ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆៃ​លី ដា​ឡែ​ន ខ្វល់ខ្វាយបន់ស្រន់​ដល់​វត្ត​វិហារ​សួគ៌

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាង​ឆៃ​លី ដា​ឡែ​ន​មានរឿង​ខ្វល់ខ្វាយ​មួយ​រហូត​ទៅ​បន់ស្រន់​នៅ​វត្ត​វិហារ​សួរ ជា​វត្ត​ដែល​ល្បី​ថា​មាន​ភាព​សក្តិ​សិទ្ធិ ។ តើ​នាង​ខ្វល់ខ្វាយ​រឿង​អ្វី ?

រាជធានី​ភ្នំពេញ ៖ នាង​ឆៃ​លី ដា​ឡែ​ន​មានរឿង​ខ្វល់ខ្វាយ​មួយ​រហូត​ទៅ​បន់ស្រន់​នៅ​វត្ត​វិហារ​សួរ ជា​វត្ត​ដែល​ល្បី​ថា​មាន​ភាព​សក្តិ​សិទ្ធិ ។ តើ​នាង​ខ្វល់ខ្វាយ​រឿង​អ្វី ?

ឆៃ​លី ដា​ឡែ​ន នៅ​មិន​ទាន់​មានកូន​ជា មួយ​ស្វាមី​វ័យ​ទេ ។ សភាព​ខាងក្រៅ​ដា​ឡែ​ន​ហាក់​សប្បាយ​រីករាយ តែ​ក្នុង​ចិត្ត​ខ្វល់​ពន់ពេក​រឿង​មិន​ទាន់​មានកូន​ដូច​បំណង ។ រយៈពេល​បី​បួន​ឆ្នាំ​មក​ហើយ​ដែល​តារាចម្រៀង​ឆៃ​លី ដា​ឡែ​ន​បាន​រៀប​ការ ប៉ុន្តែ​មិន​ទាន់​មានកូន​ទេ គ្រា​ដែល​មិត្តភក្តិ​មួយ​ចំនួន​មានកូន​សមតា​ម​បំណង​ហើយ ។

ឆៃ​លី ដា​ឡែ​ន​និយាយ​ថា​«​រឿង​កូនចៅ​នោះ​នាង​ខ្ញុំ​ពិតជា​ចង់បាន​នោះ​គឺ​ចង់បាន​ពេក​ហើយ​។ អ្នក​ណា​មិន​ស្រឡាញ់​ក្មេង​បើ​យើង​មាន​ប្តី​មាន​ប្រពន្ធ​ត្រឹមត្រូវ គឺ​ចាំបាច់​មានកូន​ជា​សំខាន់ ។ ប្រាប់​តាម​ត្រង់​ទៅ​ចុះ​នាង​ខ្ញុំ​បាន​ទៅ​បន់ស្រន់​ដល់​វត្ត​វិហារ​សួគ៌​សុំ​កូន​ពី​ព្រះ​នាង​ផ្ទៃ​ទេព និង​បន់​ដល់​វត្ថុ​សក្តិ​សិទ្ធិ​នានា​ក្នុង​ទឹកដី​យើង​ច្រើន​ណាស់ តែ​ក្មេង​នៅ​តែ​មិន​មក​សោះ ឆ្ងល់​នោះ​ឆ្ងល់ ។ លើស​ពី​នេះ​នាង​ខ្ញុំ​ថែម​ទាំង​ទៅ​ពិភាក្សា​រឿង​ចង់បាន​កូន​នេះ​ជាមួយ​ពេទ្យ​ឯកទេស ល្បី​ៗ​ក្នុងស្រុក​យើង​ទៀត​ផង រឿង​អី​ដែល​នាង​ខ្ញុំ​មិន​គិត​នោះ​។ យ៉ាងណាមិញ​នាង​ខ្ញុំ និង​ស្វាមី​នៅ​តែ​រំពឹង​ថា​ពួក​យើង​នឹង​សម្រេច​បំណង​ផែនការ​មួយ​នេះ​ឲ្យ​បាន​ដូច​ការ​រំពឹង​ទុក គ្រា​ដែល​នាង​ខ្ញុំ និង​ស្វាមី​នៅ​អាយុ​ក្មេង មិន​ទាន់​ហួសពេល​នៅឡើយ ។

ណាមួយ​យើង​ក៏​ខំប្រឹង​តស៊ូ​ទាំងអស់​គ្នា​ជា​បន្ត​ទៀត ខំ​រកស៊ី​បាន​លុយកាក់​ឲ្យ​ហើយ បើ​បានកូន​យើង​ងាយស្រួល​រៀប​ផែនការ​ឲ្យ​ក្មេង​។ ទាន់​មិន​ទាន់​មាន​ឆ្លៀត​បាន​ឆ្លៀត​រក​លុយ​ទុក​ឲ្យ​ហើយ »។

ឆៃ​លី ដា​ឡែ​ន អតីត​ក្រុម​ចម្រៀង​រៃ​មាស តោ​មាស​លេចធ្លោ​ជា​តារាចម្រៀង​ក្រមិចក្រមើម​ចូល​ចិត្ត​លេងសើច​បែប​កំប្លែង ។ លើស​ពី​នេះ​ដា​ឡែ​ន ជា​តារា​សម្តែង ពិសេស​និយម​សម្តែង​ជា​តួ​កាច​ឆ្នាស ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាង​បាន​ថត​ភាពយន្ត​មួយ​ចំនួន ដូច​ជា​រឿង «​សសរកន្លោង​»​របស់​ផលិតកម្ម​ឥន្ទ្រា​និម្មិត​ជា​តួ​ខ្មោច និង​រឿង​«​នេះ​ឬ​ជីវិត​»​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។

ឆៃ​លី ដា​ឡែ​ន ធ្លាប់​អាប់រស្មី​ក្នុង​ជីវិត​សិល្បៈ​ដោយសារ​តែ​ការ​បញ្ចេញ​ភាព​សិច​ស៊ី​ហួសហេតុ ហើយ​រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន ។ ដោយ​កែប្រែ​អ្វី​ដែល​មហាជន​មិន​អាច​ទទួលយក​បាន​នោះ​ឆៃ​លី ដា​ឡែ​ន ក៏​មានឱកាស​លើ​វិ​ថី​សិល្បៈ​ឡើង​វិញ ៕