ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ណាស់​! ខេត្ត​៣ ជាប់​ចំណាត់ «​ទីក្រុង​ស្អាត ដែល​មាន​ពិធី​បុណ្យចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០២២»

10 ខែ មុន
  • ភ្នំពេញ

ពិតជា​អស្ចារ្យ និង​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ខេត្ត​ចំនួន​៣ នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ជ្រើសរើស និង​ជាប់​ចំណាត់​កំពូល ក្នុង​កម្មវិធី​ប្រកួតប្រជែង «​ទីក្រុង​ស្អាត​ដែល​មាន​ពិធី​បុណ្យចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០២២» ឬ

រាជធានី​ភ្នំពេញ ៖ ពិតជា​អស្ចារ្យ និង​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ខេត្ត​ចំនួន​៣ នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ជ្រើសរើស និង​ជាប់​ចំណាត់​កំពូល ក្នុង​កម្មវិធី​ប្រកួតប្រជែង «​ទីក្រុង​ស្អាត​ដែល​មាន​ពិធី​បុណ្យចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០២២» ឬ Best Countdown City of The Year 2022​។

ខេត្ត​បាត់​ដំបង

ការ​ជាប់​ចំណាត់ថ្នាក់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​វាយតម្លៃ​របស់​គណៈកម្មាធិកា​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​របស់​ក្រសួងទេសចរណ៍​។ គណៈកម្មាធិកា​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​របស់​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ​២០២៣​នេះ​ថា ខេត្ត​ចំនួន​៣ ដែល​ជាប់​ជ័យ​លា​ភី ក្នុង​កម្មវិធី​ប្រកួតប្រជែង «​ទីក្រុង​ស្អាត​ដែល​មាន​ពិធី​បុណ្យចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០២២» គឺ​ខេត្តបាត់ដំបង ដែល​បាន​ជាប់​ជា​ជ័យ​លា​ភី​លេខ​១ ក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ ខណៈ​ជ័យ​លា​ភី​លេខ​២ និង​លេខ​៣ បាន​ទៅ​លើ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា បើ​គ្មាន​ការ​ប្រែប្រួល​ទេ គណៈកម្មាធិកា​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​របស់​ក្រសួងទេសចរណ៍ គ្រោង​ប្រគល់​ពានរង្វាន់​នៅ​ក្នុង «​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​» នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

ខេត្តព្រះសីហនុ

តាម​រយៈ​លទ្ធផល​នេះ យើង​សូម​ចូលរួម​អបអរ​សារ​ទ​ចំពោះ​ខេត្ត​៣ ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ខេត្ត​គំរូ ដែល​បាន​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០២២​។ ការ​វាយតម្លៃ​របស់​គណៈកម្មាធិការ​វាយតម្លៃ​ទីក្រុង​ស្អាត​ដោយ ក្រសួងទេសចរណ៍ មាន​ន័យ​ថា គឺ​ទីក្រុង​ស្អាត​ត្រូវ​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា​។

ខេត្តសៀមរាប

យោង​តាម​គណៈ​គ​ម្មា​ធិ​កា​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា កម្មវិធី​ប្រកួតប្រជែង «​ទីក្រុង​ដែរ​មាន​ពិធី​បុណ្យចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០២២ ” (Best Countdown City of The Year 2022) ត្រូវ​បាន​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ និង​បើក​ឲ្យ​សាធារណជន​ចូលរួម​បោះ​ឆ្នោត​គាំទ្រ​ទីក្រុង​ដែល​ខ្លួន​ពេញចិត្ត​ជាងគេ​បំផុត អស់​រយៈពេល​ពីរ​ថ្ងៃ តាម​រយៈ​ការ​បោះ​ឆ្នោត​គាំទ្រ​លើ​គេហទំព័រ​ផ្លូវការ http://bestcountdowncity.cambodiacleancity.gov.kh/ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣​។

ជា​លទ្ធផល ទីក្រុង​នៃ​ខេត្ត​ចំនួន​៣ បាន​ជាប់​ជ័យ​លា​ភី​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាងគេ​បំផុត រួម​មាន ៖ ទី​១ ខេត្តបាត់ដំបង ទី​២ ខេត្ត​ព្រះ​សីហ​នុ និង​ទី​៣ ខេត្តសៀមរាប​។

ខេត្ត​បាត់ដំបង ជ័យ​លាភី​លេខ១

សូម​រម្លឹក​ផង​ដែរ ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា នា​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០២២ ឆ្លង​ចូល ២០២៣ គឺ​ចាប់ពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ ឆ្លង​ចូល​ថ្ងៃ​១ ខែមករា ឆ្នាំ​២០២៣) នៅ​ទូ​ទាំង​ប្រទេស​ទទួល​បាន​ភ្ញៀវ សរុប​ប្រមាណ ២.០២២.៩២០ នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ ២.០០៦.១១៧ នាក់ និង​ភ្ញៀវ​បរទេស ១៦.៨០៣ នាក់​។

ខេត្ត​ព្រះសីហនុ ជ័យលាភីលេខ២

គោលដៅ​ទេសចរណ៍​សំខាន់​ៗ មួយ​ចំនួន រួម​មាន ៖ រាជធានី​ភ្នំពេញ ទទួល​បាន​ភ្ញៀវ​ទេសចរ ៤៥៥.៨៣២ នាក់​, ខេត្ត​ព្រះ​សីហ​នុ ៣៣៨.៥៥២ នាក់ , ខេត្តសៀមរាប ៣៣៧.៧៦៩ នាក់ , ខេត្តកំពត ៣៣០.៦៥៩ នាក់​, ខេត្តបាត់ដំបង ១៥៨.១១០ នាក់​, ខេត្ត​កែប ៨៨.៣៥៦ នាក់​, ខេត្ត​ត្បូងឃ្មុំ ៨៤.៦៨៣ នាក់​, ខេត្តកំពង់ចាម ៧៦.៩០១ នាក់​។

ខេត្តសៀមរាប ជ័យលាភីលេខ៣

ឯកឧត្តម ថោ​ង ខុន បានឱ្យ​ដឹង​ថា តួលេខ​ខាងលើ មានការ​កើនឡើង ៧៦,៦៥% ធៀប​នឹង​ពិធី​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២២​។ ការ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២៣ គេ​សង្កេត​ឃើញ​ថា បណ្តា​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក​នានា បាន​រៀបចំ​ជា​ពិធី​អបអរសាទរ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ការ​ប្រគំ​តន្ត្រី ការ​តុបតែង​លម្អ​ក្រុង ដាក់​ភ្លើង​បំភ្លឺ ការ​រៀបចំ​ពិធី​រាប់ ថយក្រោយ (Countdown) បាញ់​កាំជ្រួច​អបអរសាទរ និង​ការ​បង្ហោះគោម​ជាដើម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

ចំពោះ រាជធានី​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤៥ ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត នៅ​គោលដៅ​សំខាន់​ៗ ដូច​ជា​នៅ តំបន់​កោះ​ពេជ្រ មាត់ទន្លេ មុខ​ព្រះ​បរមរាជវាំង តំបន់​កម្សាន្ត​ជ្រោយចង្វារ តំបន់​វិមាន ឈ្នះ​ឈ្នះ ពហុ​កីឡដ្ឋាន​មេរ​តក​តេ​ជោ ជាដើម​។ គោលដៅ​ទេសចរណ៍​នានា ទូ​ទាំង​ប្រទេស សុទ្ធតែ​ទទួល​បាន​ចំនួន​ភ្ញៀវ​ទេសចរ​យ៉ាង​ផុសផុល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ