ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណេះ​ពេញ​ខ្លួន​! ម្ចាស់​មកុដ​ចក្រ​វា​ឡ Miss universe 2023 នាង​ជា​សាស្ត្រាចារ្យ​ផ្នែក កាត់ដេរ និង​អាច​និយាយ​៦​ភាសា

1 ឆ្នាំ មុន

ការ​ប្រកួត​ព្រឹត្តិការណ៍ បវរកញ្ញា​ចក្រ​វា​ឡ​ពិភពលោក​ឆ្នាំ​២០២៣ បាន​បិទ​បញ្ចប់​ហើយ​នា​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣ ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​ម៉ោង​នៅ​កម្ពុជា​។ បណ្តា​ស្រី​ស្អាត​ជា​ច្រើន នាក់​មក​ប្រជែង​គ្នា ហើយ​ខ្លះ​ក៏​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ដែល​មិន​បាន​ឡើង​ទៅ​វគ្គ

ប្រទេសថៃ ៖ ការ​ប្រកួត​ព្រឹត្តិការណ៍ បវរកញ្ញា​ចក្រ​វា​ឡ​ពិភពលោក​ឆ្នាំ​២០២៣ បាន​បិទ​បញ្ចប់​ហើយ​នា​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣ ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​ម៉ោង​នៅ​កម្ពុជា​។ បណ្តា​ស្រី​ស្អាត​ជា​ច្រើន នាក់​មក​ប្រជែង​គ្នា ហើយ​ខ្លះ​ក៏​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ដែល​មិន​បាន​ឡើង​ទៅ​វគ្គ​កំពូល​ៗ​បាន​។ ក្នុង​នោះ​ប្រទេស​ខ្លាំង​ៗ​មួយ​ចំនួន ធ្លាប់​ធ្វើ​អោយ​គេ​ភ្ញាក់ផ្អើល បែរជា​មិន​អាច​ជាប់ និង​តក់​ស្លុត​គ្រប់​គ្នា​។ រីឯ​ប្រទេស​កម្ពុជា​យើង​វិញ ដែល​មាន​បវរកញ្ញា ហង្ស ម៉ា​នី​តា ក៏​មិន​បាន​ជាប់​ដែរ បើ​ទោះបីជា​យើង​រំពឹង ហើយ​សម្តែង​បាន​ល្អ​យ៉ាងណា​ក៏​ដោយ​។ យ៉ាងណា សូម​អបអរ​ប្រទេស​អា​មេ​រិ​ក ដែល​ស្រី​ស្អាត​របស់​ខ្លួន ក្លាយជា​ម្ចាស់​មកុដ ចក្រ​វា​ឡ​រដូវ​កាល​ថ្មី លើក​ទី​៧១ នេះ​។

បណ្តា​ស្រី​ស្អាត​មួយ​ចំនួន ដែល​ធ្លាប់​ឡើង​ដល់​វគ្គ​ល្អ​ៗ បាន​ត្រឹម​ខកចិត្ត មិន​បាន​ឡើង​វគ្គ សំខាន់​។ ខ្លះ​យំ​ក៏​ឃើញ​ស្តាយ​ការ​ខិតខំ​ប្រឹងប្រែង មិន​អាច​មាន​សិទ្ធិ​ប្រកួត​។ វគ្គ Top 16 ប្រទេស​អាស៊ាន គឺ​មាន​តែ​ប្រទេស​ឡាវ មួយ​គត់​ដែល​ជាប់ ខណៈ​ប្រទេស​ថៃ វៀតណាម កម្ពុជា ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន ក៏​មិន​បាន​ជាប់​ដែរ នេះ​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​រដូវ​កាល​នេះ​។ អ្នក​ទស្សនា​ខ្លះ​ថា ពិតជា​ក្រឡាប់​ចក្រ​ស្មាន​មិន​ដល់​មែន​។ ហើយ​ម្ចាស់​អ្នកគ្រប់គ្រង​ថ្មី​នៃ​កម្មវិធី ទើប​ទិញ​សិទ្ធិ​បាន ដែល​ជា​ជនជាតិ​ថៃ ក៏​មិន​បាន​វៀចវេរ ឬ​លម្អៀង​កាន់ជើង​ខាង​ណា​ដែរ សូ​ម្បី​ប្រទេស​ខ្លួន ក៏​មិន​បាន​ចូល Top អ្វី​នោះ​ឡើយ​។

រឿងរ៉ាវ​ដែល​យើង​មិនដឹង​ពី​បវ​កញ្ញា​ចក្រវាល 2022 USA ដែល​ឈ្នះ​មកុដ ត្រូវ​បាន​ទម្លាយ​អោយ​ដឹង​ថា នាង​ជា​កូនកាត់ Philippines x USA ។ នាង​ជា​អ្នក Designer ដ៏​តស៊ូ​ម្នាក់ ដោយ​ច្នៃ​សម្លៀក​បំពាក់​ដោយ​ដៃ​ផ្ទាល់ ហៅ​ថា Handmade ។ នាង​អាច​និយាយ​បាន ៦​ភាសា ដូច​ជា​ភាសារ​ជាតិ Philippines-English, Vietnam, Indonesia, Spain , France នាង​ជា​សាស្ត្រាចារ្យ​ផ្នែក កាត់ដេរ ហើយ​ក៏​ជា Fashion Model ម្នាក់ ក្នុង​រដ្ឋ Texas ផង​ដែរ​។ ហើយ​ក្នុង​ឆ្នាំ​២០២៣ នេះ ក៏​បាន​ឈ្នះ​មកុដ​បវ​កញ្ញា​ចក្រវាល​២០២២ ផង​ដែរ​។ ចំណាត់ថ្នាក់​លេខ​២ ប្រទេស វេ​ណេ​ហ្សូ​អេ​ឡា ចំណាត់ថ្នាក់​លេខ​៣ ប្រទេស ដូ​មី​នី​ហ្គេ​ន ។ ឯ​ប្រជាជន​កម្ពុជា ហ្វេ​ន​ៗ បវរកញ្ញា​ហង្ស ម៉ា​នី​តា និង​សិល្បករ​មួយ​ចំនួន មិន​បាន​បន្ទោស​នាង​នោះ​ទេ ហើយ​មាន​តែ​ជូនពរ​នាង អោយ​ជោគជ័យ​បន្ត​ទៀត ព្រោះ​បាន​ខិតខំ​តស៊ូ ដើម្បី​ជាតិ​កម្ពុជា​អស់ពី​បេះដូង​រួច​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ