ប្រទេសថៃ ៖ ពេជ្រ វត្តីសារ៉ាឌ្ឍី បានបង្ហាញវត្តមានជាថ្មីទៀតហើយ នៅក្នុងប្រទេសថៃ។ នាងបានបង្ហាញវត្តមានជាថ្មីនេះ ដើម្បីចំណាយពេលវេលាថតរឿងអោយប្រទេសថៃ តាមសំណូមពររបស់ផលិតករ។ តាំងពីជាប់ជាស្រីស្អាតលើលោកមក វត្តីសារ៉ាឌ្ឍី ឃើញថា មមាញឹករកពេលទំនេរគ្មាន ធ្វើអោយនាងកាន់តែរកបានប្រាក់ចំណូលច្រើនៗមិននឹកស្មានដល់។
ពេជ្រ វត្តីសារ៉ាឌ្ឍី ឆ្លៀតត្រឡប់ទៅថៃថតរឿងសំខាន់របស់ផលិតករ។ ហើយ miss Grand ពេជ្រ វត្តីសារ៉ាឌ្ឍី បានមកដល់កម្ពុជាមួយរយៈខ្លីប៉ុណ្ណោះ ដោយបានជួបជុំមិត្តភក្តិ និងហ្វេនៗ ដែលបានបែកគ្នាជាយូរថ្ងៃមកហើយ ក្រោយពេលប្រឡងចប់។ នាងមិនត្រឹមតែមានហ្វេន នៅកម្ពុជាដ៏ច្រើនលើសលុបនោះទេ សូម្បីតែហ្វេននៅប្រទេសថៃក៏ចូលចិត្តនាងដែរ ហើយពេញចិត្ត និងខ្លះជូនកាដូអោយនាងជាការលើកទឹកចិត្តទៀតោង។ នេះចាត់ទុកថា យើងមានសំណាងដែលបវរកញ្ញាកម្ពុជាយើងលេចធ្លោ ហើយបរទេសកាន់តែស្គាល់ស្រុកយើង។
ស្រីស្រស់ ពេជ្រវត្តី មកថតរឿងនៅប្រទេសថៃឡើងវិញ បន្ទាប់ពីឈប់សម្រាករយៈខ្លី។ ការមកដល់នេះ ហ្វេនៗលាន់មាត់ថា រូបរាងល្អបំផុត ហើយនិស្ស័យល្អណាស់ គ្រប់គ្នានៅប្រទេសថៃ រីករាយជាមួយការត្រឡប់មកវិញរបស់កូនស្រីពិតៗណាស់ សួយម៉ាកម៉ាក។
![Picture]()
ពេជ្រវត្តី បានបង្ហាញនូវសកម្មភាពយ៉ាងមមាញឹកនៅក្នុងប្រទេសថៃ និងប្រទេសមួយចំនួន នៃអាស៊ាន។ តាំងពីជាប់ក្នុងកំពូលនារីទាំង១០ នៃកម្មវិធី ឃើញថា នាងត្រូវបានហក់ឡើងទីផ្សារខ្លាំងក្នុងវិស័យបវរកញ្ញានេះ។ មិនត្រឹមតែថតស្បតនានានៅប្រទេសថៃ តែនាងក៏មានសំណាងថតរឿងអោយផលិតករថៃ ដោយទទួលបានប្រាក់កម្រៃមិនតិចនោះទេ។ នេះដោយសារតែនាងចេះប្រើប្រាស់ភាសាថៃ បានល្អនេះហើយ រឹតតែរុញអោយនាងកាន់តែមានយីអ៊ុនបន្តទៀត។
ស្រីស្រស់ ពេជ្រវត្តី ក៏ត្រូវបានលោក ហ្វៃ សំអាង ជ្រើសរើសអោយថតរឿងបុរាណ ដែលជាស្នាដៃរបស់លោក ហើយរឹតតែបង្ហាញនូវតម្រុយមានការរីកចម្រើននៅក្នុងវិស័យសម្តែង។ អ្វីដែលគេបានឃើញក្រោយពេលបានបង្ហោះរូបជាមួយម្ចាស់មកុដ MGI 2022 អ្នកទាំង២ គឺញញឹមបិទមាត់មិនជិត មើលទៅមានក្តីសុខណាស់ កក់ក្តៅ ផ្អែមល្ហែម។
កញ្ញា បេឡា ដែលជារាជនីសម្រស់ម្ចាស់មកុដនេះ ជាជនជាតិប្រេស៊ីល ហើយនាងជាកូនអ្នកធូរធា និងជាម្ចាស់មូនិធិមនុស្សធម៌មួយរូបផងដែរ។ បេឡា អាចនិយាយបាន៦ភាសា និងជាមនុស្សសាមញ្ញាម្នាក់រាប់អានគេឯង មិនថាមាន ឬក្រអោយតម្លៃស្មើៗគ្នា ហើយនាងពេញចិត្តរួមការងារយ៉ាងខ្លាំងជាមួយ ពេជ្រ វត្តី ដែលរមែងសរសើរ វត្តី ថា ជាក្មេងស្រីតស៊ូ ការងារមិនខ្លាចហត់នឿយឡើយ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ