រាជធានីភ្នំពេញ ៖ ដឹងការពិតហើយស្ទើរខ្លោចចិត្ត ពិតជាអាណិតអាសូរដល់តារាចម្រៀងប្រុស ដែលជាអតីតបេក្ខភាពដ៏លេចធ្លោ និងមានសមត្ថភាពទេពកោសល្យខ្ពស់ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia idol រដូវកាលទី២ លោក នួន សុធារ័ក្ស មែនទេន ដោយលោកបានចេញមុខបកស្រាយ និងទម្លាយខ្ចេចគ្មានសល់ អំពីមូលហេតុដែលធ្វើឲ្យលោកអួលដើម.ក និងទប់ទឹកភ្នែកមិនជាប់ យំរហាមលើឆាកកំពុងច្រៀង ខណៈកំពុងតែចាក់ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ក៏ដូចជា ឡាយតាមបណ្ដាញសង្គមផងដែរ។
![Picture]()
ប្រាកដណាស់ ប្រិយមិត្តអ្នកគាំទ្រមួយចំនួនពិតជាបានទស្សនារួចមកហើយ ទាក់ទងទៅនឹងវីដេអូមួយរបស់តារាចម្រៀងប្រុសលោក នួន សុធារ័ក្ស ដែលកំពុងធ្វើឲ្យមហាជនអ្នកគាំទ្ររូបលោក ក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ទៅលើវីដេអូមួយនោះជាខ្លាំង។ វីដេអូនោះ បង្ហាញអំពីសកម្មភាពរបស់លោកកំពុងបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា «ហត់»។
![Picture]()
ដូចដែលបានជម្រាបជូនខាងលើថា ក្នុងកំឡុងពេលលោកកំពុងតែបកស្រាយបទចម្រៀង ដែលមានចំណងជើងថា «ហត់» នោះសុខៗសោះ ក៏ស្រាប់តែធ្វើឲ្យលោកស្រក់ទឹកភ្នែកយំភ្លាមៗនៅលើឆាកទាំងលោកកំពុងច្រៀង រហូតធ្វើឲ្យមហាជនជាច្រើនមានចម្ងល់យ៉ាងខ្លាំងថា តើតារាចម្រៀងប្រុសរូបនេះ មានបញ្ហាអ្វីទើបបានជាយំដោយគ្មានភាពអៀនខ្មាស់សូម្បីតែបន្តិច ខណៈកំពុងច្រៀងនៅលើឆាកបែបនេះ?។ យ៉ាងណាមិញ ក្រោយមានការចោទសួរច្រើនពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ ពេលនេះតារាចម្រៀងប្រុសលោក នួន សុធារ័ក្ស បានចេញមុខបកស្រាយការពិតហើយ។
![Picture]()
បើតាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោកនួន សុធារ័ក្ស បានទម្លាយយ៉ាងច្បាស់ៗថា ចំពោះមូលហេតុដែលធ្វើឲ្យលោកយំសស្រាកលើកឆាកចម្រៀងនោះ គឺព្រោះតែអត្ថន័យបទចម្រៀងវាចាក់ដោតទៅនឹងរឿងរ៉ាវជីវិតរបស់លោកខ្លាំងពេក ទើបធ្វើឲ្យលោកទប់អារម្មណ៍ និងទប់ទឹកភ្នែកមិនជាប់ ខណៈលោកមិនធ្លាប់យំឲ្យនរណាឃើញឡើយ ជាពិសេសការសម្រក់ទឹកភ្នែកលើកឆាកចម្រៀងជាសាធារណៈបែបនេះ វាគឺជាលើក១ហើយសម្រាប់ឆាកជីវិតរបស់លោកហើយ។
![Picture]()
តារាចម្រៀងប្រុសរូបនេះបានលើកឡើងថា បទចម្រៀងនេះ ទ្រី សក្កដា គាត់ជាអ្នកសរសេរពីជីវិតពិតដែលជារឿងរ៉ាវរបស់គាត់ និងរឿងរ៉ាវជីវិតខ្ញុំ ក៏ដូចជាមនុស្សទូទៅ ជាក់ស្ដែងក្នុងបទចម្រៀងមួយបទនេះ ជាអារម្មណ៍ពិតអំពីខ្ញុំ ដោយសារខ្ញុំរស់នៅម្នាក់ឯងតាំងតែពីតូចមក ហើយជួបបញ្ហាជាច្រើនក្នុងជីវិតរហូតមកដល់ពេលនេះ។
![Picture]()
តារាចម្រៀងប្រុសរូបនេះបានបន្តថា ហើយមូលហេតុដែលលោកទប់ទឹកភ្នែកមិនជាប់ដោយសារតែថ្ងៃដែលច្រៀងនោះ លោកបានគិតដល់សម្ដីម្ដាយលោកដែលគាត់បានផ្ញើបទចម្រៀងមួយបទនេះមកកាន់លោកតាមរយៈ Messenger ។ ម្ដាយលោកបានស្ដាប់បទចម្រៀងនេះហើយក៏យំ ព្រោះតែអាណិតលោកខ្លាំងពេក ដែលតាំងតែពីតូចរហូតមកទល់នឹងបច្ចុប្បន្ននេះ ម្ដាយលោកមិនបាននៅមើលថែលោកឡើយ។ ហើយជាពិសេសចំថ្ងៃមួយនោះ លោកឈឺអត់ប្រាប់ម្ដាយលោកឡើយ ដោយលោកបានដោះសេរ៉ូមចេញពីដៃភ្លាម រួចជិះទៅច្រៀងទាំងខ្លួនឯងមិនទាន់មានកម្លាំងក្នុងខ្លួន តែដោយសារទំនួលខុសត្រូវលើការងារលោកដាច់ខាតត្រូវតែឡើងលើឆាកច្រៀងទាំងឈរមិនជាប់។
![Picture]()
ជាមួយគ្នានេះ លោកបានអរគុណដល់បងៗដែលជាអ្នករៀបចំកម្មវិធី ដែលបានជួយសម្រួល អោយលោកបានអង្គុយច្រៀង និងរៀបចំកាត់បទចម្រៀងចេញខ្លះសម្រួលដល់សុខភាព និង កម្លាំងរបស់លោក។ ហើយដល់ចំណុចនេះហើយ ទើបធ្វើអោយលោកនឹកស្រណោះខ្លួនឯងកាន់តែខ្លាំងរហូតទប់ទឹកភ្នែកមិនជាប់។
តារាចម្រៀងប្រុសរូបនេះបានបញ្ជាក់ថា នៅមានរឿងរ៉ាវជីវិតពិតរបស់លោកជាច្រើនទៀតដែលដក់ជាប់ក្នុងចិត្តលោក ដែលលោកមិនអាចរៀបរាប់យកមករ៉ៃរ៉ាប់បានអស់។ ចង់ដឹងកាន់តែច្បាស់តោះ សូមទៅស្ដាប់នៅសំឡេងបកស្រាយរបស់លោក ដែលឆ្លើយតបមកកាន់សារព័ត៌មានកោះសន្តិភាពទាំងអស់គ្នា ៖
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ