួម​បុណ្យខួប​១០០​ថ្ងៃ​របស់​ភរិយា​នាយ ៕